ភ្នំពេញ៖ សុភាសិតមួយបានលើកឡើងថា “ដរាបណាមានជីវិត ត្រូវតែមានសង្ឃឹម” ហើយមនុស្សជាច្រើនបានយកសុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍សម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។
ឧកញ៉ា ប៉ិច បូឡែនឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិនគ្រុប បានមានប្រសាន៍៖
“ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ”
ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្ថែមថា គេឃើញអ្នកដែលចូលចិត្តសង្ឃឹមភាគច្រើនតែងតែផ្តេកផ្តួលខ្លាំងពេកទៅលើទំនោរនៃវាសនា ឬកត្តាក្រៅខ្លួននានាដោយមិនបានគិតឱ្យអស់ពីលទ្ធភាពចំពោះអ្វីដែលខ្លួនមាន។ ជាក់ស្តែង បើយើងនិយាយថាយើងសង្ឃឹមថានឹងមានផ្ទះល្អមួយ យើងអាចពិចារណាទៅមើលថា តើរាល់ថ្ងៃយើងនៅឯណា? ស្ថានភាពចំណូលរបស់យើងត្រឹមកម្រិតណា?

“យើងគ្រប់គ្នាគួរតែសាកល្បងប្ដូរពី សង្ឃឹមថានឹងមានអ្វីមួយ មកជាពាក្យថា ជឿជាក់ថានឹងធ្វើបានអ្វីមួយឬជឿជាក់ថាពេលណាឱ្យប្រាកដថានឹងអាចទទួលបានអ្វីមួយ ដោយគណនាច្បាស់លាស់ពីស្ថានភាពជាក់ស្តែងដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន”
ឧកញ៉ា ប៉ិច បូឡែន
អ្នកជំនាញអប់រំរូបនេះ បានបន្តថា នៅពេលដែលបុគ្គលម្នាក់ដឹងច្បាស់ពីព័ត៌មានលម្អិតនៃគោលដៅផ្ទាល់ខ្លួន បូករួមជាមួយស្ថានភាពជាក់ស្តែងដែលខ្លួនកំពុងស្ថិតនៅ នោះនឹងមានទំនុកចិត្តយ៉ាងច្បាស់ថា បុគ្គលនោះអាចយកវាបានក្នុងរយៈពេលណាមួយយ៉ាងជាក់លាក់។
“ការសម្រេចបានសម្មិទ្ធិផលជីវិតនានា មិនមែនគ្រាន់សង្ឃឹមក៏សម្រេចបាននោះទេ តែវាត្រូវការសកម្មភាព ទំនុកចិត្ត ហើយស្គាល់ពីខ្លួនឯង និងទិសដៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីងាយអភិវឌ្ឍខ្លួនឱ្យចំទិសដៅ”
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមវេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែលរួមគ្នាបង្កើតដោយនិស្សិតឆ្នាំទី៣មួយក្រុម នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀននៅ NIE ត្រូវតែផ្សារភ្ជាប់នឹងស្ដង់ដាតេស្ត PISA