ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រឹមត្រូវ អាស្រ័យ​លើ​សិស្សបានស្វែង​យល់ពីជំនាញ​ដែល​ខ្លួនស្រឡាញ់

ភ្នំពេញ – ការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវអាស្រ័យលើសិស្សានុសិស្សបានស្វែងយល់ពីជំនាញដែលខ្លួនស្រលាញ់ ការទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ និងកត្តាហិរញ្ញវត្ថុផងដែរ ។ នេះជាការលើកឡើងរបស់លោក អាឡាមហ្គែ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) កាលពីពេលថ្មីនេះ ក្នុង​ដំណើរទស្សនកិច្ច​របស់​សិស្ស​ថ្នាក់ទី១២ ។

លោក អាឡាមហ្គែ ហ៊ូសេន (Prof. Alamgir Hossain) បានលើកឡើងថា ទស្សនៈកិច្ចសិក្សារបស់សិស្ស​ថ្នាក់ទី​១២ មក​កាន់សាកលវិទ្យាល័យខេមតិច គឺបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលបានទស្សនៈកិច្ចផ្ទាល់នៅសាកលវិទ្យាល័យ សម្ភាររូបវន្តសិក្សា និងប្រឹក្សាយោបល់ស្វែងយល់ពីកម្មវិធីសិក្សា ។ ជាពិសេសផ្ដល់ឱកាសឱ្យសិស្សានុសិស្ស ដែលកំពុងស្វែងរកសាកលវិទ្យាល័យក្នុងក្ដីស្រមៃ បានស្វែងយល់ពីគោលបំណង និងទិសដៅអាជីពពិតប្រាកដរបស់ខ្លួននៅពេលអនាគត ។

កញ្ញា សរ សុវណ្ណសាន់តា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យឬស្សីកែវ បានលើកឡើងថា កម្មវិធីទស្សនកិច្ចសិក្សានៅ​សាកលវិទ្យាល័យនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ពិសេស​សិស្សថ្នាក់ទី១២ ឱ្យពួកគាត់បានត្រៀមខ្លួន និងស្គាល់ពីជំនាញដើម្បីសម្រេចចិត្តរើសជំនាញសិក្សាឱ្យបានត្រូវមុនចូលសាកលវិទ្យាល័យ ។

កញ្ញា សុវណ្ណសាន់តា បន្ថែមថា កញ្ញាចង់ឱ្យសាកលវិទ្យាល័យផ្សេងៗ​ទៀត​នៅកម្ពុជា មានកម្មវិធីទស្សនកិច្ចសិក្សាបែបនេះ ដើម្បីជាឱកាសឱ្យសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យបានសាកសួរព័ត៌មាន និងប្រឹក្សាយោបល់លើការជ្រើសរើសជំនាញសិក្សា ។

គួរបញ្ជាក់ដែរថា កម្មវិធីដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី១២ មក​កាន់សាកលវិទ្យាល័យខេមតិច ដែលធ្វើ​ឡើង​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានការចូលរួមពីសិស្សរៀន​តាម​វិទ្យាល័យ​ផ្សេងៗ​ក្នុង​រាជធានីភ្នំពេញ ដូចជាវិទ្យាល័យឫស្សីកែវ វិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ(សាលារៀនជំនាន់ថ្មី) សាលារៀនវេស្ទឡាញន៍ សាលារៀន SOS Hermann Gmeiner និងសាធារណៈជនសរុបច្រើនជាង៣០០នាក់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...