ភ្នំពេញ – លោក ថុន ថានុន បច្ចុប្បន្នគឺជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម, កាលពីឆ្នាំមុន លោកធ្លាប់មានឱកាសទៅហាត់ការងារនៅប្រទេសអ៊ីស្រាអែល ដែលនៅទីនោះហើយធ្វើឲ្យលោកទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់ជួបប្រទះពីមុនមក។

ថានុន បានឲ្យដឹងថា ដំបូងឡើយមានការប្រកាសពីឱកាសហាត់ការងារនៅប្រទេសអុីស្រាអែលសម្រាប់និស្សិតកសិកម្មដែលកំពុងសិក្សាជំនាញកសិកម្មគ្រប់សាលាបណ្ដុះបណ្ដាលកសិកម្ម ។ ដោយឃើញមានឱកាសល្អ លោកបានស្វះស្វែងដាក់ពាក្យប្រឡង។
យុវជនវ័យ២៣ឆ្នាំរូបនេះបន្តថា ដូចដែលបានរំពឹងទុក លោកបានជាប់ក្នុងការប្រឡងជ្រើសរើស ដែលក្នុងការប្រឡងមានតែមួយមុខវិជ្ជាភាសាអង់គ្លេសប៉ុណ្ណោះដោយមានវិញ្ញាសារ វេយ្យាករណ៍ ការស្ដាប់ ការសរសេរ និងការនិយាយ ។ លោកបញ្ជាក់ថា ឱកាសហាត់ការងារនេះគឺសម្រាប់តែនិស្សិតដែលសិក្សាជំនាញកសិកម្មគ្រប់ប្រភេទ និងមកពីគ្រប់សាលាកសិកម្ម ហើយកំពុងសិក្សាឆ្នាំទី៣តែប៉ុណ្ណោះ ដោយមានរយៈពេល១ឆ្នាំ ។

លោក ថានុន ដែលមានស្រុកកំណើតមកពីខេត្តកណ្ដាលបានប្រាប់ AMS ថា ក្រោយពេលទៅដល់មជ្ឈមណ្ឌលសិក្សា និងហាត់ការងារដែលមានឈ្មោះថា Agro Studies នៃប្រទេសអុីស្រាអែល លោកក៏មានផលវិបាកខ្លះដែរក្នុងការសម្របសម្រួលរស់នៅប្រទេសគេ ដូចជា អាហារ និងវប្បធម៌ជាដើម។ ក្នុងនោះសម្រាប់អាហារពិបាកក្នុងការទទួលទាន ពីព្រោះនៅទីនោះគេមានតែអាហារ និងការប្រាស្រ័យទាក់ទងបែបអ៊ឺរ៉ុប ប៉ុន្តែការរាក់ទាក់ពីសំណាក់លោកគ្រូអ្នកគ្រូ មិត្តក្រុមការងារ មិត្តរួមថ្នាក់ និងប្រជាជនមានការប្រាស្រ័យទាក់ទងល្អ ។
លោក ថុន ថានុន បន្ថែមថា នៅក្នុងកម្មវិធីហាត់ការងារ តម្រូវឱ្យធ្វើការរយៈពេល៥ថ្ងៃ ម៉ោងសិក្សាចំនួនមួយថ្ងៃ និងសម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ។ លើសពីការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ពីអ្នករាល់គ្នាក្នុងកំឡុងពេលហាត់ការ ថានុន ក៏ទទួលបានបទពិសោធន៍ជាច្រើនដែរ ទាំងការអនុវត្តផ្ទាល់ ទ្រឹស្ដីនៃមេរៀននៅក្នុងការប្រាស្រ័យទាក់ទងជាមួយចម្រុះជាតិសាសន៍ ការផ្លាស់ប្ដូរវប្បធម៌ និងសកម្មភាពផ្សេងៗជាច្រើន ។
យុវជនមានសម្បុរស្រអែមរូបនេះក៏បានបង្ហើបដែរថា ក្រោយត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រសិនជាមានឱកាស លោកនឹងស្វែករកអាហារូបករណ៍ទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់បន្តនៅបរទេសក្នុងជំនាញកសិកម្មនេះដដែល ដើម្បីទទួលបានចំណេះដឹងថ្មីៗពីបណ្ដាប្រទេសអភិវឌ្ឍន៍ ។ លើសពីមានក្ដីស្រមៃបន្តការសិក្សាក្រៅប្រទេសបន្ថែម ថានុន ក៏បានបង្ហើបឱ្យដឹងដែរដែរថា លោកចង់បើកកសិដ្ឋានចិញ្ជឹមសត្វមួយទុកជាមុខរបរសម្រាប់គ្រួសារ ដោយធ្វើឡើងប្រកបដោយស្តង់ដា បានពីការសិក្សា និងបទពិសោធន៍ការងារនេះ ។
ជាចុងក្រោយ លោក ថុន ថានុន បានផ្តល់ដំបូន្មានដល់និស្សិតទាំងអស់ ទោះកំពុងសិក្សាមុខជំនាញអ្វីក៏ដោយ គួរតែស្វែងរកការងារក្រៅម៉ោង ឬឱកាសហាត់ការងារដែលត្រូវនឹងជំនាញ ដោយមិនថាក្នុង ឬក្រៅស្រុកឡើយ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។





























