ចង់បង្កើតទម្លាប់ថ្មីៗ ត្រូវដោះស្រាយទម្លាប់គេងមិនល្អជាមុនសិន

កាលដែលគេងមិនស្ងប់ ឬមិនគ្រប់ ងាយនឹងទាញឱ្យសុខភាពផ្លូវចិត្តចុះខ្សោយ​ ហើយរុញច្រានឱ្យប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ដែលកត្តាទាំងនេះជះឥទ្ធិពលទៅដល់ការប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅ និងបង្អាក់ដល់ការឈានទៅរកការអនុវត្តទម្លាប់ល្អៗដទៃទៀត។

បើតាម Verywellmind បានឱ្យដឹងថា ការថែរក្សាខ្លួនឯងបានល្អ និងការបង្កើតទម្លាប់ដែលពង្រឹងឱ្យមានសុខភាពល្អ ក៏ត្រូវការគំនិតដែលមានភាពស្ងប់ ហើយគំនិតដែលស្ងប់ទៅបាន ត្រូវការរាងកាយដែលទទួលបានការសម្រាកបានគ្រប់គ្រាន់ ព្រោះខួរក្បាលមិនអាចដំណើរការល្អបានទេ នៅក្នុងស្ថានភាពដែលថាមពលរាងកាយថមថយ ឬក្នុងកាលៈទេសៈអារម្មណ៍ច្របូកច្របល់។ ការគេងនេះហើយជាកត្តាដ៏ចម្បងមួយ ក្នុងការធ្វើ​ឱ្យមានថាមពលត្រឡប់មកវិញ ធ្វើឱ្យមានស្មារតីរឭកដឹង អាចគ្រប់គ្រងខ្លួនឯងបាន រួមទាំងជំរុញដល់ការផ្តោតអារម្មណ៍ បង្កើនការចងចាំ ហើយរួមចំណែកឱ្យមានការប្រកាន់ខ្ជាប់ខ្ជួននូវទម្លាប់នីមួយៗដោយមានប្រសិទ្ធភាព មិនថា ការហាត់ប្រាណ ហាត់កីឡា ធ្វើការ ឬក៏ការសិក្សានោះទេ។

ភាពប្រទាក់ក្រឡាគ្នារវាងការគេង និងការបង្កើតទម្លាប់ថ្មី ៖ ទម្លាប់គេងដោយមានគុណភាព ត្រូវការបែបបទនៃការរក្សាអនាម័យផង ទាំងអាហារផង និងពេលវេលាផង ដែលនេះគឺជាគ្រឹះមួយក្នុងការបង្កើតមូលដ្ឋានគ្រឹះនៃវិន័យ។ មូហេតុនៃការបង្កើតទម្លាប់នីមួយៗ ចាំបាច់ត្រូវការឱ្យមានទម្លាប់ក្នុងការគេងឱ្យបានល្អជាមុន ដោយសារតែការសម្រាក គឺជាដើមចមក្នុងការជំរុញឱ្យខួរក្បាលមានការដំណើរកាល្អ ដែលពាក់ព័ន្ធទៅនឹងការបង្កើនថាមពល បង្កើនផលិតភាព និងជំរុញដល់ការប្ដេជ្ញាចិត្តជាដើម។

គុណភាពគេងជំរុញឱ្យបន្តទឹកចិត្តអនុវត្តន៍ទៀងទាត់ ៖ ធ្លាប់ទេ? បរាជ័យក្នុងការបង្កើតទម្លាប់ថ្មីដើម្បីលុបបំបាត់ទម្លាប់ចាស់ៗដែលមិនល្អ ប៉ុន្តែមិនថាប្រឹងយ៉ាងណា ឬប្រើវិធីសាស្រ្តបែបណានោះទេ ការរក្សាខ្លួនឯងឱ្យផ្សារភ្ជាប់ជាមួយទម្លាប់ទាំងនោះហាក់មិនបានយូរអង្វែង ឬក៏អនុវតន៍ដែរតែធ្វើទាំងលំបាក រហូតដល់ខ្សោះថាមពលទ្វេដង រហូតពេលខ្លះបាក់ទឹកចិត្ត ហើយបោះបង់ទម្លាប់ដែលចង់បង្កើតនោះតែម្តង។

ស្ថិតក្នុងដំណាក់កាលនេះ គួរក្រឡេកមកមើល ទម្លាប់នៃការសម្រាកប្រចាំថ្ងៃរបស់ខ្លួនវិញម្តង តើការគេងមានគុណភាព ឬស្ងប់ និងបានគ្រប់ចំនួនម៉ោងដែលពេទ្យ ឬអ្នកជំនាញណែនាំដែរទេ? តើដឹងទេថា ផលប៉ះពាល់ពីការគេងមិនគ្រប់ ឬគេងមិនឆ្អែត ក៏មានភាពប្រទាក់ក្រឡាគ្នានឹងការបំពេញសកម្មភាពពេលថ្ងៃដែរ! ឧទាហរណ៍ លោកអ្នកចង់បង្កើតទម្លាប់ដើរហាត់ប្រាណពេលព្រឹក ប៉ុន្តែគេងមិនគ្រប់នៅពេលយប់ ទោះបីជាមានម៉ោងរោទ៍សអាចដាស់ឱ្យភ្ញាក់ និងមានការតាំងចិត្តមោះមុតយ៉ាងក្ដី ប៉ុន្តែបើកម្លាំងកាយមិនឆ្លើយតបនឹងសកម្មភាពនេះទេ អាចនឹងនាំឱ្យឈឺ និងងាយបោះបង់ចោល។ ដូច្នេះការ​គ្រប់​គ្រង​កម្លាំង​ចិត្ត ក៏ត្រូវការឱ្យកម្លាំងកាយចូលរួមសហការផងដែរ។

ការដោះស្រាយទម្លាប់គេងមិនល្អ ៖ ក្រៅពីគេងឱ្យបានចាប់ពី៧ទៅ៨ម៉ោង ក្នុងមួយយប់ ! នៅមានសកម្មភាពសំខាន់ៗ មួយចំនួន ដែលរួមចំណែកក្នុងការពង្រឹងគុណភាពគេង ដូចជាការកាត់បន្ថយសកម្មភាព ឬបន្ថយការនៅមុខអេក្រង់ ឬនៅមុខកញ្ចក់ទូរស័ព្ទមានពន្លឺពណ៌ខៀវប៉ះពាល់ដល់ការគេង ឬការកាត់បន្ថយជាតិអាល់កុល ការពិសាតែ និងកាហ្វេឱ្យត្រូវពេល ឬក៏កាត់បន្ថយខ្លះៗ និងការជ្រើសរើសអាហារដែលសម្រួលដល់ប្រព័ន្ធរំលាយអាហារ ឬអាហារដែរពង្រឹងដល់គុណភាពដំណេក និងមិនទទួលទានច្រើនពេកមុនពេលគេងជាដើម។ ក្រៅពីនេះ ការយកចិត្តទុកដាក់ក្នុងការប្រើពន្លឺក្នុងបន្ទប់ ឬការរក្សាអនាម័យសុទ្ធសឹងតែជាកត្តារួមផ្សំ ក៏ដូចជាការបង្កើតកាលវិភាគចូលគេង និងការក្រោកឱ្យបានទៀងទាត់ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...