ក្រសួងអប់រំជ្រើសរើសគ្រូបង្វឹកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្វឹកនិងក្រុមការងាររៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ។ អគ្គនាយកដ្ឋានយុវជន នៃក្រសួងជាអ្នករៀបចំកម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ដោយកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ទាំង២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ប្រារព្ធឡើងក្នុងគោលបំណង បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈ ។

លោកជំទាវ ស្រួយ សុជាតិ បញ្ជាក់បន្តថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងសមរភូមិគំនិតប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា ។

ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌចូលរួមជាគ្រូបង្វឹកត្រូវមានបទពិសោធន៍ទាក់ទងនឹងការជជែកដេញដោលតស៊ូមតិ និងនិយាយជាសាធារណៈ មានសិល្បៈនៃការសម្របសម្រួលដោះស្រាយបញ្ហានិងទំនាក់ទំនងល្អ មានទំនួលខុសត្រូវឆន្ទៈខ្ពស់ និងពេលវេលាគ្រប់គ្រាន់ និងមានអាយុចាប់ពី២០ ដល់៣៥ ឆ្នាំ ។ ចំណែក លក្ខខណ្ឌចូលរួមជាក្រុមការងាររៀបចំកម្មវិធីមានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ យល់ព្រមទទួលយកតួនាទី និងភារកិច្ចតាមការកំណត់ និងមានទំនួលខុសត្រូវលើការងារ មានពេលវេលាគ្រប់គ្រាន់សម្រាប់ជួយរៀបចំកម្មវិធីទាំងមុន និងកំឡុងពេលរៀបចំកម្មវិធី ។

ចាប់ផ្ដើមទទួលពាក្យរហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរសព្ទ ០៩៦ ៨៤៣ ៥៥៤៨ ឬទំព័រហ្វេសប៊ុកផ្លូវការ National Youth Debate និង Email: nationalyouthdebate@gmail.com ។ គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ នឹងប្រព្រឹត្តទៅ ៥ដំណាក់កាលសំខាន់រួមមាន  ១. វគ្គជម្រុះជុំទី១ (៣២ក្រុម ប្រកួតជម្រុះយក ១៦ក្រុម) ២. វគ្គជម្រុះជុំទី២ (១៦ក្រុម ប្រកួតជម្រុះយក ៨ក្រុម) ៣. វគ្គជម្រុះជុំទី៣ (៨ក្រុម ប្រកួតជម្រុះយក ៤ក្រុម) ៤. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម ប្រកួតជម្រុះយក ២ក្រុម) និង៥. វគ្គផ្តាច់ព្រ័ត្រ (ប្រកួតយកជ័យលាភីលេខ ១ និងលេខ ២ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២២) ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...