ភ្នំពេញ – ព្រឹកថ្ងៃអង្គារ៍នេះក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុន Poscar Digital ។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital តាមប្រព័ន្ធអនឡាញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំបានផលិតឯកសារ និងប្រគល់ឱ្យ Wiki school ដាក់ឯកសារសិក្សាជាច្រើនចូលទៅក្នុងប្រព័ន្ធវេទិកាសិក្សាអេឡិចត្រូនិករបស់ក្រុមហ៊ុន ។ ទន្ទឹមគ្នានេះ សាលារៀនឌីជីថល Wiki School ក្លាយជាផ្នែកមួយនៃការបង្រៀនអនឡាញ និងការគ្រប់គ្រងសាលារៀនកាន់តែមានប្រសិទ្ធភាពក្នុងដំណាក់កាសវិបត្តិកូវិដ-១៩ ជួយពង្រឹងគុណភាពសិក្សា ការគ្រប់គ្រងសាលារៀន ហើយគ្រឹះស្ថានសិក្សាមានគណនីយភាពចំពោះសិស្ស អាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ។
ឯកឧត្តមបណ្ឌិត សៀវ សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា កន្លងមកវិទ្យាស្ថានជាតិអប់រំបានស្នើសុំក្រុមហ៊ុន Poscar Digital ជួយផ្គត់ផ្គង់ និងបំពាក់ប្រព័ន្ធសាលារៀនបែបឌីជីថល Wiki School Standard Edition នៅវិទ្យាស្ថានជាតិអប់រំហើយជាលទ្ធផល វិទ្យាស្ថានជាតិអប់រំទទួលការរៀបចំដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School ដើម្បីលើកកម្ពស់ការដឹកនាំ និងអភិបាលកិច្ចល្អ ។
នាយកវិទ្យាស្ថានជាតិអប់រំ បានបន្ថែមថា វិទ្យាស្ថានជាតិតអប់រំទទួលបានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) រយៈពេល៧ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៨ និងម៉ាស៊ីនវត្តមានឌីជីថលចំនួន ៤គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំដោយឥតគិតថ្លៃ ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ។
លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital មានប្រសាសន៍ថា Wiki School បង្កើតឡើងដោយក្រុមបច្ចេកទេសដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាព័ត៌មាន ចំនួន៤រូប ។ លោកបន្តថា ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលបង្កើតឡើងក្នុងគោលបំណង ជួយសាលារៀនគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័ស កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយពី Mobile App Wiki School។
សហស្ថាបនិកក្រុមហ៊ុន Poscar Digital បន្ថែមថា សម្រាប់អភិវឌ្ឍការអប់រំនៅកម្ពុជា ផ្ដល់ក្ដីសង្ឃឹមគ្រប់ទីកន្លែង គ្រប់ពេលវេលា ដល់ឪពុកម្ដាយ អាណាព្យាបាលអាចតាមដានការសិក្សារបស់កូន ។ ដើម្បីសម្រេចគោលបំណងនេះ ទាមទារមានក្រុមការងារដែលមានឆន្ទៈបទពិសោធន៍លើការងារអប់រំ បច្ចេកវិទ្យាទំនើប និងហិរញ្ញវត្ថុរឹងមាំ ។ ហេតុនេះ ក្រុមការងារបានលើកឡើង និងបានធ្វើកិច្ចការដែលមានផែនការវែងឆ្ងាយដើម្បីសម្រេចឱ្យបានគុណភាពនៃប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលនៅកម្ពុជា ។
លោក ងន់ ម័រ បញ្ជាក់បន្តថា មុខងារការងារស្នូលរបស់ប្រព័ន្ធ Wiki School អាចគ្រប់គ្រងទៅលើសិស្សនិស្សិត បុគ្គលោកសាស្រ្តចារ្យ ភ្ជាប់ម៉ាស៊ីនឌីជីថលព័ត៌មាន ប្រព័ន្ធគ្រប់គ្រងកម្មវិធី ប្រព័ន្ធគ្រប់គ្រងកាលវិភាគ ដែលលោកគ្រូអ្នកគ្រូអាចយកវត្តមានរបស់សិក្សា និងបញ្ជូលពិន្ទុក្នុងប្រព័ន្ធតែម្ដង ។ បន្ទាប់មកសាលាអាចរៀបចំរបាយការណ៍ និងប្រតិបត្តិពិន្ទុប្រចាំខែសម្រាប់ចេញជាលទ្ធផល ។ ប្រព័ន្ធ Wiki School អាចប្រើនៅលើទូរស័ព្ទស្មាតហ្វូន Tabled និងប្រព័ន្ធកុំព្យូទ័រ ។
សូមបញ្ជាក់ថា ក្នុងឱកាសដាក់ឱ្យប្រើប្រាស់កម្មវិធី Wiki School រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំឈានមុខ ទាមទារឱ្យវិទ្យាស្ថានពង្រឹងសមត្ថភាពផ្នែកឌីជីថល និស្សិតត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា ពង្រឹងស្ដង់ដារវិជ្ជាជីវៈគ្រូបង្រៀន ផ្ដល់ទាំងវិធីសាស្រ្តបង្រៀន និងការបង្រៀន ដើម្បីអាចឱ្យគ្រូដែលចេញពីវិទ្យាស្ថានជាតិអប់រំក្លាយជាគ្រូដែលបង្រៀនក្នុងសតវត្សទី២១ ពិតប្រាកដ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





























