ក្រសួងអប់រំ និង JICA ជំរុញការអប់រំគ្រូបង្រៀនតាមរយៈការច្នៃប្រឌិតឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងជំរុញការអប់រំគ្រូបង្រៀននៅ​កម្ពុជាតាមរយៈការច្នៃប្រឌិតឌីជីថល ដោយបង្ហាញពីរបៀបដែលបច្ចេកវិទ្យាកំពុងបើកឱកាសថ្មីគួរឱ្យរំភើបសម្រាប់ការបង្រៀន និងរៀននៅទូទាំងប្រទេស។

ក្នុងពិព័រណ៍ស្ទែមប្រចាំឆ្នាំលើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោម​ប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ដោយ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA ដែលបានបន្តគាំទ្រដល់ការបណ្ដុះបណ្ដាលគ្រូនៅកម្ពុជា និងជំរុញឱ្យពិព័រណ៍ស្ទែម ជួយបណ្តុះគំនិតច្នៃប្រឌិតនវានុវត្តន៍ដល់គរុនិស្សិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញ គាំទ្រ និងបង្កបរិយាកាសនៃការអប់រំ និងអភិវឌ្ឍសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជាឱ្យកាន់តែទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេស និងនិន្នាការពិភពលោក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការអភិវឌ្ឍសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជា ធ្វើឡើងតាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សា PLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa)។ លើសពីនេះ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

លោក SANUI Kazumasa ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរបស់​ JICA ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការអប់រំគ្រូបង្រៀនតាមរយៈការច្នៃប្រឌិតឌីជីថល។ លោកបានលើកឡើងពីគំនិតផ្តួចផ្តើមសំខាន់ៗដូចជា វិទ្យាស្ថានគរុកោសល្យនៅភ្នំពេញ និងបាត់ដំបង ព្រមទាំងមជ្ឈមណ្ឌលឧត្តមភាពក្នុងខេត្តកំពង់ចាមដែលនឹងប្រែក្លាយនាពេលខាងមុខនេះ។

ពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

លោក SANUI Kazumasa បន្ថែមថា JICA គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលជំរុញការច្នៃប្រឌិតក្នុងវិស័យអប់រំ និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។ លោកជឿជាក់ថា ការវិនិយោគ​លើបច្ចេកវិទ្យាបែបនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា និងបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាសង្គមដែលផ្អែកលើចំណេះដឹង។

គួរជំរាបជូនដា ពិព័រណ៍ស្ទែមប្រចាំឆ្នាំលើកទី៣ បានប្រមូលផ្តុំលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អ្នកសម្រេចចិត្តខាងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់ពីឥទ្ធិពលផ្លាស់ប្តូរនៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតលើប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងការរៀបចំគ្រូបង្រៀនជំនាន់ថ្មីដែលផ្តល់អំណាចតាមឌីជីថល។ តាមរយៈការតាំងពិពណ៌ និងការពិភាក្សាយ៉ាងសកម្ម ព្រឹត្តិការណ៍នេះបានបង្ហាញពីរបៀបដែលបច្ចេកវិទ្យាកំពុងបើកឱកាសថ្មីគួរឱ្យរំភើបសម្រាប់ការបង្រៀន និងរៀននៅទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *