ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា យុវជនដែលបោះបង់ការសិក្សាចោលអាចចាប់យកជំនាញតាមរយៈកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (កម្មវិធី BEEP)។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យប្រើប្រាស់និងការកម្រិតសមមូលវិញ្ញាបណ្ណបត្រ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត ហៅកាត់ថាកម្មវិធីប៊ីប ផ្តល់ឱកាសដល់យុវជន កម្មករ កម្មការនី នៅតាមរោងចក្រ ជាពិសេសិស្សានុសិស្សដែលបោះបង់ការសិក្សាដោយកត្តាជីវភាព គ្រួសារ ចំណាកស្រុក អាចបន្តការសិក្សាចាប់យកជំនាញបន្ថែម នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ពិសេសយុវជនតាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព សមត្ថភាព និងជំនាញដែលឆ្លើយតបទៅនិងទីផ្សារការងារក្នុងប្រទេស និងតំបន់ ។
“យុវជនកម្ពុជាត្រូវការការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន លើជំនាញបច្ចេកវិទ្យាព័ត៌មាន គមនាគមន៏ បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីប៊ីបជាកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបរិបទនៃការសិក្សាតាមប្រក្រតីភាពបែបថ្មី (New Normal) ។ ឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តតាមប្រកាស និងគោលការណ៍ណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ។
គួរបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីការងារសមរម្យរបស់យុវជន (DEY) ដែលផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិត មធ្យមសិក្សាបឋមភូមិទទួលបានវិញ្ញាបនបត្រសមមូលដើម្បី បន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ ការសិក្សាអាចចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេស ទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា ។
គួរជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យប្រើប្រាស់ និងការកម្រិតសមមូលវិញ្ញាបនបត្រកម្មវិធីប៊ីប មានគោលបំណងផ្សព្វផ្សាយអំពីសេចក្តីណែនាំ និងកម្រិតសមមូលវិញ្ញាបនបត្រនៃកម្មវិធី BEEP ដល់ភាគីពាក់ព័ន្ធចំនួន៣ រួមមាន ១. គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២. វិទ្យាល័យចំណេះទូទៅ និងវិជ្ជាជីវៈ ៣. មជ្ឃមណ្ឌលយុវជន និងភាគីដទៃទៀតទូទាំងប្រទេស ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅ ACE ចំនួន ៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2024
ក្នុងឱកាសអបអរសាទរខួបទី៣២ឆ្នាំ នៅកម្ពុជា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣២នាក់។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































