លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ៖ វិធីសាស្ត្របង្រៀនកុមារតូច “ការរៀនតាមរយៈការលេង” ជួយកុមារមានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម

ក្នុងវេទិកាអប់រំស្តីពីបរិស្ថានបៃតងក្នុងសាលារៀន និងសហគមន៍អន្តរជាតិ និងការអប់រំបែបសតវត្សទី២១ ដើម្បីធ្វើឱ្យយុវជនជំនាន់ថ្មី ទទួលបានជោគជ័យក្នុងពិភពប្រកួតប្រជែងខ្ពស់ កាលពីពេលថ្មីនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិធីសាស្ត្របង្រៀនកុមារតូចគឺ “ការរៀនតាមរយៈការលេង” ជួយកុមារមានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី មានប្រសាសន៍ថា ការអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហា ដែលទាំងអស់នេះគឺជាស្ពានដើម្បីឱ្យក្មួយៗត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។

រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ បន្ថែមថា វិធីសាស្ត្របង្រៀនកុមារតូចដោយការលេងនេះ គឺគោរពទៅតាមគោលការណ៍នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញា បំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើម ដោយទាំងអស់នេះនឹងជួយឱ្យពួកគេមានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី៖ វិធីសាស្ត្របង្រៀនកុមារតូច “ការរៀនតាមរយៈការលេង”

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវេទិកាអប់រំស្ដីពី​បរិស្ថានបៃតងក្នុងសាលារៀន ដែលបានចូលរួមបំផុសស្មារតីដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំមានស្មារតីស្រឡាញ់ ថែរក្សាការពារព្រៃឈើ និងបរិស្ថានបៃតង ជាពិសេសមានឱកាសបានរួមចំណែកថែរក្សាព្រៃឈើ និងដាំកូនឈើដោយខ្លួនឯង នៅក្នុងសាលារៀន និងក្នុងសហគមន៍ជាតិ និងអន្តរជាតិនៅទូទាំងពិភពលោក។

គួរជំរាបជូនថា វិស័យអប់រំតែងតែត្រូវបានយកចិត្តទុកដាក់ ជាពិសេសការអប់រំក្នុងកម្រិតមត្តេយ្យសិក្សា ចាប់តាំងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *