លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ លើកកម្ពស់សមភាពយេនឌ័រជាគ្រឹះអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ – នៅពិធីអបអរសាទទិវានារីអន្តរជាតិ ៨មីនា នាព្រឹកថ្ងៃអង្គារ៍នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​ន​ងជាមួយរដ្ឋសភា ព្រឹ​ទ្ធ​​សភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍ មានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ​ជា​​គ្រឹះអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសង្គម ។​ សមភាពយេនឌ័រផ្សារភ្ជា​ប់នឹងការលើកកម្ពស់សិទ្ធិមនុស្សដែលជាទំនួលខុសត្រូវរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្ថែមថា វត្តមាននៅ​ស្ត្រីទទួលបានការលើកកម្ពស់ឱ្យមានសមភាពទាំងការងារ គ្រួសារ និងសង្គម ព្រមទាំងដើរតួនាទីជា អ្នកសម្រេចចិត្តគ្រប់បែបយ៉ាង ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។

“បច្ចុប្បន្នស្រ្តីខ្មែរបានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងកំពុងបង្ហាញសមត្ថភាព ឆន្ទៈរបស់ខ្លួនមោះមុតក្នុងក្រសួងស្ថាប័ន អង្គភាព អាជ្ញាធរថ្នាក់ជាតិ និងវិស័យឯកជន”

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ទន្ទឹមគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តថា បច្ចុប្បន្នស្រ្តីមួយចំនួនកំពុងប្រឈមនឹងទម្រង់នៃការរើសអើងនានា ដូចជា អាយុ ជាតិសាសន៍ ពិការភាព ឬស្ថានភាពសេដ្ឋកិច្ចសង្គម ដែលបន្ថែមលើការរើសអើងយេនឌ័រ ដើម្បីធានាសិទ្ធិស្រ្តី ។ លោកជំទាវ បន្តទៀតថា បញ្ហានេះទាមទារឱ្យមានការយល់ដឹងទូលំទូលាយពី​រចនាសម្ព័ន្ធសង្គម និងទំនាក់ទំនង មិនត្រឹមតែច្បាប់ ឬគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចសក្ដានុពលក្នុងគ្រុមគ្រួសារ ព្រមទាំងសហគមន៍ផងដែរ ។

រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា បញ្ជាក់បន្ថែមថា ដើម្បីជុំរុញសមភាពយេនឌ័តមិនមែនជាការងាយស្រួលឡើយ គឺទាមទារការសិក្សាស្រាវជ្រាវ និងការពិភាក្សាជាច្រើន ដោយលើកឡើងពីសារៈសំខាន់នៃការអប់រំ ដែលជួយឱ្យមានវត្តមានស្រ្តីក្នុងវិស័យមានការងារសមរម្យ ផ្ដល់នូវបរិយាកាសការងារល្អប្រសើរ និងធានាបាននូវចីរភាពនាពេលអនាគត ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុដាក់យ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឱ្យនារីមានលទ្ធភាពអនុវត្តសិទ្ធិពេញលេញ និង​ភាពជាដៃគូសាកសមជាមួយបុរស ។ ស​មភា​ព​យេនឌ័រផ្សារភ្ជាប់សិទ្ធិមនុស្ស និងគុណតម្លៃនៃអង្គការសហប្រជាជាតិ បានអនុម័តដោយមេដឹកនាំពិភពលោកនៅក្នុងឆ្នាំ១៩៤៥ និងសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្តី ហើយកិច្ចការពារ និងការលើកកម្ពស់សិទ្ធិស្រ្តីគឺជាទំនួលខុសត្រូវរបស់រដ្ឋទាំងអស់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...