ភ្នំពេញ – ក្រសួងអប់រំ យុវជន និកីឡា បានរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ។ ទន្ទឹមគ្នានេះអក្ខរកម្មពុំមែនសំដៅតែទៅលើការអប់រំក្នុងសាលា ឬការរៀនលេខ និងអក្សរនោះទេ តែជាការស្វែងយល់បន្ថែមពីវិស័យនានា ដូចជាអក្ខរកម្មឌីជីថល និងបច្ចេកវិទ្យាជាដើម ។ នេះជាខ្លឹមសារលើកឡើងពីអ្នកពាក់ព័ន្ធចូលរួមក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធនេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ជាទិវាមួយមានសារៈសំខាន់ និងមានអត្ថន័យដើម្បីលើកកម្ពស់ការងារអក្ខរកម្មទាំងក្នុងក្របខណ្ឌទិវាអក្ខរកម្មជាតិ និងក្រមខណ្ឌទិវាអក្ខរកម្មអន្តរជាតិ ។
ឯកឧត្តមបន្តថា តាមរយៈសមិទ្ធផលនៃទិវាអក្ខរកម្មវិជ្ជាជីវៈកន្លងទៅបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្រ្តីអប់រំគ្រប់កម្រិតថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជនស្ម័គ្រចិត្តនៅទូទាំងប្រទេស ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា ៖
“ប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត មានទិសដៅលើកកម្ពស់វិស័យសិក្សាធិការជាតិ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានឱកាសក្នុងការសិក្សាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង”
ចំណែកទិវាអក្ខរកម្មអន្តរជាតិនៅក្នុងឆ្នាំនេះវិញ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មសម្រាប់ការស្តារឡើងវិញដោយផ្តោតលើធនធានមនុស្សការបង្រួមគម្លាតឌីជីថល» សំដៅទៅដល់ការស្ដារវិស័យអប់រំឡើងវិញក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកិច្ចខិតខំប្រឹងប្រែងនានាចាំបាច់សម្រាប់និរន្តរភាពនៃការអប់រំតាមរយៈការសិក្សាពីចម្ងាយដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ។ នេះបើតាមខ្លឹមសាររបស់អង្គការយូណេស្កូ (UNESCO) ។
ជាមួយគ្នានេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) យល់ថា ការលើកកម្ពស់អក្ខរកម្មទិន្នន័យទៅដល់សាធារណជនក៏ជាផ្នែកសំខាននៃអក្ខរកម្ម ។ ការលើកកម្ពស់អក្ខរកម្មទិន្នន័យ មានគោលដៅនាំយកចំណេះដឹងផ្នែកទិន្នន័យ និងទិន្នន័យបើកទូលាយទៅកៀកជិតប្រជាពលរដ្ឋ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍនឹងបន្តកិច្ចការរបស់ខ្លួនក្នុងវិស័យអប់រំជាមួយស្ថាប័នជាតិ និងអន្តរជាតិ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ។
ជុំវិញការងារលើកកម្ពស់អក្ខរកម្មនេះ តាមការបញ្ជាក់របស់ក្រសួងអប់រំ ក្នុងឆ្នាំ២០២១ ក្រសួងបានដំណើរការថ្នាក់អក្ខរកម្មជាតិចំនួន ៩១៧ថ្នាក់ ដែលបានអនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រចំនួន ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ចំនួន ៣៩ថ្នាក់ ដែលមានអ្នកសិក្សាសរុប ២៦ ៩២០នាក់ និងស្រី ១០ ៣៤៨នាក់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
កញ្ញា ពេជ្រ សុកញ្ញា ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់សាមគ្គីភាពជាតិ ក្នុងការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦
បទយកការណ៍, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម, យុវជនឆ្នើម
• 13/10/2026

វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































