អ្នកជំនាញវប្បធម៌ ៖ ការសម្ដែងល្ខោនបាសាក់នៅផ្សារទំនើបជារូបភាពថ្មី រួមចំណែកលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ

ទិដ្ឋភាពសាធារណជន​ច្រើនកុះករ​នាំគ្នា​ក្រាល​កន្ទេល​អង្គុយ​ទស្សនា​ការ​សម្តែង​ល្ខោនបាសាក់ នៅ​ផ្សារ​ទំនើប Aeon 3 កាលពីសប្តាហ៍​កន្លងទៅនេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍​យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ។ អ្នកជំនាញផ្នែកវប្បធម៌ យល់ឃើញថា សកម្មភាពសម្ដែងល្ខោនបាសាក់នៅផ្សារទំនើបនេះ ជារូបភាពថ្មីគួរឱ្យចាប់អារម្មណ៍ និងកំពុងតែរួមចំណែករលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរឱ្យ​មានការគាំទ្រកាន់តែច្រើន។

លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការសម្ដែងល្ខោនបាសាក់នៅផ្សារទំនើប គឺជាសញ្ញាមួយដ៏ល្អដែលបានបង្ហាញថា ប្រជាជនខ្មែរនៅតែគាំទ្រ និងស្រឡាញ់វិស័យសិល្បៈបុរាណជាតិ។ លោកបន្តថា ក្នុងនាមជាអ្នកវប្បធម៌មួយរូប លោកគិតថា យើងត្រូវបង្កើនផលិតផលវប្បធម៌ឱ្យបានច្រើន ដើម្បីសម្ដែងជូនប្រជាពលរដ្ឋទស្សនាឱ្យបានច្រើន ដើម្បីឱ្យពួកគាត់បានស្គាល់ បានដឹងពីមរតកវប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយ។

លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ចំពោះការសម្ដែងសិល្បៈល្ខោនបាសាក់ មិនថាជាការសម្ដែងនៅផ្សារទំនើប ឬនៅទីសាធារណៈ លោកគិតថា គឺជាសកម្មភាពមួយដ៏ល្អ ជាការភ្ជាប់ទំនាក់ទំនងរវាងអ្នកសម្ដែងនិងប្រជាពលរដ្ឋ ព្រោះជួនកាលប្រជាពលរដ្ឋមិនមានពេលវេលា ឬជាប់រវល់ មិនបានដឹងអំពីការសម្ដែង ហើយនៅពេលប្រជាជនទៅលេងនៅផ្សារទំនើប គាត់បានឃើញការសម្ដែង ធ្វើឱ្យគាត់បានទស្សនា។

បើតាម លោក ឈាង ឆដាភ័ក្រ្ត ដើម្បីធ្វើឱ្យទម្រង់សិល្បៈល្ខោនបាសាក់មានការគាំទ្រច្រើន គឺយើងត្រូវធ្វើឱ្យប្រជាជនបានស្គាល់ ដោយបង្កើនផលិតផលវប្បធន៌ឱ្យបានច្រើន មិនថាជាទ្រង់ល្ខោនបាសាក់ យីកេ អាយ៉ៃ ប្រមោទ័យ ឬអាប៉េ ជាដើម។ កាលណាប្រជាជនបានស្គាល់ នឹងចូលរួមស្រឡាញ់ ថែរក្សាការពារ គឺជាចំណុចមួយដ៏សំខាន់ដែលយើងគួរមានវិធីសាស្រ្តផ្សេងៗក្នុងការបញ្រ្ជាប ឬធ្វើការសម្ដែងអំពីកេរ្តិ៍មរតកដ៏មានតម្លៃរបស់បុព្វបុរសយើង ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា នៅពេលមានការរៀបចំសម្ដែងល្ខោនបាសាក់នៅផ្សារទំនើបមួយ ហើយមានមនុស្សចូលរួមច្រើនកុះករ មានន័យថា ប្រជាពលរដ្ឋខ្មែរនៅតែគាំទ្រ ឱ្យតម្លៃ និងចូលចិត្តទស្សនាទស្សនីយភាពល្ខោនបាសាក់។ ដូច្នេះ ប្រសិនជាយើងមានការរៀបចំការសម្ដែងបន្ថែមទៀត អាចមានផ្សារទំនើប និងកន្លែងផ្សេងទៀត។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ការដាក់ឱ្យមានការសម្ដែងល្ខោននៅផ្សារទំនើបជាការលើកកម្ពស់ផ្នែកសិល្បៈវប្បធម៌ខ្មែរ។ ទន្ទឹមគ្នានេះ ក៏ត្រូវលើកកម្ពស់ ឬជំរុញឱ្យមានការសម្ដែងល្ខោននិយាយ អាយ៉ៃ យីកេ ល្ខោនស្បែក និងរបាំផ្សេងៗច្រើនទៀត ព្រមទាំងភាពយន្តជាដើម។ ទន្ទឹមគ្នានេះ ការសម្ដែងនៅទីកន្លែងដែលមិនមែនជាមហោស្របជារឿងមួយ ប៉ុន្តែប្រសិនជាមានមហោស្របខ្នាតតូចធំ ជាលក្ខណៈជាតិ និងអន្តរជាតិ ដែលត្រូវតាមស្តង់ដា បច្ចេកទេសសម័យទំនើប រឹងតែធ្វើឱ្យប្រទេសយើងដែលមានសម្បត្តិវប្បធម៌ កាន់តែមានភាពទាក់ទាញប្រជាជនក្នុងស្រុកផង និងអាចទាក់ទាញភ្ញៀវបរទេសដែលមកទស្សនាប្រទេសកម្ពុជាផង។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ដើម្បីលើកកម្ពស់សិល្បៈល្ខោនបាសាក់ខ្មែរឱ្យមានការគាំទ្រ ការអភិរក្ស ការអភិវឌ្ឍរីកចម្រើនទៅមុខ គឺត្រូវមានការចូលរួមគាំទ្រពីមហាជន តាមរយៈការចូលរួមទស្សនា ចូលរួមពីអ្នកជំនាញដោយត្រូវបង្រៀនបន្ត ដឹកនាំ បង្ហាត់បង្រៀនផ្នែកសិល្បៈល្ខោនបាសាក់បន្ថែម ។ ទន្ទឹមគ្នានេះ សិស្សផ្នែកសិល្បៈ ធ្វើយ៉ាងណាឱ្យមានក្រុម និងមានការគាំទ្រថវិកាសម្រាប់សម្ដែង ដូចជា មានការឧបត្ថម្ភពីអ្នកមានធនធាន ក៏ដូចជារដ្ឋាភិបាលអាចវិនិយោគផ្នែកណាមួយជាប្រាក់របស់រដ្ឋដើម្បីទ្រទ្រង់ផ្នែកល្ខោនបាសាក់ ឬសិល្បៈផ្សេងទៀតដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...