អាស៊ានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ADME ដើម្បីលើក​កម្ពស់​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​សង្គម-វប្បធម៌នៅ​ក្នុងតំបន់

កាលពីពេលថ្មីៗនេះ ប្រទេសជាសមាជិកអាស៊ាន ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំគណៈប្រតិភូចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ADME) ម្រាប់ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការប្រព័ន្ធនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ADME) គឺជាព្រឹត្តិការអមមួយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣១។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា ប្រព័ន្ធ ADME ជួយដោះស្រាយតម្រូវការនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យដ៏ទូលំទូលាយ ដែលអាចលើកកម្ពស់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-វប្បធម៌នៅទូទាំងតំបន់។ ប្រព័ន្ធនេះ ផ្តល់នូវទិន្នន័យទាន់ពេលវេលា ទូលំទូលាយ និងត្រឹមត្រូវក្នុងការអនុវត្តផែនការលម្អិតរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៥។ លោកស្រីបណ្ឌិត បន្តថា ប្រព័ន្ធនេះ នឹងពង្រឹងសមត្ថភាពស្ថិតិរបស់ ASCC ដែលនឹងមានការត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមទាំងឡាយរបស់ ASCC។ លើសពីនេះ នឹងជួយដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងនៅទូទាំងសសរស្តម្ភ និងវិស័យ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ផ្ទាំងគ្រប់គ្រងប្រព័ន្ធ ADME មានមូលដ្ឋានទិន្នន័យចំនួនបី រួមមាន ១. មូលដ្ឋានទិន្នន័យ A មានទិន្នន័យពីក្របខណ្ឌសម្រាប់ការរាយការណ៍អំពីការអនុវត្តផែនការការងារតាមវិស័យ របស់ស្ថាប័នក្រោម សហគមន៍ ASCC, ២. មូលដ្ឋានទិន្នន័យ B គឺជាឃ្លាំងផ្ទុកទិន្នន័យសាធារណៈដែលមានសូចនាករសង្គម-វប្បធម៌ពាក់ព័ន្ធពីអង្គការដៃគូដូចជា ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី, ៣. មូលដ្ឋានទិន្នន័យ C មានកំណត់ត្រារដ្ឋបាលរបស់ស្ថាប័នក្រោមសហគមន៍ ASCC ដើម្បីគាំទ្រការអនុវត្តផែនការលម្អិតរបស់ ASCC។

គួរ​បញ្ជាក់ដែរថា នៅក្នុងកិច្ច​ប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣១ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអបអរសាទរ និងគាំទ្រសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះភាពជោគជ័យ នៃការអភិវឌ្ឍន៍ និងការប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) សម្រាប់ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន។

រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជំនាញសតវត្សទី២១ និងជំនាញឌីជីថលសម្រាប់ការរស់នៅក្នុងសម័យបញ្ញាសិ្បនិម្មិត (AI) ដោយបានបង្ហាញជំហរក្នុងការលើកកម្ពស់ការអនុវត្តន៍គ្រប់ជ្រុងជ្រោយនូវរបៀបវារៈស្ដីពី ស្ត្រី សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ាន ដោយជំរុញឱ្យរដ្ឋសមាជិកអស់ទាំងអស់ប្រែក្លាយរបៀបវារៈនេះទៅជារបៀបវារៈជាតិ ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវការគាំទ្រកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីប្រព័ន្ធសម្របសម្រួលគ្រោះអាសន្នសុខភាពសាធារណៈអាស៊ានដែលផ្ដោតការយកចិត្តទុកដាក់លើភាពធន់នៃអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ អនាម័យប្រកបដោយនិរន្តរភាព ការលើកកម្ពស់អនាម័យ និងសុខភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ពិភពលោកបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការផ្លាស់ប្ដូរទស្សនៈស្ដីពីអាស៊ានឆ្ពោះទៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគាំទ្រដល់សេចក្ដីប្រកាសវ៉ាងវៀង ស្ដីពីការជំរុញសហគ្រាសវប្បធម៌ធុនតូច និងមធ្យម (MSME) ដែលស្របជាមួយនឹងភាពរីកចម្រើនបៃតងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមមុនៗ។ លើសពីនេះ បានផ្ដោតសំខាន់ទៅលើការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌នៅក្នុងសហគមន៍អាស៊ាន បង្ហាញពីការបន្តយកចិត្តទុកដាក់ទៅលើគោលការណ៍ណែនាំអាស៊ាន ស្ដីពីចល័តភាពនៃផលប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ដើម្បីពង្រឹងនូវការទទួលបានកិច្ចគាំពារសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ និងក្រុមគ្រួសារតាមរយៈកិច្ចសម្របសម្រួលចល័តភាពនៃសន្តិសុខសង្គមរវាងរដ្ឋសមាជិកអាស៊ាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥