បារាំង ហាមសិស្សអាយុក្រោម ១៥ឆ្នាំប្រើទូរស័ព្ទក្នុងសាលារៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ប្រទេសបារាំងបានដាក់ចេញច្បាប់ហាមប្រាមប្រើស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតក្នុងសាលា ចំពោះសិស្សដែលមានអាយុ ១៥ឆ្នាំចុះក្រោម, ក្នុងនោះមានសាលាមធ្យមសិក្សា ចំនួន ២០០ ទូទាំងប្រទេសបានអនុវត្តច្បាប់។ នេះបើតាមការចេញផ្សាយរបស់ Euro News ។

ក្នុងយុគ្គសម័យឌីជីថល ការចំណាយពេលជាមួយអេក្រង់ច្រើនហួសកម្រិត អាចបង្កជាបញ្ហាសុខភាពមួយដ៏គួរឱ្យបារម្ភ ជាពិសេសក្នុងចំណោមកុមារ និងក្មេងជំទង់។ ការចំណាយពេលជាមួយអេក្រង់ច្រើន អាចរំខានដល់ការលូតលាស់រាងកាយ ស្ថេរភាពផ្លូវចិត្ត និងពេលវេលា ដែលពួកគេអាចចំណាយនៅខាងក្រៅ។ នាយកដ្ឋានអប់រំ និងរដ្ឋាភិបាលទូទាំងពិភពលោក កំពុងស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហាសកលនេះ។

យោងតាមការចេញផ្សាយដោយរដ្ឋាភិបាលបារាំង បានឱ្យដឹងថា ការហាមឃាត់នេះ គឺដាក់បម្រាមមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដូចជា ថេប្លេត និងនាឡិកាឆ្លាតវៃ នៅក្នុងសាលារៀន និងមហាវិទ្យាល័យ។ ច្បាប់នេះអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសាលា ណែនាំ និងបង្កើតបទបញ្ញាត្តផ្ទៃក្នុង ហាមឃាត់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិកឆ្លាតវៃនៅក្នុងសាលារៀន។ ការហាមប្រាមនេះ មានសុពលភាព ទាំងអំឡុងពេល និងក្រៅម៉ោងសិក្សា។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះក៏មានករណីលើកលែងមួយចំនួនដែរ។ សិស្សដែលមានពិការភាព ឬស្ថានភាពសុខភាព ដែលតម្រូវឱ្យប្រើឧបករណ៍វេជ្ជសាស្ត្រ ភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច ក្នុងគោលបំណងថែ និងព្យាបាលស្ថានភាពសុខភាព និងជំងឺរបស់ខ្លួន គឺត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។

ទាក់ទងនឹងការហាមឃាត់តាមលក្ខខណ្ឌ ច្បាប់ក៏បានកំណត់កាលៈទេសៈដែលលើកលែងសម្រាប់ការប្រើប្រាស់ផងដែរ។ ជាពិសេសគឺការប្រើប្រាស់ក្នុងគោលបំណងសិក្សា និងស្រាវជ្រាវ ឬប្រើនៅទីកន្លែង ដែលបទបញ្ញាត្តិផ្ទៃក្នុង បានអនុញ្ញាតឱ្យសិស្សប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។