កញ្ញា អុឹង អេលីនណា៖ គំនូរបង្កើតថ្មីបង្ហាញអំពីវប្បធម៌សម្បូរបែបនិងការវិវត្តនៃបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ រូបភាពគំនូរលើជញ្ជាំងអមជាមួយថ្នាំពណ៌ចំរុះជាស្នាដៃរបស់ កញ្ញា អុឹង អេលីនណា ឬហៅថា ក្មេងលីនណា (Kmeng Lyna)  គឺជាសិល្បករឯករាជ្យ និយាយអំពីបុព្វបុរសខ្មែរក្រោមការសហការជាមួយកម្ពុមេរា (KampumEra)។ គំនូររបស់កញ្ញាបានបង្ហាញពីតួអង្គស្រ្តីសំខាន់ៗពីបុរាណកាលរួមជាមួយនឹងបច្ចេកវិទ្យាទំនើប និងនគរូបនីយកម្ម។

វិចិត្រករវ័យក្មេងរូបនេះបានបញ្ជប់ថ្នាក់បរិញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកគំនូរសារៈគមនាគមន៍។ ស្នាដៃបែបសហសម័យបែបច្នៃប្រឌិតរបស់កញ្ញា កើតចេញពីចំណេះដឹងគំនូរទំនើបដែលទទួលបានការបណ្តុះបណ្តាលពីពីសាលា រួមបញ្ចូលជាមួយ​គំនិតស្រឡាញ់វប្បធម៌ប្រពៃណីបុរាណខ្មែរ បង្កើតចេញជាទស្សនិយភាព​ដ៏រស់រវើក។

កញ្ញា អុឹង អេលីនណា បាននិយាយថា៖

“នៅពេលខ្ញុំចាប់ផ្ដើមគូសរូបដំបូង ខ្ញុំរៀនបែបគំនូរសម័យ ហើយនៅពេលដែលអារម្មណ៍របស់យើងបានភ្ជាប់ជាមួយសិល្បៈបុរាណ ខ្ញុំក៏ខិតខំស្វែងយល់អំពីវា រួមទាំងបំបែកអ្វីដែលថ្មីនោះ មកបញ្ជូលគ្នារវាងគំនិតបុរាណ ជាមួយនឹងសិល្បៈសម័យឱ្យចេញជារបស់ថ្មីមួយ”

អេលីនណា បានបន្ថែមទៀតថា ជាក់ស្តែងស្នាដៃគំនូរឈ្មោះថា “ហេមពាន្ត ២៩៩៨” ដែលកញ្ញាទើបនឹងបង្កើតឡើងថ្មីៗនេះ ជាគំនូរដែលបង្ហាញពីតួអង្គស្រ្តីសំខាន់ៗពីបុរាណកាល ដោយប្រើប្រាស់ធាតុផ្សំសំខាន់ៗជាច្រើនដូចជាតួរអង្គទឹក ដី និងខ្យល់។ ក្នុងនោះ ទឹក សំដៅទៅលើនាគ ដែលតំណាងឱ្យស្រ្តីខ្មែរនៅនគរភ្នំហើយក៏ជាអ្នកការពារធម្មជាតិផងដែរ។ ដូច្នោះហើយបានជាតួអង្គមានថាមពលពិសេសនោះគឺជាទឹក ព្រោះទឹកមានសារៈសំខាន់សម្រាប់ធនធានធម្មជាតិ ជាអ្នកថែរក្សាធម្មជាតិ និងបរិស្ថានផងដែរ ។

យុវតីរូបនេះបន្តថា ចំពោះខ្យល់វិញគឺជា កិន្នរី ដែលខាងលើមានរាងកាយជាមនុស្ស ខាងក្រោមរបស់គាត់មានរូបរាងជាបក្សី ជាតួអង្គមួយចូលចិត្តតន្ត្រី និងចូលចិត្តច្រៀង។ ចំណែកដីវិញគឺជា រាជសី ដែលជារាជនីនៃសត្វជើងបួន មានថាមពលសំខាន់ផ្នែកសំលេងខ្លាំងៗ។ បើនិយាយអំពីយុវជនជំនាន់ថ្មីគឺប្រៀបបានទៅនឹងមនុស្សដែលកំពុងតែព្យាយាមស្រែកប្រាប់ឱ្យគេដឹងពីសមត្ថភាព និងអ្វីដែលអាចធ្វើបានដើម្បីបានការទទួលស្គាល់ពីមហាជន។

អេលីនណា បានបញ្ជាក់ផងដែរថាសិល្បៈក៏ជាផ្នែកមួយដែលជំរុញឱ្យប្រទេសមួយមានការជឿនលឿន ដោយសារសិល្បៈអាចបង្គប់អត្ថន័យនានា ហើយបណ្ដុះយុវជនខ្មែរដែលមានទេពកោសល្យអាចយកស្នាដៃរបស់ខ្លួនទៅលើឆាកអន្តរជាតិ។

វិចិត្រករមានបទពិសោធន៍ប្រាំឆ្នាំរូបនេះលើកឡើងថា យុវជនសម័យនេះដើរតួសំខាន់ក្នុងនាមជាទំពាំងដែលកំពុងរីកលូតលាស់ ផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្លួន និងអាចជួយប្រទេសកម្ពុជាឱ្យដើរទៅមុខកាន់តែលឿន។ ហេតុនេះ មនុស្សគួរតែស្វែករកគំនិតបង្កើតថ្មីដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ច្បាស់អំពីវា ពីព្រោះយុវជនចូលចិត្តភាពច្នៃប្រឌិត ប្លែក និងមានអត្ថន័យស៊ីជម្រៅ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ កញ្ញា អុឹង អេលីនណា បានដាក់តាំងបង្ហាញស្នាដៃគំនូររបស់ខ្លួន ដោយមានការសហការជាមួយកម្ពុមេរា (KampmEra) ដែលមានឈ្មោះថា ជញ្ជាំងនៃក្តីសង្ឃឹម ក្រោមប្រធានបទ ភាពជោគជ័យកើតចេញពីខ្លួនឯងយើង។ គំនូរទាំងនោះនិយាយអំពីវប្បធម៌សម្បូរបែប ជាមួយការវិវត្តយ៉ាងឆាប់រហ័ស និងស្រ្តីខ្មែរដែលនាំឲ្យមានការផ្លាស់ប្តូរក្នុងសង្គមខ្មែរសព្វថ្ងៃ។ កន្លងមក កញ្ញាធ្លាប់បានគូររូបជាច្រើនទាក់ទងជាមួយវប្បធម៌បុរាណខ្មែរ ហើយនាថ្ងៃមុខអេលីនណាចង់ឃើញគំនូរខ្មែររីកចម្រើនតាមរយៈការគាំទ្រ ផ្តល់តម្លៃ និងទទួលស្គាល់ពីគ្រប់ទិសទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog