អ្នកជំនាញ ៖ ការកម្សាន្ត និង​ការសិក្សា ត្រូវតែ​មានតុល្យភាព​សម្រាប់​កុមារ ទើប​កុមារ​អាច​អភិវឌ្ឍ​ខ្លួន​ពេញលេញ និង​ក្លាយជា​ធនធាន​មនុស្ស​ឆ្នើម

បើនិយាយ​អំពីកុមារ នៅពេល​ដែល​អាណាព្យាបាល​អាចជួយពួក​គេ​រក្សាតុល្យភាព​អភិវឌ្ឍ​ទាំង​បញ្ញា​ខួរក្បាល (IQ) និង​បញ្ញា​ផ្នែកអារម្មណ៍ (EQ) នោះពួកគេ​នឹងក្លាយ​ជាមនុស្ស​ពេញវ័យ ដែល​មាន​គុណភាព និង​សប្បាយ​រីករាយ។

លោក អ៉ីង វន្នី អ្នកជំនាញ​ផ្នែកអប់រំ​កុមារតូច និង​ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ Kinder Early Learning (KEL) លើក​ឡើងថា ដើម្បីឱ្យកុមារ​អាចលូតលាស់​បាន​ពេញលេញ គឺត្រូវការ​ទាំង​សកម្មភាព​រៀន​ក្នុងថ្នាក់ និង​ទាំងការ​សម្រាក​កម្សាន្ត ដើរលេង សប្បាយ​ជាមួយ​មិត្តភក្ដិ។

លោក អ៉ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជា ស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) ។

បើតាម​អ្នកជំនាញ​រូបនេះ ខួរក្បាល​របស់​មនុស្ស គឺមាន​បី​ផ្នែក​សំខាន់ៗ ក្នុងនោះ​រួមមាន ខួរក្បាល​សម្រាប់​គិត (វិភាគ វែកញែក និង​សម្រេចចិត្ត) ខួរក្បាល​ខាង​អារម្មណ៍ (ស្រឡាញ់ ស្អប់ ខឹង និង​រំភើប) និង​មួយទៀត គឺខួរក្បាល​រេផ្លិច សម្រាប់​ឆ្លើយតបទៅ​នឹងស្ថាន​ការណ៍​បន្ទាន់​ណាមួយ។

លោក​បន្តថា យ៉ាងណា​ក៏ដោយ ឪពុកម្ដាយ មួយ​ចំនួនធំ ផ្ដោត​តែលើ​ការ​អភិវឌ្ឍ​ខួរក្បាល​គិត ឬ IQ របស់​កុមារ​ប៉ុណ្ណោះ ដែលជា​ហេតុ​បណ្ដាល​ឱ្យ​បញ្ញា​ផ្នែក​អារម្មណ៍​របស់​កុមារ​ទាប ហើយពួកគេ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង។ ហេតុនេះ អាណាព្យាបាល​សម័យថ្មី ត្រូវ​ពង្រឹង​បញ្ញា​ផ្នែក​អារម្មណ៍​ដល់កុមារ​បន្ថែម ដើម្បី​ឱ្យពួក​គេអាច​ក្លាយជា​ធនធាន​ឆ្នើម​នាពេល​អនាគត។

ទោះជា​យើងចេះ​ច្រើន​យ៉ាង​ណា​ក៏​ដោយ បើយើង​កើតទុក្ខ គឺយើង​យក​ចំណេះដឹង​នោះ​ប្រើ​មិនកើត​នោះ​ទេ។ ហេតុនេះ មាន​ន័យថា ខួរក្បាល​អារម្មណ៍​គ្របលើ​ខួរក្បាល​គិត ដែល​នាំឱ្យ​ខួរក្បាល​គិតនោះ គិតលែង​ចេញ​តែម្ដង ប្រសិន​បើ​មនុស្សម្នាក់ ពូកែគិត និងវិភាគ ប៉ុន្តែ​ខ្សោយ​បញ្ញា​ផ្នែកអារម្មណ៍​…

អ្នកជំនាញរូប​នេះ​លើក ឧទាហរណ៍ ក្នុងការ​រស់នៅ​ជាក់ស្ដែង​ថា ព្រោះតែខ្សោយ​បញ្ញាផ្នែក​អារម្មណ៍​នេះ​ហើយ ទើប​មនុស្ស​រៀន​ពូកែ​ជាច្រើន មិន​ជោគជ័យ​ក្នុងជីវិត។ គេអាច​ក្លាយ​ជា​វិស្វករ​ឆ្នើម និង​អ្នកបច្ចេកទេស​ដ៏ពូកែម្នាក់ ប៉ុន្តែមិន​ចេះ​គ្រប់គ្រង​បុគ្គលិក ព្រោះមិន​មានតុល្យភាព​រវាង​ការរីកលូតលាស់​ខាង​អារម្មណ៍ និង​ការងារ​បច្ចេកទេស។

ជា​ដំណោះស្រាយ ដើម្បី​ជួយ​ឱ្យកុមារ​មាន​ទាំង​បញ្ញា​ផ្នែក​អារម្មណ៍ និង​បញ្ញា​ខួរក្បាល លោក វន្នី លើកទឹកចិត្ត​ឱ្យ​អាណាព្យាបាល​គ្រប់រូប យកចិត្តទុក​ដាក់​អំពី​ការចិញ្ចឹម​អប់រំកុមារ​ឱ្យបាន​ខ្លាំង និង​គ្រប់​ជ្រុងជ្រោយ។

លោក​បន្តថា ការ​គ្រប់គ្រង​អារម្មណ៍ ការ​ស្រឡាញ់ខ្លួនឯង ការ​មានទំនាក់ទំនង​ជាមួយ​ពួកម៉ាក គឺជា​របៀប​គ្រប់គ្រង​អារម្មណ៍ ឱ្យ​អារម្មណ៍​សប្បាយ ឱ្យ​អារម្មណ៍​វិជ្ជមាន ទើប​គេអាច​គ្រប់គ្រង​ខួរក្បាល​បាន។ ហេតុនេះ ក្រៅពី​ជំរុញ និង​លើកទឹកចិត្ត​ឱ្យកុមារ​ប្រឹងប្រែង​រៀនសូត្រ ឪពុកម្ដាយ ក៏ត្រូវ​ជំរុញ​ឱ្យកុមារ មាន​សកម្មភាព នៅខាង​ក្រៅ​ថ្នាក់រៀន ឱ្យបាន​ច្រើន​ដូចគ្នា​ដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...