យុវជន ៖ កម្មវិធីបណ្តុះបណ្តាល ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ផ្តល់ជំនាញ និង​ការងារសមរម្យ

យុវជន​ដែល​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ និយាយថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល បានផ្តល់នូវជំនាញ និងការងារសមរម្យ​ ព្រមទាំងប្រែក្លាយពួកគេ​ជាបុគ្គលបង្គោល​ក្នុងការ​ស្រោចស្រង់ជីវភាពគ្រួសារ។

ឈុត បញ្ញា ជាសិក្ខាកាម​កំពុង​សិក្សា​ជំនាញ​ថែទាំ និង​ជួសជុលរថយន្ត​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ និយាយថា ការសិក្សា​ជំនាញ​របស់ខ្លួន​ក្នុងរយៈពេល​ជិត១ខែមកនេះ គឺដំណើរ​ការ​ល្អ ដោយ​គ្រូបង្រៀន​​បាន​ពន្យល់ក្បោះក្បាយទៅ​លើ​មុខវិជ្ជា ការបង្ហាញពីគ្រឿងឡាននានា ព្រមទាំង​មានការបង្រៀន​ជំនាញទន់ផងដែរ។

យុវជន បញ្ញា បញ្ជាក់ថា ការរៀនជំនាញកន្លងមក នេះធ្វើឱ្យខ្លួនកាន់តែមានចិត្តចង់សិក្សារៀនសូត្របន្ថែមទៀតដោយសារកម្មវិធីបង្រៀន បូករួមទាំងការអនុវត្តផ្ទាល់ផងដែរ។

ខ្ញុំរីករាយក្នុងការរៀនជំនាញបច្ចេកទេសនេះ ពីព្រោះការរៀននេះបានអនុវត្តផ្ទាល់ និងមានកម្មវិធីល្អៗក្នុងការបង្រៀនពីសំណាក់គ្រូៗរបស់យើងនៅក្នុងថ្នាក់

យុវជន ឈុត បញ្ញា

យុវជន ឈុត បញ្ញា បន្ថែមថា បន្ទាប់ពីរៀនចប់វគ្គជំនាញបច្ចេកទេសរយៈពេល៤ខែ ខ្លួននឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ នឹងក្លាយជាបុគ្គលបង្គោលក្នុងការស្រោចស្រង់ជីវភាពគ្រួសារនៅពេលខាងមុខ។ ជាមួយគ្នា បញ្ញា ក៏​បានឱ្យដឹងដែឬថា ក្រោយ​រៀនចប់រយៈពេល៤ខែនេះ ខ្លួនគ្រោងដាក់ពាក្យធ្វើការនៅក្រុមហ៊ុនឯកជនដែលត្រូវនឹងជំនាញខ្លួន។

ដោយឡែកយុវជន ធឹង ណារ៉ូ ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត និយាយថា ខ្លួនបានបោះបង់ចោល​ការ​សិក្សា ព្រោះតែគ្រួសារក្រីក្រ មិន​មានលទ្ធភាព​សម្រាប់ការ​សិក្សា​បន្ត, តែតាមរយៈកម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ធ្វើ​ឱ្យ​ខ្លួន​មាន​ឱកាស​ចាប់យកជំនាញបច្ចេកទេស​លើសេវាកម្ម​បរិក្ខា​ត្រជាក់ ហើយ​បច្ចុប្បន្ន​រូប​គេ​ក៏​កំពុងសិក្សា​យ៉ាង​យកចិត្តទុកដាក់ផងដែរ។

យុវជន ណារ៉ូ បន្តថា ការ​សិក្សា​ជំនាញបច្ចេកទេសនេះ មិនត្រឹមតែមិនបង់ថ្លៃសិក្សា​នោះទេ ថែមទាំងទទួលបាន​ប្រាក់ឧបត្ថម្ភត្រឡប់​មក​វិញទៀត ។ យុវជននៅខេត្តកំពតរូបនេះ លើកឡើងថា ការមានជំនាញផ្ទាល់ខ្លួន គឺប្រសើរ​ជាង​ដើរស៊ីឈ្នួលគេ។

គួរជំរាបជូនថា រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងនោះ វគ្គទី១ បានបើកបវេសនកាល​កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ ដោយមានសិក្ខា​កាមចូលរៀន​ចំនួន ១៥០០០នាក់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកទឹកចិត្ត​ដល់សិក្ខា​កាម​ទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់​ខ្ពស់​ក្នុងការសិក្សា​ពីគ្រូជំនាញ និង​រក្សា​នូវ​គោល​ការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដើម្បីអនុវត្ត​អំឡុងពេលសិក្សា​ជាប់ជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....