វិធីសាស្រ្តជួយកូនក្នុងការគ្រប់គ្រងកំហឹងតាមបែបវិជ្ជមាន

កំហឹងគឺជាអារម្មណ៍ធម្មជាតិដែលកូនៗតែងតែជួបប្រទះ ហើយភារកិច្ចរបស់ឪពុកម្តាយគឺត្រូវណែនាំឱ្យគេចេះគ្រប់គ្រង និងបង្ហាញវាតាមវិធីដែលមិនធ្វើឱ្យ​ខ្លួនឯង ឬអ្នកដទៃឈឺចាប់។ ខាងក្រោមនេះជាវិធីសាស្រ្តសំខាន់ៗដែលឪពុកម្តាយ​ ឬអ្នកអាណាព្យាបាល​អាចយកទៅអនុវត្ត ដើម្បីជួយ​កូនក្នុងការ​គ្រប់គ្រងកំហឹង។

១. ទទួលស្គាល់អារម្មណ៍របស់កូន ៖ ជំហានដំបូង និងសំខាន់បំផុត គឺការទទួលស្គាល់ថា អារម្មណ៍កំហឹងរបស់កូនគឺពិត។ កុំបដិសេធ ឬថាកូនមិនត្រូវមានអារម្មណ៍អញ្ចឹង។ ផ្ទុយទៅវិញ ត្រូវប្រាប់កូនថា “ម៉ាក់/ពុកឃើញថា កូនកំពុងខឹង” ឬ “ពុកយល់ថា វាពិតជាធ្វើឱ្យ​កូនខឹងមែន”។ ការទទួលស្គាល់នេះអាចជួយឱ្យ​កូនអនុញ្ញាតខ្លួនឯងឱ្យមានអារម្មណ៍នោះ រួចចាប់ផ្តើមដោះស្រាយបញ្ហា ជាជាងការប្រយុទ្ធបដិសេធនឹងអារម្មណ៍ខ្លួនឯង។ បន្ទាប់មក ជួយកូនកំណត់ឈ្មោះអារម្មណ៍ដែលកើតឡើង ដោយប្រើពាក្យដូចជា ខឹង ឈឺចិត្ត អស់សង្ឃឹម ឬ មិនយល់ព្រម។

២. បង្រៀនជំនាញដោះស្រាយបញ្ហា ៖ នៅពេលកូនស្ងប់បន្តិចហើយ ជួយគេវិភាគមូលហេតុពិតប្រាកដនៃកំហឹង។ សួរសំណួរដើម្បីជួយគេស្វែងយល់ថា តើមានអ្វីកើតឡើង? តើអ្វីដែលធ្វើឱ្យអារម្មណ៍នេះកើតឡើង? នៅពេលដែលដឹងហេតុផលហើយ ណែនាំឱ្យ​កូនរកដំណោះស្រាយ ហើយពិភាក្សាជាមួយគ្នាអំពីលទ្ធផលដែលអាចកើតមានពីជម្រើសនីមួយៗ។ ការធ្វើបែបនេះបង្រៀនកូនឱ្យគិតដោយសន្តិវិធី ជាជាងប្រតិកម្មតបភ្លាមៗ។

៣. បង្កើតវិធីសាស្រ្តបញ្ចេញកំហឹង ៖ កំហឹងបង្កើតថាមពលរាងកាយដ៏ខ្លាំងក្លា, សូមជួយកូនរកមធ្យោបាយដើម្បីបញ្ចេញថាមពលនោះតាមវិធីសុវត្ថិភាព ដូចជាឱ្យ​គេមានពេលស្ងៀមស្ងាត់នៅកន្លែងដែលមានសុវត្ថិភាព អនុញ្ញាតឱ្យគេធ្វើសកម្មភាពរាងកាយដូចជាលោត ដាល់ខ្សាច់ក្នុងប្រអប់ ដកដង្ហើមជ្រៅៗ ឬគូរគំនូរដោយសេរី។ អ្នកក៏អាចបង្កើត “កន្លែងស្ងប់ស្ងាត់” នៅក្នុងផ្ទះដែលកូនអាចទៅអង្គុយដើម្បីធូរស្បើយពេលមានអារម្មណ៍ខឹងខ្លាំង។

៤. ធ្វើជាគំរូល្អ ៖ កូនរៀនភាគច្រើនតាមរយៈការសង្កេតអ្វីដែលឪពុកម្តាយធ្វើ, ដូច្នេះ ការបង្ហាញជាគំរូពីរបៀបគ្រប់គ្រងកំហឹងរបស់អ្នកផ្ទាល់គឺជារឿងសំខាន់។ នៅពេលអ្នកខឹង អ្នកអាចនិយាយអំពីអារម្មណ៍របស់អ្នកទៅកូន ដូចជា “ថ្ងៃនេះម៉ាកពិតជាខឹងណាស់ពីប្រធានការងារ តែម៉ាកនឹងត្រូវដើរបន្តិច ហើយដកដង្ហើមសិនមុននឹងតបវិញ”។

៥. កសាងទំនាក់ទំនងគ្រួសារដែលមានការយល់ដឹង ៖ បង្កើតបរិយាកាសគ្រួសារដែលអារម្មណ៍ទាំងអស់ត្រូវបានទទួលស្គាល់ ប៉ុន្តែក៏មានព្រំដែនច្បាស់លាស់អំពីអាកប្បកិរិយាដែលអាចទទួលយកបាន។ ឧទាហរណ៍ វាជាការធម្មតាដែលខឹង ប៉ុន្តែមិនអនុញ្ញាតឱ្យវាយ ឬស្រែកជេរប្រទេច។ ការកំណត់ព្រំដែនដែលមានភាពច្បាស់លាស់និងស្ថេរភាព ជួយឱ្យ​កូនមានអារម្មណ៍មានសុវត្ថិភាព និងអាចទស្សន៍ទាយបាន។ ក្នុងពេលជាមួយគ្នា ផ្តល់ការលើកទឹកចិត្តដល់កូន ដើម្បីឱ្យគេអភិវឌ្ឍទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងបញ្ហា។

៦. អនុវត្តតាមរយៈការលេង ៖ សម្រាប់កុមារ ការលេងគឺជាមធ្យោបាយរៀនដ៏ល្អប្រសើរ។ អ្នកអាចប្រើសៀវភៅរូបភាពដែលនិទានពីអារម្មណ៍ ឬបង្កើតសកម្មភាពសិល្បៈដូចជាគូរគំនូរ លាយពណ៌ ឬផ្ទាំងសំឡេង ដើម្បីឱ្យកូនបង្ហាញអារម្មណ៍របស់ខ្លួន។ ការអនុវត្តទាំងនេះធ្វើឱ្យការរៀនគ្រប់គ្រងអារម្មណ៍កាន់តែទាក់ទាញ និងមិនគំរាមកំហែងសម្រាប់កូន។

ការណែនាំកូនឱ្យចេះគ្រប់គ្រងកំហឹងតាមបែបវិជ្ជមាន នឹងជួយ​ដល់សុខភាពផ្លូវចិត្ត ទំនាក់ទំនងសង្គម និងសមត្ថភាពដោះស្រាយបញ្ហារបស់គេនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...