ដំណេកល្អពេលយប់ពិតជាមានសារសំខាន់សម្រាប់សុខភាព ដោយវាជួយឱ្យមានអារម្មណ៍ស្រស់ថ្លា និងផ្ចង់អារម្មណ៍បានល្អពេញមួយថ្ងៃ ។ ចុះបើលោកអ្នកមានបញ្ហាដំណេក តើលោកអ្នកកំពុងមានបញ្ហាអ្វី? ហើយត្រូវដោះស្រាយរបៀបណា?
បើយោងតាមអង្គការ TPO Cambodia បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យយើងគេមិនលក់ គឺដោយមានមូលហេតុជាច្រើនដូចជា ពិសារកាហ្វេច្រើន ឬតែចត់ពេលល្ងាច, ហូបអាហារច្រើនជ្រុលមុនពេលគេង, ពិសារគ្រឿងស្រវឹង, ពិសារឱសថមិនតាមវេជ្ជបញ្ជារ, ពេលវេលាចូលគេងមិនទៀងទាត់, គេងថ្ងៃយូរពេក, តានតឹងចិត្ត ធ្លាក់ទឹកចិត្ត ឬថប់បារម្ភ, ធ្លាប់ឆ្លងកាត់បទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត, មានការឈឺចាប់ផ្នែកផ្លូវចិត្ត ឬក៏ប្រើឱសថដែលប៉ះពាល់ដល់ដំណេក។
តើការគេងមិនលក់វានឹងប៉ះពាល់អ្វីខ្លះ?
បើតាមការសិក្សាគេបានរកឃើញថា ការគេងមិនលក់បានប៉ះពាល់ដល់ផ្នែកសុខភាពយ៉ាងខ្លាំង ជាពិសេសសុខភាពផ្នែកផ្លូវចិត្តតែម្តង ដូចជាបណ្តាលឱ្យ អស់កម្លាំង, អាម្មណ៍ផ្លាស់ប្តូរ ឬឆាប់មួម៉ៅ, ពិបាកផ្ចង់អារម្មណ៍ និងការចងចាំខ្សោយ, ការគិតពិចារណាមិនបានល្អ, ពិបាកដោះស្រាយបញ្ហាតានតឹងប្រចាំថ្ងៃ, រាងកាយចុះខ្សោយ, ឈឺទ្រូង ឬថប់ដង្ហើម និងគ្មានកម្លាំងជាដើម។

ដូច្នេះ តើយើងអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច? បើតាមអ្នកជំនាញផ្នែកសុខាភិបាល ដើម្បីដោះស្រាយបញ្ហាគេងមិនលក់ លោកអ្នកគួរតែរក្សាទម្លាប់ល្អប្រចាំថ្ងៃ ដោយគេងតាមពេលវេលាត្រឹមត្រូវ, កុំញ៉ាំអាហារ ឬមើលទូរទស្សន៍នៅកន្លែងគេង, ហ្វឹកហាត់ខួរក្បាល និងរាងកាយឱ្យទទួលសញ្ញាថា នេះគឺជាកន្លែងគេង, ងូតទឹកក្តៅឧណ្ឌៗ ឬញ៉ាំទឹកក្តៅ, អានសៀវភៅ ឬស្តាប់ភ្លេងដែលបំពេញ ព្រមទាំងអនុវត្តលំហាត់សម្រាកចិត្ត កាយ ឧទាហរណ៍ដូចជាលំហាត់ដង្ហើមជាដើម។

យ៉ាងណាក៏ដោយ ដើម្បីបញ្ចៀសនូវករណីគេងមិនលក់នេះ អ្នកជំនាញបានផ្តល់ដំបូន្មាន ដោយត្រូវជៀសវាងទម្លាប់គេងពេលថ្ងៃយូរ, សកម្មភាពធ្វើឱ្យស្វាង និងតានតឹងចិត្តមុនពេលគេង, ពិសារអាហារដែលមានរសជាតិធ្ងន់ ឬខ្លាំង មុនចូលគេង ញ៉ាំអាហារមានជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងជាតិនីកូទីន កុំពិសារបារី៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើមទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/07/2026
អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































