ស្វែងយល់អំពីកីឡាឧបសគ្គ (Obstacle Sport)

កីឡាឧបសគ្គ (Obstacle Sport) គឺជាប្រភេទកីឡាមួយ ដែលទាមទារឱ្យអត្តពលិកមានការស៊ូទ្រាំខ្ពស់ កម្លាំងខ្លាំង ល្បឿនលឿន និងជំនាញច្បាស់លាស់។ កីឡានេះ ក៏ត្រូវបានដាក់បញ្ចូលឱ្យប្រកួតក្នុងព្រឹត្តិការស៊ីហ្គេមលើកទី ៣២ នៅប្រទេសកម្ពុជាផងដែរ ដែលនឹងដំណើរការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី ០៣ ដល់ទី ០៧ខែ ឧសភា ឆ្នាំ ២០២៣ នៅទីលានក្រៅសាលនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) (Chroy Changvar Convention Centre) ជិតរង្វង់មូលនាងមច្ឆា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កីឡាឧបសគ្គ មានវិញ្ញាសាសំខាន់ៗចំនួន៣ រួមមាន វិញ្ញាសានិនចា (Ninja) Obstacle Course Racing (OCR) និងការប្រកួតបែបផ្សងព្រេង។ ឧបសគ្គ ដែលរៀបចំឡើងអាចជាការឡើងជញ្ជាំង ការលើកវត្ថុធ្ងន់ៗ លោតឆ្លងអាងទឹក លូនក្រោមបន្លាលួស និងលោតកាត់ភ្លើងជាដើម។ ឧបសគ្គទាំងអស់មានលក្ខណៈស្រដៀងទៅនឹងការហ្វឹកហ្វឺនទាហានដែរ ប៉ុន្តែវិញ្ញាសាខ្លះ មានលក្ខណៈពិសេស ដោយបង្កើតឡើងដើម្បីប្រកួតប្រជែងសម្រាប់កីឡានេះតែម្ដង។ កីឡានេះ គឺជាកីឡាមួយក្នុងចំណោមកីឡា ដែលមានការពេញនិយមខ្លាំងបំផុតក្នុងពិភពលោក ដោយមានអ្នកចូលរួមលើសពី ២០លាននាក់ បើគិតត្រឹមបច្ចុប្បន្ន។ 

វិញ្ញាសា និនចា (Ninja)

វិញ្ញាសានេះ អត្តពលិកអាចចូលរួមប្រកួតជាលក្ខណៈឯកត្តជន ឬក្រុម ដោយប្រកួតជាលក្ខណៈអ្នកប្រយុទ្ធនិនចា (Ninja Warrior)។ អ្នកចូលរួមអាចប្រកួតដោយប្រណាំងគ្នា ឬប្រកួតដោយវ៉ាស់ឋេរវេលា។ វិញ្ញាសានិនចា (Ninja) ត​ម្រូវ​ឱ្យអត្តពលិក ឆ្លងកាត់ឧបករណ៍ ដែលមានលក្ខណៈបច្ចេកទេសជាងវិញ្ញាសា ២ប្រភេទផ្សេងទៀត ដោយត្រូវឆ្លងកាត់ឧបសគ្គ ដែលមានចម្ងាយចាប់ពី ៥០ម៉ែត្រ ទៅ២០០ម៉ែត្រ។

វិញ្ញាសា Obstacle Course Racing (OCR)

វិញ្ញាសានេះ គឺជាការប្រកួត ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានអ្នកចូលរួមច្រើន និងអាចធ្វើឡើងនៅ ឧទ្យាន ទីរហោដ្ឋាន ទីជនបទ ទីប្រជុំជន ជាយក្រុង ឬរមណីយដ្ឋានផ្សេងៗ ដោយកីឡាករទាំងអស់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចជា រត់ឡើងភ្នំ ឆ្លងកាត់ផ្លូវរាប បឹង ទន្លេ និងស្ទឹងជាដើម។ ចំនួនអ្នកចូលរួមប្រកួតអាចមានរហូតដល់ ៣ម៉ឺននាក់ និងតម្រូវឱ្យឆ្លងកាត់ឧបសគ្គចម្ងាយចាប់ពី ៣គីឡូ(កម្រិតធម្មតា), ៥គីឡូម៉ែត្រ(កម្រិតអន្តរជាតិ), ១២ ទៅ ១៥គីឡូម៉ែត្រ(កម្រិតស្ដង់ដា) និង ៥០គីឡូម៉ែត្រ (កម្រិតអាជីព)។

វិញ្ញាសា ប្រកួតបែបផ្សងព្រេង (Adventure race)

ចំពោះវិញ្ញាសានេះ រួមបញ្ចូលការរត់ពីរទៅបីម៉ោង ឆ្លងកាត់ឧបសគ្គធម្មជាតិលំបាកៗជាច្រើន។ ឧបសគ្គធម្មជាតិទាំងនោះមានដូចជា ភ្នំ វាលខ្សាច់ ទន្លេ និងសមុទ្រ។ ក្រុមជាច្រើន ដែលមានសមាជិកចាប់ពី ២, ៣ ទៅ ៤នាក់ ត្រូវទទួលខុសត្រូវលើអីវ៉ាន់របស់ខ្លួន និងត្រូវធ្វើដំណើរដោយមិនប្រើម៉ូតូក្នុងចម្ងាយ រហូតដល់ ១,០០០គីឡូម៉ែត្រឯណោះ។ ការប្រកួតប្រជែងនេះ មានភាពពេញនិយមខ្លាំងក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ដែលមានចម្ងាយជិតជាងបច្ចុប្បន្ន ហើយច្បាប់ និងសម្ភារតិចផងដែរ។

គួរជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា គេបានជ្រើសរើសវិញ្ញាសា និនចា(Ninja) ដើម្បីប្រកួត ដោយមានចំនួន ១២វិញ្ញាសា រួមមានវិញ្ញាសាឯកត្តជនបុរស ២ និងនារី ២ វិញ្ញាសាបណ្ដាក់បុរស ៤ និងនារី៤។ ចំពោះអត្តពលិកអាស៊ានត្រៀមចូលរួមប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន១២នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ដោយកីឡាករ កីឡាការិនីទាំង៦ប្រទេសនេះមានចំនួន១២នាក់បុរស-នារីដូចៗគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...