ចិត្តចង្អៀតចង្អល់

ចិត្តចង្អៀតចង្អល់ ធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាក

ភ្នំពេញ៖ ធម្មជាតិនៃចិត្តមានឥទ្ធិពលលើអារម្មណ៍ និងបញ្ជារាល់សកម្មភាពនៃតួកាយទាំងឡាយបាន។ ចិត្តទូលាយ ចិត្តចង្អៀត ចិត្តនឹង អាស្រ័យលើបុគ្គលម្នាក់ៗចេះគ្រប់គ្រងចិត្ត និងទទួលយកគ្រប់រូបភាពបង្កើតចិត្តដែលកើតពីញាណផ្ទាល់ខ្លួន។ ចិត្តចង្អៀតធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាកស្មុគស្មាញ​​ ប៉ុន្តែបើមនុស្សសាកល្បងបើកចិត្តឱ្យទូលាយបន្តិច អ្វីៗគ្រប់យ៉ាងមិនមែនជាបញ្ហាទៀតឡើយ។

លោក នឹម ឈុន្នី នាយកក្រុមហ៊ុន VIPASSA មានប្រសាសន៍ថា

“យើងត្រូវដឹងថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ គ្រប់គ្នាតែងមានកំហុសទោះតិចឬច្រើន។ កំហុសអាចលើកលែងបានប្រសិនបើមនុស្សព្រមបើកចិត្តឱ្យទូលាយទទួលយកគំនិតពីអ្នកដទៃ ដើម្បីកែលម្អចំណុចខ្សោយ ឬកំហុស។ គ្មានបញ្ហាណាធ្វើឱ្យយើងលំបាកនោះទេ បើចិត្តរបស់យើងមិនលំបាក“

– លោក នឹម ឈុន្នី

លោក នឹម ឈុន្នី មានប្រសាសន៍បន្តថា មនុស្សមួយចំនួនរស់នៅក្នុងផ្ទះធំស្គឹមស្កៃ ប៉ុន្តែចិត្តបែរជាគ្មានសេចក្តីសុខ។ ចំណែកឯមនុស្សមួយចំនួនផ្សេងទៀត ពួកគាត់នៅផ្ទះខ្ទមតូច តែក្រុមគ្រួសារបើកចិត្តទូលាយចេះយល់អាស្រ័យគ្នាទៅវិញទៅមក បែរជារស់នៅពោរពេញដោយសុភមង្គល។ លោកថា រូបភាពទាំងពីរនេះកើតឡើងដោយបុគ្គលចេះបើកចិត្តឱ្យទូលាយចំពោះមនុស្ស និងបរិស្ថាននៅជុំវិញខ្លួន។

ចិត្តចង្អៀតចង្អល់

អ្នកអប់រំសុខភាពផ្លូវចិត្តខាងលើ បានបន្តទៀតថា សេចក្តីសុខនិងសុភមង្គលស្ថិតនៅលើចិត្តជាអ្នកកំណត់ វាកើតមាននៅក្នុងខ្លួនមនុស្ស ដូចពាក្យចាស់បុរាណបានពោលថា

“រកធម៌ក្នុងកាយ រកបាយនៅក្នុងឆ្នាំង“

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Stephen. R Covey អ្នកនិពន្ធសៀវភៅ 7 Habits of highly effectives people បានបញ្ចាក់ថា ក្នុងការរស់នៅមនុស្សគ្រប់រូបសុទ្ធតែជួបបញ្ហាជីវិត គ្រាន់តែស្ថិតក្នុងស្ថានភាពខុសគ្នាតែប៉ុណ្ណោះ។ មនុស្សខ្លះជួបបញ្ហាក្នុងជីវិត ក្លាយខ្លួនជាមនុស្សអន់ថយ រួញរា និងបាក់ទឹកចិត្ត ខណៈមនុស្សខ្លះទៀតអាចប្រឈមជាមួយនឹងបញ្ហា និងធ្វើឱ្យខ្លួនរីកចម្រើនបានគ្រប់កាលៈទេសៈថែមទៀតផង។

ចិត្តចង្អៀតចង្អល់

លោកថា បញ្ហាទាំងអស់នេះ អាស្រ័យលើផ្នត់គំនិតរបស់មនុស្ស។ កាលណាមនុស្សមានចិត្តគំនិតចង្អៀត ផ្តេកផ្តួលជាមួយនឹងបញ្ហា គាត់ប្រាកដជាមើលឃើញបញ្ហាទាំងអស់ជារឿងលំបាក ឬជារឿងធ្វើឱ្យជីវិតរបស់គាត់ជួបទុក្ខលំបាក។ ប្រសិនបើគាត់មានផ្នត់គំនិតវិជ្ជមាន នោះគាត់នឹងមើលឃើញបញ្ហាទាំងអស់ថាជាល្បោយជីវិតដែលជំរុញឱ្យគាត់កាន់តែរឹងមាំ ព្រមទាំងទាញយកផលប្រយោជន៍ពីវិបត្តិថែមទៀតផង។

លោក Stephen R. Covey បាននិយាយថា ៖

“គ្រប់គ្រងអាកាសធាតុក្នុងខ្លួនឱ្យបានល្អ (carry your own weather) ជាចំណុចសំខាន់ដែលធ្វើឱ្យមនុស្សម្នាក់ៗ រីកចម្រើនបានទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ“

ចិត្តចង្អៀតចង្អល់

អាកាសធាតុនៅទីនេះ លោកប្រៀបធៀបទៅនឹងបញ្ហាក្នុងជីវិត។ ជាទូទៅមនុស្សម្នាក់ៗតែងតែបន្ទោសរឿងខាងក្រៅខ្លួន ដោយអ្នកខ្លះបន្ទោសថាមកពីក្រុមគ្រួសារ មកពីសង្គម ឬមកពីអ្នកដទៃទើបធ្វើឱ្យគាត់លំបាក តែសម្រាប់អ្នកដែលអាចគ្រប់គ្រងខ្លួនឯងបានល្អ ភាគច្រើនគេមើលពីកត្តាខាងក្នុងវិញ។ គេអាចគិតថាប្រសិនបើលក្ខខណ្ឌគ្រួសារមិនអំណោយផល ឬស្ថានភាពអាក្រក់ណាមួយក្នុងសង្គមកើតឡើង គេនឹងធ្វើរឿងផ្សេងជំនួសវិញ ដើម្បីឱ្យគោលដៅរបស់គេសម្រេចបាន៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ និងអ្នកជំនាញ ជំរុញសាលាឯកជនពង្រឹងសុវត្ថិភាពលើរថយន្តដឹកសិស្ស ពិសេសបំពាក់កាមេរ៉ា ដើម្បីបង្ការការបៀតបៀន និងបទល្មើសលើសិស្ស

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ក្នុងយុគសម័យបច្ចេកវិទ្យា និង AI សាលារៀនត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់សិស្ស

នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ កម្ពុជាត្រូវការពង្រឹងជំនាញបៃតង ដើម្បីឆ្លើយតបនឹងតម្រូវការការងារនាពេលអនាគត

អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ
ចំណេះជីវិត, ព្រឹត្តិការណ៍

ការដើរឡើងជណ្តើរជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុរហូតដល់ ២៥% និងការពារជំងឺបេះដូង

ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon