ឯកឧត្តម ជុន វ៉ាត ៖ កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញជាតួនាទីរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី គោលការណែនាំស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីដើមខែកុម្ភៈនេះ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញជាតួនាទីរបស់យើងទាំងអស់គ្នា ដែលត្រូវយកចិត្តទុកដាក់។

ឯកឧត្តម ជុន វ៉ាត បញ្ជាក់បន្ថែមថា បច្ចេកវិទ្យាឌីជីថលប្រៀបដូចជាកាំបិតមុខពីរដែលនាំទាំងផលប្រយោជន៍ និងហានិភ័យ អាស្រ័យហេតុនេះហើយដើម្បីអាចទទួលបានផលប្រយោជន៍ពិតប្រាកដពីបច្ចេកវិទ្យាឌីជីថល គឺទាមទារ​ឱ្យយើងទាងអស់គ្នាត្រូវដោះស្រាយអំពីបញ្ហាគ្មានសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលជាតួនាទីដ៏ធំរបស់យើងទាំងអស់គ្នា រួមមាន ក្រសួង ស្ថាប័ន វិស័យឯកជន សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

កុមារត្រូវតែទទួលបានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។

រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ថែមថា កម្ពុជាបានដាក់ចេញផែនការសកម្មភាពជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិតនៅកម្ពុជា ឆ្នាំ២០២១-២០២៥។ ក្នុងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអង្គការយូនីសេហ្វ និង End Violence Against Children រៀបចំឱ្យមាន គោលការណ៍ណែនាំស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដើម្បីការពារ និងឆ្លើយតបទៅនឹងការរំលោភបំពាន ការកេងប្រវ័ញ្ច និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

លោកស្រី អៀ កល្យាន មន្រ្តីបច្ចេកទេសលើកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វកម្ពុជា បានទឹកចិត្តឱ្យមានការនិយាយចេញ ឬរាយការណ៍ទៅសមត្ថកិច្ចដែលធ្វើការពាក់ព័ន្ធ ប្រសិនជាមានករណីរំលោភបំពាន ឬកេងប្រវ័ញ្ជកុមារតាមប្រព័ន្ធអនឡាញ។ ទន្ទឹមគ្នានេះ ដើម្បីឱ្យកិច្ចការងារនេះ ដំណើរការទៅមុខបានគឺមិនផ្ដោតតែលើក្រសួង ឬស្ថាប័នណាមួយឡើយ គឺចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់គ្នា។

“ប្រសិនជាយើងមើលឃើញមាតិកានៅលើប្រព័ន្ធអនឡាញ់ ឬបណ្ដាញសង្គមដែលមិនសក្ដិសម ឬអាចប៉ះពាល់ យើងអាចរាយការណ៍អំពីបញ្ហានោះទៅប្រព័ន្ធរាយការណ៍បន្ទាន់។”

លោកស្រី អៀ កល្យាន មន្រ្តីបច្ចេកទេសលើកិច្ចការពារកុមារនៃអង្គការយូនីសេហ្វកម្ពុជា
ការបង្កើតមាតិកាគួរគិតគូរអំពីកុមារ។

ជាក់ស្ដែង ប្រសិនបើប្រជាពលរដ្ឋបានប្រទះឃើញកុមារកំពុងរងគ្រោះដោយសារការរំលោភបំពាន ឬកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ អាចរាយការណ៍បញ្ហានេះទៅកាន់ប្រព័ន្ធរាយការណ៍បន្ទាន់ រួមមាន ១. ទូរសព្ទជំនួយបន្ទាន់របស់អង្គការ Child Helpline Cambodia, ២. ទូរសព្ទរាយការណ៍បន្ទាន់របស់នគរបាល ១២៨៨, ៣. ទូរសព្ទរាយការណ៍បន្ទាន់របស់អង្គការ APLE ០៩២ ៣១១ ៥១១ និង៤. គេហទំព័ររាយការណ៍បន្ទាន់ www.internethotlinecambodia.org/kh/reporting-portal/ ។

កញ្ញា អាត សុធារី ទីប្រឹក្សាការបង្កើតមាតិកា នៅក្នុងការបង្កើតមាតិកា ការមានអ្នកតាមដាន ឬគាំទ្រច្រើនមិនប្រាកដថាជារឿងជោគជ័យរបស់អ្នកបង្កើតមាតិកានោះទេ។ សម្រាប់កញ្ញាផ្ទាល់យល់ឃើញថា ការបង្កើតមាតិកាដែលជោគជ័យ គឺជាការផ្លាស់ប្ដូរឥរិយាបទរបស់មនុស្ស មានន័យថា ផ្លាស់ប្ដូរពីមានឥរិយាបទមិនល្អមកមានឥរិយាបទល្អវិញ។

ទីប្រក្សាការបង្កើតមាតិកា រូបនេះ បញ្ជាក់បន្ថែមថា ជាក់ស្ដែងនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក្មេងៗជាច្រើនបានប្ដូរមកប្រើប្រាស់ប្រព័ន្ធអនឡាញច្រើន ដែលចាំបាច់ឱ្យអ្នកបង្កើតមាតិកាគិតគូរឱ្យបានដិតដល់អំពីបញ្ហាដែលអាចប៉ះពាល់ដល់កុមារតាមប្រព័ន្ធអនឡាញ។

គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ផ្ដោតសំខាន់ទៅលើ អ្នកផ្តល់សេវាអ៊ីនធឺណិត ប្រតិបត្តិករចល័ត វេទិកាឌីជីថល អ្នកបង្កើតមាតិកា អ្នកបង្កើតកម្មវិធី អ្នកផ្តល់សេវាផ្ទុកទិន្នន័យពពកឌីជីថល សេវាកម្មស្ទ្រីម ដែលសុទ្ធសឹងជាផ្នែកមួយ នៃក្រុមហ៊ុនបច្ចេកវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...