ការស្រាវជ្រាវរកឃើញថា មនុស្សជំនាន់ Z មានទំនោរអានសៀវភៅបោះពុម្ពជាជាងសៀវភៅអេឡិចត្រូនិច

មនុស្សជំនាន់ Z ឬ Gen Z ជាក្រុមមនុស្សកើតនៅចន្លោះឆ្នាំ ១៩៩៧ និង ២០១៥ ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សញៀនទូរស័ព្ទ និងញៀនបច្ចេកវិទ្យាដែលចំណាយពេលច្រើនក្នុងការមើលអេក្រង់ ។ បច្ចុប្បន្ននេះ នៅពេលនិយាយអំពីការអានមនុស្សជំនាន់នេះ កំពុងជ្រើសរើសលុបទម្រង់ឌីជីថល បន្ទាប់ពីសៀវភៅអេឡិចត្រូវនិចធ្វើឱ្យប៉ះពាល់ភ្នែក ហើយប្ដូរមកអានសៀវភៅបោះពុម្ព និងស្រឡាញ់បណ្ណាល័យ។

ការស្រាវជ្រាវពី Nielsen BookData បានរកឃើញថា សម្រាប់អ្នកទិញសៀវភៅនៅចក្រភពអង់គ្លេសមានអាយុពី ១៣ ដល់ ២៤ឆ្នាំ។ ហើយសៀវភៅបោះពុម្ព គឺជាវិធីពេញនិយមបំផុតក្នុងការអាននៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២១ ដល់ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយសារតែមានការទិញចំនួន ៨០% ។ នេះបើតាមការប្រៀបធៀបជាមួយនឹងសៀវភៅអេឡិចត្រូនិចដែលបង្កើតបាន ១៤% នៃការលក់ពីក្រុមអាយុនេះក្នុងរយៈពេលដូចគ្នា។

នៅក្នុងការស្ទង់មតិរបស់ជនជាតិអាមេរិកដោយ Pew Research ចន្លោះខែមករាឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២១ ស្ទើរតែ ៧០% នៃអ្នកឆ្លើយសំណួរដែលមានអាយុចន្លោះពី ១៨ ទៅ ២៩ ឆ្នាំបាននិយាយថា ពួកគេអានសៀវភៅបោះពុម្ព ខណៈដែល ៤២% បាននិយាយថាពួកគេអានសៀវភៅអេឡិចត្រូនិច។ សរុបមក ជាង ៨០% នៃពួកគេបាននិយាយថា ពួកគេអានសៀវភៅក្នុងទម្រង់ណាមួយ ដែលជាភាគរយខ្ពស់បំផុតក្នុងចំណោមក្រុមអាយុទាំងអស់ដែលត្រូវបានស្ទង់មតិ។

នាង Madalyn Boyd អាយុ ២៣ឆ្នាំមកពីរដ្ឋ Michigan បាននិយាយថា ខណៈពេលដែលសៀវភៅអេឡិចត្រូនិចមានតម្លៃសមរម្យ និងល្អសម្រាប់ការធ្វើដំណើរ ប៉ុន្តែចំណង់ចំណូលដែលនាងចូលចិត្ត គឺសៀវភៅដែលបានបោះពុម្ព ឬការទៅបណ្ណាល័យ និងដើរទិញឥវ៉ាន់នៅក្នុងហាងលក់សៀវភៅ។ នាងបន្តថា គ្មានអ្វីល្អដូចការបើកសៀវភៅបោះពុម្ភអាននៅលើសាឡុង ឬនៅមាត់ឆ្នេរនោះទេ។

យុវជននៅតែមានទំនោរអានសៀវភៅដោយផ្ទាល់ ឬអានក្នុងបណ្ណាល័យ

Wang Sum Luk ជានិស្សិតអាយុ ២១ ឆ្នាំដែលកំពុងសិក្សាភាសាអង់គ្លេសនៅសកលវិទ្យាល័យ Oxford បាននិយាយថា គាត់ធ្លាប់ប្រើសៀវភៅអេឡិចត្រូនិចកាលពីអតីតកាល ប៉ុន្តែឃើញថាវាមិនដូចការអានសៀវភៅដោយផ្ទាល់។ គាត់បាននិយាយថា ខណៈដែលសៀវភៅអេឡិចត្រូនិចហាក់ដូចជាងាយស្រួលជាង ប៉ុន្តែគាត់នៅតែចូលចិត្តសៀវភៅបោះពុម្ព និងចូលចិត្តអានសៀវភៅនៅក្នុងបណ្ណាល័យសាកលវិទ្យាល័យផងដែរ។

បើតាមទីប្រឹក្សាគ្រប់គ្រង McKinsey ការលក់នៅសហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាច្រើនជាង ៨៤៣លានក្បាលក្នុងឆ្នាំ២០២១ ខណៈដែលកាលពីឆ្នាំមុនមានការលក់ខ្ពស់បំផុតលំដាប់ទីពីរគឺជិត ៨០០ លានក្បាល។ ការកើនឡើងប្រជាប្រិយភាពនេះ គឺដោយសារតែ Gen Z និងនិន្នាការប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមអ្នកស្រឡាញ់ការអានសៀវភៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange