Daj

កុំភ័យរៀនខុសជំនាញ

“កុំភ័យរៀនខុសជំនាញបើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ“

Dj NaNa

ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់​ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា?

អ្នកនាង នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa  ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា

៊ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ​ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ“

– នាង សុវ៉ាតនា

កុំភ័យរៀនខុសជំនាញ Dj NaNa

Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។

“ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ​ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន“

អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ និងអ្នកជំនាញ ជំរុញសាលាឯកជនពង្រឹងសុវត្ថិភាពលើរថយន្តដឹកសិស្ស ពិសេសបំពាក់កាមេរ៉ា ដើម្បីបង្ការការបៀតបៀន និងបទល្មើសលើសិស្ស

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ក្នុងយុគសម័យបច្ចេកវិទ្យា និង AI សាលារៀនត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់សិស្ស

នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ កម្ពុជាត្រូវការពង្រឹងជំនាញបៃតង ដើម្បីឆ្លើយតបនឹងតម្រូវការការងារនាពេលអនាគត

អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ
ចំណេះជីវិត, ព្រឹត្តិការណ៍

ការដើរឡើងជណ្តើរជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុរហូតដល់ ២៥% និងការពារជំងឺបេះដូង

ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon