គ្រប់អ្នកសិក្សាទាំងអស់មិនមែនសុទ្ធតែអាចក្លាយជាមនុស្សខ្លាំងនោះទេ វាអាស្រ័យលើវិធីសាស្រ្តក្នុងការយកចំណេះដឹងទៅប្រើប្រាស់ និងមានវិធីសាស្ត្រល្អក្នុងការអភិវឌ្ឍខ្លួនឱ្យត្រូវនឹងបរិបទជាក់ស្តែងក្នុងការរស់នៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា៖
“ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលអាចមានសមត្ថភាពខ្លាំង និងធ្វើការងារចម្រុះវិស័យបាន លុះត្រាតែយើងចេះអភិវឌ្ឍខ្លួនតាមបែប អក្សរ T។ ឯកឧត្តមថា អក្សរ T បញ្ជូលគ្នារវាងធាតុផ្សំសំខាន់ពីរគឺរបារខាងលើ និងបង្គោលត្រង់ពីក្រោម។ ប្រសិនបើប្រៀបធៀបមកមនុស្សវិញ គឺត្រូវមានចំណេះដឹងសំខាន់ៗពីរផ្នែកដូចគ្នា ដែលរបារខាងលើប្រៀបបានទៅនឹងចំណេះដឹងទូទៅ និងបង្គោលខាងក្រោមគឺជាចំណេះដឹងគោលជាក់លាក់ដែលយើងត្រូវពង្រឹងឱ្យខ្លាំង។ ដើម្បីក្លាយជាមនុស្សដែលគេត្រូវការ និងមានតម្លៃគ្រប់កាលៈទេសៈយើងត្រូវចេះទាំងចំណេះដឹងគ្រឹះឱ្យរឹងមាំមួយ និងមានជំនាញទូទៅឱ្យទូលំទូលាយ”
ឯកឧត្តម ស៊ុន ចាន់ថុល
ឯកឧត្តមបានលើកឡើងផងដែរថា ក្នុងនាមជាអ្នកសិក្សា យើងគួរមានជំនាញឱ្យបានច្បាស់លាស់មួយ ដែលមានទាំងបទពិសោធន៍ និងការយល់ឃើញស៊ីជម្រៅរហូតអាចបំបែកជាគំនិតនវានុវត្តន៍ ឬប្រើប្រាស់បានល្អបំផុត។ បន្ទាប់មកយើងអាចបន្ថែមសមត្ថភាពចំណេះដឹងទូទៅ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើការងារឱ្យបានជាពិហុវិស័យ។
ជាក់ស្តែងឯកឧត្តមបានបញ្ជាក់ថា ជំនាញដើមរបស់ឯកឧត្តមគឺ ផ្នែកសាធារណការ និងដឹកជញ្ជូន តែក្រោយមកឯកឧត្តមធ្វើការងារជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ដោយសារតែឯកឧត្តមមានចំណេះដឹងទូទៅច្រើនដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅលើការងារដែលកំពុងគ្រប់គ្រង។ ហេតុនេះ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬតួនាទីណាក៏ដោយ យើងគ្រប់គ្នាគួរបន្តពង្រឹងសមត្ថភាពទាំងជំនាញ និងផ្នែកទូទៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ
ចំណេះជីវិត, ព្រឹត្តិការណ៍ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន