អ្នកនាំពាក្យក្រសួងអប់រំ ៖ កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) នឹងជំរុញឱ្យលទ្ធផលសិក្សាសិស្សកាន់តែប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កាលពីឆ្នាំមុន អង្គការយូណេស្កូ រួមជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា បានបន្តគាំទ្រ​ និង​អនុវត្ត​កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដើម្បីធានាថា គ្រូបង្រៀនមានសមត្ថភាព និងទទួលបានការគាំទ្រដែលចាំបាច់សម្រាប់ជួយសិស្សអភិវឌ្ឍបំណិនមូលដ្ឋានគ្រឹះដ៏រឹងមាំ និងអាចបន្តការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀតប្រកបដោយជោគជ័យ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ត្រូវ​បានបន្ត​អនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ២០២៦ ហើយវិសាលភាពនៃការអនុវត្តគម្រោង គឺនៅតាមសាលាគរុកោសល្យទាំងមូល ក៏ដូចជានៅសាលារៀនមួយចំនួនដែលក្រសួងបានជ្រើសរើស។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

តាមរយៈការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ក្រសួងអប់រំជឿជាក់ថា ជាការពង្រឹងប្រព័ន្ធក្នុងការបណ្ដុះបណ្ដាលគ្រូផង ការអនុវត្តសាកល្បងនៅតាមសាលារៀនផង ក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ក៏ដូចជាការរៀន និងបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) និងពង្រឹងសមត្ថភាពក្នុងការរៀន និងបង្រៀនផ្នែកភាសាខ្មែរ។

បើតាម អ្នកនាំពាក្យក្រសួងអប់រំ គម្រោងការពង្រឹងកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ហៅកាត់ថា STEPCam មានសមាសភាគចំនួន ៤សំខាន់ៗ រួមមាន៖

ទី១. គាំទ្រសាលាគរុកោសល្យលើកកម្ពស់ការរៀន និងបង្រៀន ៖ មានរៀបចំការកែលម្អការបណ្ដុះបណ្ដាលគ្រូ ពិនិត្យក្របខណ្ឌបណ្ដុះបណ្ដាល ១២+៤, បរិញ្ញាបត្រ+១ ពោលគឺ កម្មវិធីបណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការនៅក្នុងសតវត្សទី២១។ លើសពីនេះ ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដែលអាចប្រើប្រាស់ឌីជីថល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនទាំងភាសាខ្មែរ និងគណិតវិទ្យា ធានាយ៉ាងណាឱ្យលទ្ធផលសិក្សាសិស្សមានភាពប្រសើរឡើង។

ទី២. ពង្រឹងលើប្រព័ន្ធ​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ៖ ជំរុញឱ្យគ្រូបង្រៀនបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯង រៀនបន្តជានិច្ច ដោយក្រសួងបានរៀបចំជាប្រព័ន្ធមួយដែលផ្សារភ្ជាប់ការគ្រប់គ្រងព័ត៌មានបុគ្គលិកអប់រំ (HRYS) នៅពេលគ្រូបង្រៀនបន្តរៀន នឹងត្រូវបានកត់ទុកនៅក្នុងប្រព័ន្ធនេះ ដែលនៅថ្ងៃអនាគតពួកគាត់នឹងប្រើប្រាស់ចំនួនក្រេឌីតដែលបានទទួលការបណ្ដុះបណ្ដាល​ ដើម្បីអត្ថប្រយោជន៍ផ្សេងៗ។

ទី៣. ផ្ដោតលើការលើកកម្ពស់ការរៀន និងបង្រៀន ទាំងការអាន និងការសរសេរ នៅក្នុងកម្រិតបឋមសិក្សា ដើម្បីលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស។

និងទី៤. ការអប់រំឌីជីថល ៖ គាំទ្រទាំងសាលាគរុកោសល្យ និងគ្រូបង្រៀននៅតាមសាលាគោលដៅ ឱ្យទទួលបានគុណវុឌ្ឍិផ្នែកការអប់រំឌីជីថល (Education Technology) ដោយអាចប្រើប្រាស់ថ្នាលកម្មវិធីនានា ឬប្រព័ន្ធឌីជីថលក្នុងការបង្រៀន និងរៀន។

គួរជម្រាបជូនថា គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដំណាក់កាលទី១ ទទួលបានសមិទ្ធផលសំខាន់ៗ រួមមាន ករអភិវឌ្ឍក្របខណ្ឌ និងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, ការអភិវឌ្ឍកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងបានបណ្ដុះបណ្ដាលគ្រូបង្រៀនក្នុងខេត្តសៀមរាប ក្រចេះ​ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងបានបញ្ចូលកញ្ចប់សម្ភារៈអំណានដំបូងទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូ១២+២ និងកម្មវិធីបណ្ដុះបណ្ដាលគ្រូ១២+៤, អភិវឌ្ឍសមត្ថភាពផ្នែកវាយតម្លៃលទ្ធផលសិក្សា និងការអភិវឌ្ឍប្រព័ន្ធកត់ត្រាសិស្ស, ការរៀបចំក្របខណ្ឌកម្មវិធីសិក្សា និងបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំដល់គ្រូឧបទ្ទេស និងបានរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអប់រំជាន់ខ្ពស់ និបានជួសជុសសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *