ភ្នំពេញ – សកម្មភាពទប់ស្កាត់អំពើហិង្សាលើកុមារជាភារកិច្ចរួមរបស់បុគ្គលគ្រប់រូប និងគ្រប់ស្ថាប័នការងារពាក់ព័ន្ធ ។ អំពើហិង្សាលើកុមារជារូបភាពមួយដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដោយផ្ទាល់និងប្រយោលដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គម។ ទន្ទឹមគ្នានេះអំពើហិង្សាលើកុមារ អាចក្លាយជាគំរូហិង្សាតជំនាន់ ប្រសិនបើបញ្ហាទាំងនោះមិនបានទប់ស្កាត់ ឬបញ្ចប់ឱ្យទាន់ពេលវេលា។អង្គការសហប្រជាជាតិបានកំណត់និយមន័យ នៃអំពើហិង្សាលើកុមារ ដោយចែងនៅក្នុងមាត្រា១៩ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារថា គ្រប់ទម្រង់នៃអំពើហិង្សាផ្លូវកាយ ឬអំពើហិង្សាផ្លូវចិត្ត ការធ្វើឱ្យមានរបួស ឬការរំលោភបំពាន ការទុកចោល ការមិនអើពើ ការធ្វើបាប ឬការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទ។ ខាងក្រោមនេះ ជាភារកិច្ចទាំង ៥ចំណុចដែលបុគ្គលគ្រប់រូប និងគ្រប់ស្ថាប័នការងារពាក់ព័ន្ធ ចូលរួមបញ្ចប់អំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០ ។
១. បញ្ឈប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ ៖ ការបញ្ចប់អំពើហិង្សាលើកុមារជាភារកិច្ចទាំងអស់គ្នា រាប់ទាំងសមាជិកគ្រួសារ បរិស្ថាន សាលារៀន និងសហគមន៍។ បញ្ចប់អំពើហិង្សាលើកុមារត្រូវជំនួសដោយការអប់រំជាវិជ្ជមានទៅកាន់កុមារដោយអហិង្សា។ កុមារនឹងមិនរងទារុណកម្មផ្លូវចិត្ត ផ្លូវកាយ និងការគំរាមកំហែងផ្សេងៗឡើយ នៅពេលដែលម្តាយឪពុក ឬអាណាព្យាបាល និងអ្នកថែទាំងកុមារយកចិត្តទុកដាក់។ បញ្ចប់ទម្រង់ នៃអំពើលើកុមារចាប់ផ្តើមពីមនុស្សធំផ្តល់ចូលរួមលើកកម្ពស់សិទ្ធិកុមារ។

២. ការពង្រឹងទិន្នន័យ និងការតាមដានត្រួតពិនិត្យលើកិច្ចការពារកុមារ ៖ រាល់ពេលឃើញរូបភាពផ្សេងៗដែលបំពានលើកុមារ ឬប្រព្រឹត្តអំពើហិង្សាលើកុមារត្រូវរាយការណ៍ទៅកាន់អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ឬធ្វើខ្លួនជាដំណោះស្រាយសម្រាប់បញ្ហាដែលកុមារបានជួប។ កិច្ចការពារកុមារចាប់ផ្តើមពីការចូលរួមតាមដានត្រួតពិនិត្យលើកិច្ចការពារកុមារ។
៣. ជួយជំរុញដល់ឪពុកម្ដាយ ឬអាណាព្យាបាល និងអ្នកថែទាំធ្វើឱ្យកុមារមានសុវត្ថិភាព ៖ ផ្តល់ព័ត៌មានពីរបៀបអប់រំកូនដោយវិជ្ជមានទៅកាន់ម្តាយឪពុក ឬអាណាព្យាបាល និងអ្នកថែទាំកុមារ។ មានវិធីសាស្ត្រជាច្រើនដែលអាចជួយឱ្យម្តាយឪពុករបស់ពួកគេផ្លាស់ប្តូរឥរិយាបថវិជ្ជមានចំពោះការអប់រំកុមារ។ ការអប់រំនេះ អាចរៀបចំសម្រាប់ម្តាយឪពុក និងអ្នកថែទាំជាក្រុម ឬអប់រំជាលក្ខណៈសហគមន៍។ បើតាមអ្នកជំនាញអប់រំកុមារតូចបានបញ្ជាក់ថា គំរូអហិង្សា ជាការអប់រំកូនដ៏ល្អបំផុតសមស្របសម្រាប់ការអប់រំសម័យទំនើប។
៤. ចូលរួមធ្វើឱ្យបណ្ដាញអ៊ិនធឺណិតមានសុវត្ថិភាពសម្រាប់កុមារ ៖ សុវត្ថិភាពអ៊ីនធឺណេតសម្រាប់កុមារជាចំណុចសំខាន់ដែលអាចបញ្ជៀសកុមារពីការបៀតបៀន ឬការរំលោភបំពានផ្សេងៗ ពិសេសការបៀតបៀនផ្លូវភេទដល់កុមារ។ ការរំលោភបំពានផ្លូវភេទលើកុមារអាចកើតឡើងគ្រប់ពេល ប្រសិនបើម្តាយឪពុក ឬអាណាព្យាបាលធ្វេសប្រហែសចំពោះការប្រើប្រាស់អ៊ីនធឺណេតរបស់កូន។

ជាក់ស្តែងកន្លងទៅ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍសកលភាវូបនីយកម្ម និងបច្ចេកវិទ្យា ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។ អំពើហិង្សាលើកុមារទោះក្នុងទម្រង់ណាមួយក៏ដោយ សុទ្ធសឹងជាសកម្មភាពដែលមិនអាចអត់ឱនបាន ព្រោះអំពើហិង្សានេះបានបង្កជាផលប៉ះពាល់យ៉ាងអន្តរាយដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។
៥. ចូលរួមធ្វើឱ្យសាលារៀនមានសុវត្ថិភាព គ្មានអំពើហិង្សា និងប្រកបដោយបរិយាប័ន្ន៖ ការអប់រំកុមារដោយបរិយាប័ន្នជាចំណុចសំខាន់មួយនៅក្នុងការអប់រំសម័យទំនើប ដោយសារការអប់រំរបៀបនេះបានដាក់បញ្ចូលភាពចម្រុះ និងការចូលរួមរបស់កុមារបានពេញលេញ។ គ្មានរូបភាពរើសអើងលើកុមារគ្រប់ទម្រង់ នោះនឹងផ្តល់លទ្ធភាពឱ្យកុមារបានបញ្ចេញសក្តានុពលរបស់ពួកគេបានពេញលេញ សុវត្ថិភាព កុមារមានសីលធម៌ ព្រមទាំងបង្កើតក្តីស្រឡាញ់ដ៏ស្រស់បំព្រងនៅក្នុងដំណើរជីវិតរបស់ពួកគេ។

សូមជម្រាបថា ដើម្បីលើកកម្ពស់កិច្ចការពារកុមារ និងសុខុមាភាពកុមារ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តច្បាប់គតិយុត្តិ គោលនយោបាយ និងផែនការសកម្មភាពជាតិមួយចំនួនដូចជា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (ឆ្នាំ២០១៦-២០២៥), គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ (ឆ្នាំ២០១៩-២០២៩), ច្បាប់ស្តីពីយុត្តិធម៌សម្រាប់អនីតិជន, ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស, សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។ ការការពារកុមារ និងយុវជនពីអំពើហិង្សា គឺជាការចាំបាច់ មិនត្រឹមតែដើម្បីសុខុមាលភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាំបាច់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2025
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។


































































