ការសិក្សាថ្មីបង្ហាញថា បញ្ញាសិប្បនិម្មិត នឹងធ្វើឱ្យជំនាញទន់កាន់តែសំខាន់នៅកន្លែងធ្វើការ

យោងតាម WE Forum បានបង្ហាញថា បុគ្គលិក និងអ្នកគ្រប់គ្រងក្រុមហ៊ុនជាច្រើន មានការរំភើបទៅលើឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) ដែលអាចធ្វើ​ការងាររបស់ពួកគេកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ ប៉ុន្តែមានមនុស្សមួយចំនួនទៀត មានការព្រួយបារម្ភថា បញ្ញាសិប្បនិម្មិត (AI) នឹងជំនួសតួនាទីរបស់មនុស្ស, កាត់បន្ថយភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់មនុស្ស ព្រមទាំងធ្វើឱ្យជំនាញរបស់ពួកគេក្លាយជាជំនាញហួសសម័យ ប្រើការលែងកើត។ លើសពីនេះ បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យកន្លែងធ្វើការក្លាយជាកន្លែងផ្តោតលើការប្រើប្រាស់ម៉ាស៊ីនកាន់តែច្រើន និងប្រើកម្លាំងមនុស្សកាន់តែតិច។

ផ្ទុយពីការព្រួយបារម្ភអំពីអនាគត របស់មនុស្សយន្តគ្មានព្រលឹង ដែលមនុស្សជាច្រើនភ័យខ្លាច។ លោក Peter Cardon សាស្ត្រាចារ្យផ្នែកជំនួញ (Business for communication) នៃសាកលវិទ្យាល័យ Southern California បានព្យាករណ៍ថា ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅកន្លែងការងារនឹងធ្វើឱ្យកន្លែងធ្វើការកាន់តែផ្ដោតលើមនុស្ស។ ការស្រាវជ្រាវចុងក្រោយរបស់លោកបានបង្ហាញថា នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) នយោជកនឹង​ឱ្យតម្លៃកាន់តែខ្លាំងលើជំនាញទន់ (Soft-skill) ដែលពង្រឹងអន្តរកម្មរវាងមនុស្ស និងមនុស្ស និងជំរុញវប្បធម៌ក្រុមហ៊ុន ឱ្យកាន់តែផ្ដោតលើមនុស្ស។

ការស្រាវជ្រាវនេះ បានស្ទង់មតិ អ្នកដឹកនាំអាជីវកម្មជិត ៧០០នាក់, អំពីជំនាញ ដែលបុគ្គលិកត្រូវការនៅពេលដែលបញ្ញាសិប្បនិម្មិត (AI) បានចាក់ឬសនៅកន្លែងការងារ។ អ្នកចូលរួមមកពីវិស័យ និងតួនាទីជាច្រើន ហើយប្រហែលពាក់កណ្ដាលមកពីសហរដ្ឋអាមេរិក និងពាក់កណ្ដាលទៀតមកពី អាល្លឺម៉ង់ ឥណ្ឌា ហ្វាំងឡង់ និងប្រទេសជាច្រើនទៀត។ ជាលទ្ធផល បង្ហាញថា បុគ្គលិក និងក្រុមហ៊ុន គួរតែផ្ដល់អាទិភាពដល់ការអភិវឌ្ឍជំនាញទន់ (Soft-skill) ជាពិសេស ជុំវិញការពង្រឹងក្រមសីលធម៌ និងសមត្ថភាពទំនាក់ទំនង។

ក្រមសីលធម៌ ៖ ការស្រាវជ្រាវរកឃើញថា អ្នកដឹកនាំអាជីវកម្ម ដែលរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រតិបត្តិការការងារ បានឱ្យតម្លៃលើ គុណធម៌ សុចរិតភាព និងចរិតលក្ខណៈ ដែលប្រកបដោយក្រមសីលធម៌។ នៅពេលដែលសួរថា តើជំនាញមួយណា ដែលសំខាន់ខ្លាំងបំផុតក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)? ពួកគេឆ្លើយថា សុចរិតភាព។ បុគ្គលដែលមានសុចរិតភាព នឹងមានចរិតលក្ខណៈជាប់ទាក់ទងរួមមួយចំនួនទៀតដូចជា មានចក្ខុវិស័យប្រកបដោយយុទ្ធសាស្ត្រ, សមត្ថភាពក្នុងការបំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃ។

ការទំនាក់ទំនង ៖ លោក Peter Cardon ជឿជាក់ថា កាលណាបច្ចេកវិទ្យាកាន់តែសម្របសម្រួល ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ មនុស្សនឹងឱ្យតម្លៃចំពោះទំនាក់ទំនងពិតប្រាកដជាមួយមនុស្សដទៃទៀត។ នៅក្នុងការសិក្សារបស់លោក បានរកឃើញថា ៧២ភាគរយ នៃអ្នកប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ជាប្រចាំបានរាយការណ៍ថា ការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ នឹងកាន់តែមានសារៈសំខាន់, ខណៈដែល ៥០ភាគរយ នៃទំនាក់ទំនងជាលាយលក្ខណ៍អក្សរនឹងថយចុះ នៅពេលដែលបញ្ញាសិប្បនិម្មិត (AI) មានសមត្ថភាពសរសេរដូចទៅនឹងមនុស្ស។ នៅពេលដែលអ៊ីម៉ែល និងទម្រង់នៃការសរសេរផ្សេងទៀត ត្រូវបានគេប្រើនៅក្នុងការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ, ការប្រាស្រ័យទាក់ទងផ្ទាល់មាត់ នៅតែជាមធ្យោបាយដ៏ល្អបំផុត សម្រាប់មនុស្សក្នុងការបង្ហាញ ក្ដីស្រឡាញ់ ការបំផុសគំនិត ភាពច្នៃប្រឌិត ភាពស្មោះត្រង់ ចក្ខុវិស័យ និងអារម្មណ៍របស់មនុស្ស។

ដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនងផ្ទាល់មាត់ នយោជិតគួរតែផ្ដោតលើការបង្កើនសមត្ថភាពក្នុងការសន្ទនាស៊ីជម្រៅ និងប្រកបដោយអត្ថន័យ, ការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងកិច្ចប្រជុំ និងសមត្ថភាពក្នុងការធ្វើបទបង្ហាញ ដែលប្រើពេលខ្លី ប៉ុន្តែធ្វើឱ្យអ្នកស្ដាប់ចាប់បានចំណុចដែលអ្នកបង្ហាញបានច្រើន។

ជំនាញទន់ផ្តោតលើមនុស្ស ៖ ខណៈពេលដែលមានការព្រួយបារម្ភច្រើនថា បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យកន្លែងធ្វើការ ក្លាយជាកន្លែងដែលគ្មានព្រលឹង។ ការស្រាវជ្រាវបានរកឃើញថា បច្ចេកវិទ្យានេះនឹងជំរុញឱ្យមនុស្សពង្រឹងជំនាញទន់របស់ខ្លួន។ បុគ្គលិក និងក្រុមហ៊ុន ចាំបាច់ត្រូវផ្ដោតលើការអភិវឌ្ឍជំនាញនេះ។

ការផ្ដោតអារម្មណ៍លើការពង្រឹងជំនាញទន់ អាចនាំឱ្យកន្លែងការងារ មានបរិយាកាស កាន់តែល្អប្រសើរឡើង។ ជាពិសេស មនុស្សនឹងអាចពង្រឹងទំនាក់ទំនង, ការប្រាស្រ័យទាក់ទងសម្បូរបែប និងការច្នៃប្រឌិតប្រកបដោយថាមពល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។