បច្ចេកវិទ្យា៖ ទីបំផុតការទន្ទឹងរងចាំដ៏យូរមកហើយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកលក់ស្មាតហ្វូនយីហោ Apple បានធ្វើបច្ចុប្បន្នភាពមុខងារដោះសោរស្មាតហ្វូនរបស់ខ្លួន តាមរយៈ Face ID ទោះបីជាអ្នកប្រើប្រាស់កំពុងពាក់ម៉ាស។ ប៉ុន្តែលក្ខខណ្ឌមួយសម្រាប់អ្នកប្រើប្រាស់ចាំបាច់ត្រូវមាន នាឡិកាដៃ Apple ។ ក្រុមហ៊ុន Apple សម្រេចចិត្តប្រើប្រាស់នាឡិកាដៃបន្ថែមពេលនេះ ដើម្បីជួយបញ្ជាក់និងកំណត់ចំណាំភាពជាកម្មសិទ្ធទៅលើស្មាតហ្វូន។
ដើម្បីអាចដំណើរការមុខងារនេះ បានអ្នកប្រើប្រាស់ទាមទារឱ្យធ្វើបច្ចុប្បន្នភាពនៃជំនាន់ស្មាតហ្វូនទៅដល់ iOS 14.5 ជាមុនសិន។ គេដឹងថា Apple បានប្រកាសឱ្យដំណើរចាប់ពីថ្ងៃចន្ទម្សិលមិញនេះ ហើយអ្នកប្រើប្រាស់អាចចូលទៅរកពាក្យ Face ID & Passcode និងចុចយក Unlock with Apple Watch ។
បច្ចុប្បន្នភាពកម្មវិធីចុងក្រោយរបស់ Apple ក៏ត្រូវបានបញ្ចូលមុខងារមួយទៀតដែលមានឈ្មោះថា App Tracking Transparency ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនស្នើសុំត្រួតពិនិត្យនិងតាមដានទៅលើទិន្នន័យឧបករណ៍ដែលពួកគេប្រើប្រាស់។ កន្លងមកការធ្វើបែបនេះធ្លាប់ទទួលរងការរិះគន់ខ្លាំងពីអ្នកប្រើប្រាស់ហើយក៏ជាមូលហេតុនាំឱ្យមានការពន្យាពេលនៃការដាក់ឱ្យដំណើរការមុខងារនេះជាផ្លូវការ និងបន្តធ្វើបច្ចុប្បន្នភាពរហូតដល់ពេលបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក្តី មុខងារថ្មីនេះកំពុងធ្វើក្រុមហ៊ុន Facebook មិនសប្បាយចិត្ត អាចប៉ះពាល់ដល់ការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្រុមហ៊ុនពឺងផ្អែកទៅលើការប្រមូលទិន្នន័យដូចគ្នា៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូចតើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ត្បិតថាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត