កម្ពុជា​-​ជប៉ុន​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ ឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល

​កម្ពុជា​ ​និង​ជប៉ុន​ ​បាន​ប្ដេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​លើ​វិស័យ​អប់រំ ​ទាំង​ក្នុង​ប្រព័ន្ធ​រដ្ឋ​និង​ឯកជន ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​និង​ការ​កសាង​មូលធន​មនុស្ស​សម្រាប់​សតវត្សរ៍​ទី​២១​។

​ការ​ប្ដេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ រវាង​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ ​ឯកឧត្តម​ ​Kentaro​ ​Uesugi​ ​សមាជិក​សភា​ជប៉ុន​ កាលពី​ថ្ងៃទី​២​ ​ខែកក្កដា​។​

​ក្នុង​កិច្ចពិភាក្សា​នោះ​ ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ​ដោយ​ផ្ដោត​លើ​៖​ ​១​) ​ការ​បង្កើន​កម្មវិធី​ផ្លាស់ប្ដូរ​សិស្ស​-​និស្សិត​ ​២​) ​ការ​បង្កើន​អាហារូបករណ៍​សម្រាប់​សិស្ស​-​និស្សិត​កម្ពុជា​ ​៣​) ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្រូបង្រៀន​ ​និង​មន្ត្រី​អប់រំ ​៤​) ​ការ​បណ្ដុះបណ្ដាល​គ្រូ ​ការ​ចុះ​កម្មសិក្សា​ ​និង​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ​៥​) ​ការ​លើកកម្ពស់​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​ ​៦​) ​ការ​បង្កើន​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​អប់រំ​ជប៉ុន ​ជាមួយ​សាលារៀន​រដ្ឋ​ ​និង​ឯកជន​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​រំលេច​អំពី​វឌ្ឍនភាព​ ​នៃ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​ដោយ​ក្រសួង​បាន​ដាក់បញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ ​និង​បាន​អភិវឌ្ឍ​វេទិកា​ឌីជីថល​សម្រាប់​សិស្ស​ ​និង​គ្រូ ​អាច​ប្រើប្រាស់​មាតិកា​សិក្សា​តាមរយៈ​ទូរស័ព្ទ​ឆ្លាតវៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ ​ដើម្បី​ពង្រីក​ឱកាស​ទទួលបាន​ការ​អប់រំ​ឱ្យ​កាន់តែ​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ ​និង​សមធម៌​។​

​ឯកឧត្តម​រដ្ឋមន្រ្តី​ ​ក៏​បាន​បង្ហាញ​ពី​ការ​អនុវត្ត​វិធានការ​គន្លឹះ​សំខាន់​ៗ​ របស់​ក្រសួង​អប់រំ ​ដើម្បី​កាត់បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​ ​និង​បង្កើន​អត្រា​ចូលរៀន​ ​ដោយ​ពង្រីក​ការ​សាងសង់​អគារ​សិក្សា​បន្ថែម​ទៀត​នៅក្នុង​សហគមន៍​ និង​បន្ត​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ ​ដើម្បី​លើកកម្ពស់​លទ្ធផល​សិក្សា​សិស្ស ​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​និង​មូលធន​មនុស្ស​ដែល​មាន​ជំនាញ​សតវត្សរ៍​ទី​២១​។

​វិធានការ​គន្លឹះ​ទាំងនោះ​រួមមាន​ ​៖​ ​១. ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​គ្រប់គ្រង​សាលារៀន​ (​សាលារៀន​ជំនាន់​ថ្មី​ ​និង​ស្តង់ដារ​សាលា​គំរូ)​, ​២.​ ​កំណែទម្រង់​ការ​បណ្ដុះបណ្ដាល​គ្រូ ​ការ​លើកកម្ពស់​គុណ​វុឌ្ឍិគ្រូ ​(​ចាប់ពី​កម្រិត​អប់រំ​កុមារ​តូច​ដល់​ឧត្តម​សិក្សា​) ​និង​ការ​ដំឡើង​បៀវត្ស​គ្រូបង្រៀន​, ​៣. ​ការ​ពង្រឹង​ការ​អប់រំ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​(​STEM​ &​ ​ICT​)​, ​៤. ​លើកកម្ពស់​ការ​អប់រំ​ឧត្តម​សិក្សា​ ​និង​ការ​ស្រាវជ្រាវ​, ​៥. ​ជំរុញ​ភាព​ជាដៃគូរ​វាង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​សហគ្រាស​/​ឧស្សាហកម្ម​ ​បង្កើន​ឱកាស​ផ្សារភ្ជាប់​ទ្រឹស្ដី​ទៅនឹង​ការ​អនុវត្ត​ផ្ទាល់​ ​និង​ឱកាស​ការងារ​សម្រាប់​និស្សិត​, ​៦. ​ការ​យកចិត្តទុកដាក់​លើ​សុខភាព​សិក្សា​ ​និង​អាហារូបត្ថម្ភ​ ​និង​ ​៧. ​ជំរុញ​ការ​ចូលរួម​របស់​វិស័យ​ឯកជន ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ ​ស្រប​តាម​ស្តង់ដារ​អប់រំ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​

​ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ ​និង​បាន​បញ្ជាក់​ពី​បំណង​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០​ ​(​20​th​ ​Asian​ ​Games​) ​នៅ​ទីក្រុង​ណាហ្គោ​យ៉ា ​ប្រទេស​ជប៉ុន​។ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​ក៏​បាន​អញ្ជើញ​ ​ឯកឧត្តម​ ​Kentaro​ ​Uesugi​ ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ជាពិសេស​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ​ដើម្បី​បន្ត​រឹត​ចំណង​មិត្តភាព​ឱ្យ​កាន់តែ​ស្អិត​រមួត​បន្ថែម​ទៀត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...