ភ្នំពេញ – គ្រូបង្រៀនមានសក្តានុពលឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគូបង្រៀន អាចជួយអភិវឌ្ឍខ្លួន ជួយគ្រូបង្រៀនដទៃទៀតក្នុងសាលា ជាពិសេសជួយឱ្យសិស្សទទួលបានការសិក្សាប្រកបដោយគុណភាពនិងប្រសិទ្ធភាព ព្រមទាំងបង្កើនលទ្ធផលសិក្សារបស់សិស្ស។ ទន្ទឹមគ្នានេះ ចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ជាលក្ខណៈសម្បត្តិស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា កាលពីថ្ងៃអង្គារ៍កន្លងទៅ ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ ឯកឧត្តមបណ្ឌិត ចាន់ សុភា មានប្រសាសន៍ថា លក្ខណៈសម្បត្តិគ្រូបង្រៀនដែលមានស្ដង់ដាវិជ្ជាជីវៈ រួមមាន ទី១. មានចំណេះដឹងវិជ្ជាជីវៈ គឺគ្រូបង្រៀនត្រូវដឹងអំពីសិស្ស មានចំណេះដឹងខ្លឹមសារមេរៀន ដឹងអំពរបៀបរៀនរបស់សិស្ស ចំណេះដឹងភាសាបរទេស ព្រមទាងចេះប្រើប្រាស់បច្ចេកវិទ្យា (ITC)។ បន្ថែមពីនេះ ទី២. ការប្រតិបត្តិវិជ្ជាជីវៈ គឺគ្រូបង្រៀនត្រូវធ្វើផែនការ និងពិនិត្យតាមដាន វាយតម្លៃលទ្ធផលសិក្សា ការគ្រប់គ្រងបរិស្ថានសិក្សា និងវិធីសាស្រ្តបង្រៀន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចាន់ សុភា បានបន្តថា ទី៣. ការសិក្សាវិជ្ជាជីវៈ គឺគ្រូបង្រៀនតរូវស្វ័យសិក្សា វាយតម្លៃការបង្រៀន អភិវឌ្ឍខ្លួនឯង និងរៀបចំផែនការស្វ័យសិក្សា និងការអភិវឌ្ឍចំណេះដឹង ITC បម្រើឱ្យការបង្រៀន ចូលរួមកែលម្អការបង្រៀន ពង្រឹងបំណិនទាក់ទង សិក្សាស្រាវជ្រាវ និងពង្រឹងសកម្មភាពសិក្សាវិជ្ជាជីវៈ។ និងទី៤. សីលធម៌វិជ្ជាជីវៈ គឺគ្រូបង្រៀនយកចិត្តទុកដាក់និងថែរក្សាសិស្សដើម្បីប្រយោជន៍សិស្ស និងសង្គម ប្តេជ្ញាចិត្ត និងចូលរួមចំណែកក្នុងវិជ្ជាជីវៈគ្រូបង្រៀនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ លើសពីនេះ អាកប្បកិរិយាវិជ្ជមានជាគំរូប្រកបដោយសីលធម៌ និងមានទំនាក់ទំនងដោយសុខដុមជាមួយសិស្ស និងសហគមន៍ មានយុត្តិធម៌ និងតម្លាភាព។
ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា
“គ្រូបង្រៀនល្អដែលក្រសួងជ្រើសរើស ត្រូវមានចំណេះដឹងទូទៅ ចំណេះដឹងវិជ្ជាជីវៈ មានឯកសារមេរៀនមុននឹងបង្រៀនសិស្ស ត្រូវមានគុណតម្លៃដែលជាជនគំរូនៅក្នុងថ្នាក់រៀន និងក្នុងសាលារៀន”

ឯកឧត្តមបណ្ឌិត ចាន់ សុភា បញ្ជាក់បន្ថែមថា គ្រូបង្រៀនល្អត្រូវមានសីលធម៌វិជ្ជាជីវៈ ឱ្យតម្លៃទៅលើវិជ្ជាជីវៈ ឱ្យតម្លៃទៅលើមនុស្ស ជាពិសេស គឺសិស្សនៅក្នុងថ្នាក់រៀន និងជាជនដែលមានអកប្បកិរិយាថ្លៃថ្នូរក្នុងការបំពេញការងារទាំងនៅក្នុងសាលារៀន នៅក្នុងសហគមន៍ និងនៅក្នុងសង្គមជាតិផងដែរ។ ឯកឧត្តមបណ្ឌិត បន្តថា គ្រូបង្រៀនត្រូវមានជំនាញច្បស់លាស់ទៅលើវិជ្ជាជីវៈគ្រូបង្រៀន ត្រូវស្គាល់សិស្សឱ្យបានច្បាស់នៅក្នុងថ្នាក់ បង្រៀនសិស្សទៅតាមតម្រូវការរបស់សិស្ស ជាចំណុចសំខាន់មួយដែលគ្រូត្រូវប្រើប្រាស់វិធីសាស្រ្ត ល្បិចបង្រៀនឱ្យបានច្រើននៅក្នុងថ្នាក់រៀន ដើម្បីបំពេញភាពខុសគ្នានៃការទទួលបានរបស់សិស្ស។
គួរជម្រាបជូនថា គ្រូបង្រៀន និងនាយកសាលាចំនួន១៨រូប និងសាលារៀនចំនួន៥ បានទទួលពានរង្វាន់សម្តេចតេជោ សែន សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០២០-២០២១។
គួររំលឹកថា ចាប់ពីឆ្នាំសិក្សា២០១៣-២០១៤ ក្រសួងបានជ្រើសគ្រូបង្រៀនល្អ នាយកសាលាល្អសាលារៀនស្អាត ពិសេសសម្រាប់អនុវិស័យការអប់រំបឋមសិក្សា ផ្តោតលើគ្រូបង្រៀនល្អភាសាខ្មែរនិងគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ដែលមានលក្ខណៈវិនិច្ឆ័យនិងយន្តការនៃការជ្រើសរើសមួយច្បាស់លាស់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃចំនួន ១២៦០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2024
ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍សម្រាប់សិស្សនារីទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2024
ជាថ្មីម្តងទៀតនៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែងរកនិស្សិតស្រ្តីឆ្នើមពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសខ្លួន ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2026
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....



































































