ពាក្យថា “សុជីវធម៌ សីលធម៌ និងគុណធម៌” ជាបញ្ញត្តិអប់រំតម្លៃផ្ទាល់ខ្លួនកើតចេញចិត្តនិងទង្វើរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរធម៌ទាំងបីនេះមានគុណតម្លៃប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្តឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាដក។ សុជីវធម៌ សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។
នៅក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ពាក្យទាំងនេះថា សុជីវធម៌ សម្តៅដល់ការរស់នៅដោយល្អ គឺចំណេះ, មានសណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ សុជីវធម៌ សម្តៅលើឥរិយាបថរបស់សុភាពរាបសារ កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពីរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។
សីលធម៌រស់នៅក្នុងគ្រួសារ (រូបភាពតំណាង)
សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ, សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សម្តៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ។
គុណធម៌ ផ្តោតលើអំពើល្អអាក្រក់ បុណ្យបាបដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌ មានដូចជាការជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ បុគ្គមានគុណធម៌ រមែងការគោរពដោយសន្ដោសអត់ឱន មិនច្រណែន មិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តា ចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។
គួរបញ្ជាក់ថា ពាក្យសុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ តែងតែឮញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែយុវជនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និងចែកឱ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។ រហូតមានអ្នកខ្លះបានប្រើប្រាស់ពាក្យទាំងនេះ មិនទាំងមិនយល់ពីវាដោយគ្រាន់តែឮគេថា និងកាត់ន័យយល់ដោយខ្លួនឯងក៏មាន៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ស្របពេលមានការជជែកវែកញែកយ៉ាងក្តៅគគុកជុំវិញការចែករំលែកមាតិកាមិនសមហេតុផលពីសំណាក់អ្នកផលិតមាតិកា (Content Creator) មួយចំនួននៅលើបណ្តាញសង្គម អ្នកជំនាញកិច្ចការសង្គម បានដាស់តឿនដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការមានសញ្ញាបត្របរិញ្ញាបត្រ ៤ ឆ្នាំ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ទទួលបានការងារដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកទៀតឡើយ ខណៈទិន្នន័យថ្មីបង្ហាញថា មានការងាររហូតដល់ ៣០ ប្រភេទ ដែលអាចរកចំណូលបាន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ
ព្រឹត្តិការណ៍, អប់រំកុមារតូច
ឪពុកម្តាយភាគច្រើនតែងតែប្រាថ្នាចង់បានកូនដែល «ស្តាប់បង្គាប់» និង «ដឹងក្តី»។ នៅពេលដែលកូនៗចាប់ផ្តើមមានអាកប្បកិរិយាឌឺដឹង រឹងរូស ឬមិនស្តាប់បង្គាប់ ជាទម្លាប់ ឪពុកម្តាយជារឿយៗតែងតែប្រើប្រាស់វិធានការក្តៅ ដូចជាការស្តីបន្ទោសខ្លាំងៗ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា
ពាក់ព័ន្ធនឹងការបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈបញ្ញាសិប្បនិម្មិត (Artificial intelligence-AI) កំពុងក្លាយជាផ្នែកសំខាន់នៃជីវិត និងការងារនៅទូទាំងពិភពលោក អ្នកជំនាញកម្ពុជា បានអះអាងថា AI មិនមែនជាហានិភ័យសម្រាប់ការអប់រំនោះទេ ប៉ុន្តែអាចក្លាយជាឧបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញដល់សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
«គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់គួរត្រូវរស់នៅក្នុងភាពភ័យខ្លាចពីអំពើហិង្សា ខណៈពេលកំពុងស្វែងរកទីជ្រកកោនពីវិបត្តិ ឬគ្រោះមហន្តរាយនោះឡើយ»។ ដោយឈរលើគោលការណ៍នេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង…