មនុស្សម្នាក់ៗគួរចេះដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍ កុំឱ្យស្ថានការណ៍បង្អាក់ដំណោះស្រាយ

នៅលើពិភពលោកយើងនេះមានមនុស្សច្រើនប្រភេទផ្សេងគ្នា ក្នុងនោះមានអ្នកខ្លះ​ជាមនុស្សដែលចេះកែប្រែស្ថានការណ៍គ្រប់យ៉ាង ខណៈមនុស្សមួយចំនួនផ្សេងទៀតត្រូវបានបង្អាក់​ដោយ​កត្តាខាងក្រៅ ដែលធ្វើឱ្យគេមិនអាចអភិវឌ្ឍជីវិតបានល្អ។ ឆ្លើយតបនឹងបញ្ហានេះ លោក Steven R. Covey អ្នកនិពន្ធ​សៀវភៅទម្លាប់ល្អទាំង៧ សម្រាប់បុគ្គលឆ្នើម ឬ 7 habits of highly effectives people បានលើកឡើងថា លើលោកនេះមនុស្សមានពីរប្រភេទគួរឱ្យកត់សម្គាល់ គឺមនុស្សដែលមាន​ផលិតភាពខ្ពស់ (proactive people) និងមនុស្សដែលបណ្តែតបណ្តោយជីវិតឱ្យ​រសាត់អណ្តែតតាមស្ថានការណ៍ (reactive people) ។

លោក Steven R. Covey អ្នកនិពន្ធ​សៀវភៅទម្លាប់ល្អទាំង៧ សម្រាប់បុគ្គលឆ្នើម ឬ 7 Habits of Highly Effectives People

លោក Steven R. Covey បានកត់សម្គាល់បន្តថា ជាធម្មតាមនុស្សដែលមាន​ផលិតភាពខ្ពស់ ជាមនុស្សដែលមានសមត្ថភាព​គ្រប់គ្រងស្ថានការណ៍គ្រប់បែបយ៉ាងដោយសមត្ថភាពខ្លួនគេផ្ទាល់ ដែលលោកឱ្យឈ្មោះថា ជាការគ្រប់គ្រងបរិយាកាសក្នុងខ្លួន (carry your own weather) ។ លោកថាមនុស្សម្នាក់ៗមានជម្រើសសម្រាប់ជីវិត។ មនុស្សអាចជ្រើសរើសធ្វើជាជនរងគ្រោះនៃស្ថានការណ៍ និងអាចជ្រើសរើសជាអ្នកបត់បែន និងគ្រប់គ្រងស្ថានការណ៍​ដោយខ្លួនឯង។

អ្នកនិពន្ធរូបនេះ បានឧទាហរណ៍បញ្ជាក់ថា មនុស្សដែលមិនមានផលិតភាពការងារខ្ពស់ (reactive people) តែងតែយល់ថាកត្តាខាងក្រៅជាអ្វីដែលអាចបង្អាក់​សកម្មភាពរបស់ពួកគេឆ្ពោះទៅរកគោលដៅណាមួយ។ គ្រប់បញ្ហាទាំងអស់​សុទ្ធតែកើតឡើងពីកត្តាខាងក្រៅ ប្រសិនបើបរិស្ថានខាងក្រៅល្អ ខ្លួនគេក៏ល្អទៅតាមនោះដែរ តែប្រសិនបើ​ស្ថានភាពជុំវិញខ្លួនរបស់គេមិនល្អ នោះគេក៏ជួបផលលំបាកទៅតាមនោះដែរ។

ផ្ទុយមកវិញ បុគ្គលដែលមានផលិតភាពការងារខ្ពស់ (proactive people) តែងតែគិតថា ​អ្វីដែលគេចាប់ផ្តើមផ្លាស់ប្តូរនិង​យកចិត្តទុកដាក់បំផុត​ គឺត្រូវពង្រឹងខ្លួនឯងពីខាងក្នុង។ បើស្ថានការណ៍អំណោយផល គេនឹងអនុវត្តការងារដោយរលូន តែប្រសិនបើស្ថានការណ៍មិនអំណោយផល ក៏គេចេះបត់បែនដើម្បីសម្រេចការងារនោះឱ្យទាល់តែបាន។

“ជាក់ស្តែងនៅពេលមានភ្លៀង​ធ្លាក់ មនុស្សមិនមានផលិតភាពការងារ តែងរអ៊ូរទាំថា គេមិនអាចចេញទៅខាងក្រៅដើម្បី​សម្រេចអ្វីដែលបានគ្រោងទុកនោះទេ ដោយសារមេឃកំពុងភ្លៀង ខណៈអ្នកដែលមានផលិតភាពការងារខ្ពស់គេអាចបង់បែនបានយ៉ាងងាយ។ ប្រសិនបើមេឃភ្លៀង គេបាំងឆ័ត្រ ប្រសិនបើធ្លាក់ព្រឹលគេពាក់អាវរងារ ​ហើយទោះឧបសគ្គប្រភេទណាក៏ដោយ ក៏គេអាចកែប្រែស្ថានការណ៍​បានជាប់ជានិច្ច”។ នេះជាឧទាហរណ៍បន្ថែមមួយក្នុងចំណោមរឿងរ៉ាវជាច្រើនទៀតដែលលោកបានលើកឡើង។

ហេតុនេះជីវិតជាជម្រើស មនុស្សគ្រប់រូបសុទ្ធតែអាចជ្រើសរើសយកជម្រើសមួយក្នុងចំណោម​ជម្រើសទាំងពីរខាងលើ ដើម្បីកំណត់ជោគវាសនាក្នុងជីវិតខ្លួនឯង៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សចិន និងសិង្ហបុរី ឈានមុខគេលើពិភពលោកផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍

តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បាន​ឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបាន​ក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅ​ឱ្យ​មក​បំភ្លឺ​
ចំណេះជីវិត, ព្រឹត្តិការណ៍

តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon