១៣វិធី ក្នុងការគាំទ្រផ្នែកផ្លូវចិត្តទៅកាន់នរណាម្នាក់

ការគាំទ្រផ្នែកផ្លូវចិត្ត ឬផ្តល់កម្លាំងចិត្តទៅកាន់អ្នកដទៃមានច្រើនទម្រង់ក្នុងការអនុវត្ត។ លោកអ្នកប្រហែលជា មានបទពិសោធន៍លើកទឹកចិត្ត ឬគាំទ្រទៅកាន់មនុស្ស​មួយចំនួនដែលស្និតស្នាល មិនថាសមាជិកគ្រួសារ មិត្ត ឬសូម្បីតែមនុស្សដែលស្ថិតនៅកន្លែងការងារ ដោយការផ្តល់ជំនួយតាមរយៈថវិកា ឬក៏ការផ្តល់នូវក្ដីស្រឡាញ់ ក៏ដូចជាការបារម្ភ។ ប៉ុន្តែការគាំទ្រផ្នែកផ្សេងក៏សំខាន់ដូចគ្នា ជាពិសេសគឺគាំទ្រផ្នែកផ្លូវចិត្ត ដោយការលើកទឹកចិត្ត និងបំផុសស្មារតីឱ្យក្រោកឈរ។

យោងតាមគេហទំព័រ Healthline ការគាំទ្រផ្នែកផ្លូវចិត្ត ក៏អាចទទួលបានពីមជ្ឈដ្ឋានដទៃទៀតដែរ តាមរយៈសាសនា ការបណ្ដុះផ្នត់គំនិតវិជ្ជមាន ឬបញ្ជាប់ព្រលឹងស្មារតី សកម្មភាពក្នុងសហគមន៍ និងការទទួលបានតាមរយៈសត្វចិញ្ចឹមជាដើម។ យ៉ាងណាមិញ មិនថាការគាំទ្រផ្លូវចិត្តបានមកពីប្រភពណានោះទេ អ្វីដែលសំខាន់គឺបានជំរុញឱ្យលោកអ្នក មើលបរិយាកាសខាងក្រៅក្នុងផ្លូវល្អៗ។ មនុស្សមួយចំនួនមានជំនាញផ្តល់កម្លាំងចិត្តទៅកាន់អ្នកដទៃពីធម្មជាតិ ប៉ុន្តែមួយចំនួនទៀត ត្រូវការអនុវត្តបន្ថែម។ ខាងក្រោមជាវិធី១៣ចំណុច ដើម្បីបង្កើនសមត្ថភាព ក្នុងការគាំទ្រផ្នែកផ្លូវចិត្តទៅកាន់នរណាម្នាក់ ដោយមានរៀបរាប់លម្អិតដូចតទៅ៖

១. សួរសំណួរ ៖ ការគាំទ្រផ្នែកផ្លូវចិត្ត ទៅកាន់នរណាម្នាក់ដែលអ្នកយកចិត្តទុកដាក់ តាមរយៈការបំផុសសំណួរពីរ ទៅបី គឺជាចំណុចសំខាន់ក្នុងការចាប់ផ្តើម ដែលសំណួរទាំងនោះមានដូចជា មានអ្វីដែលខ្ញុំអាចជួយបានទេ? ឬក៏ អ្នកមើលទៅដូចជាមិនសប្បាយចិត្តសោះតើអាចជជែកគ្នាបានទេ? ប៉ុន្តែត្រូវចងចាំផងដែរថា រាល់សំណួរនីមួយៗពេលខ្លះទទួលបានលទ្ធផល ហើយពេលខ្លះទៀតក៏មិនដំណើរការដែរ។ ប៉ុន្តែបើនៅពីក្រោយសំណួរសុទ្ធតែបង្កប់នៅចេតនាល្អ នោះវាក៏បង្ហាញពីលទ្ធផលល្អក្នុងកម្រិតខ្ពស់ដែរ។ ពេលខ្លះអ្នកដែលត្រូវការគាំទ្រផ្នែកផ្លូវចិត្ត ហាក់មិនបានចាប់អារម្មណ៍ពីអ្វីដែលពួកគាត់ចង់បាន និងត្រូវការនោះទេ ជាពិសេស ពេលស្ថិតក្នុងស្ថានភាពដែលលំបាក។ ហើយបើលោកអ្នក បានដឹងអំពីបញ្ហាប្រឈមក៏ដូចជាការមិនបើកទូលាយពេលដែលជជែកនោះទេ សូមចាប់ផ្តើមដោយសំណួរសាមញ្ញៗដូចជា តើបច្ចុប្បន្នជីវិតយ៉ាងម៉េចហើយ? សូមប្រើវិធីសាស្រ្តសួរ យ៉ាងណាឱ្យមើលទៅក្នុងទម្រង់មួយដែលមើលទៅ ជាសំណួរបើកឱកាសទូលាយក្នុងការឆ្លើយ ដោយជៀសវាងសំណួរបិទដូចជាតម្រូវឱ្យឆ្លើយបាទចាស ឬក៏ទេជាដើម ជារួមបំផុសសំណួរដោយគ្មានសម្ពាធទៅកាន់ពួកគាត់។

២. ស្ដាប់ដោយប្រសិទ្ធភាព ៖ ការសួរសំណួរជាវិធីល្អមែន ប៉ុន្តែនៅមិនទាន់គ្រប់នោះទេ គឺត្រូវយកចិត្តទុកដាក់ ទាក់ទងនឹងការស្ដាប់ដ៏ល្អផងដែរ គឺមានន័យថា ធ្វើអ្នកស្ដាប់ដ៏សកម្ម រួមបញ្ចូលការយកចិត្តទុកដាក់ខ្ពស់កំឡុងស្ដាប់ បង្ហាញពីចំណាប់អារម្មណ៍របស់អ្នកទៅលើសាច់រឿងដែលលោកអ្នកកំពុងតែស្ដាប់ ទាំងភាសាកាយវិកា និងការនិយាយស្ដី។ កំឡុងពេលស្ដាប់ក៏ត្រូវកាត់ផ្តាច់នៅឧបករណ៍មួយចំនួន ដែលបង្កការរំខានដូចជាទូរស័ព្ទ ហើយសួរបញ្ជាក់នៅពេលមិនច្បាស់អំពីអ្វីមួយ។

៣. ផ្ទៀងផ្ទាត់បញ្ជាក់ ៖ ការយកចិត្តទុកដាក់តាមរយៈការផ្ទៀងផ្ទាត់អំពីបញ្ហាដែលអ្នកបានដឹង គឺបង្ហាញពីការយល់ចិត្តទៅកាន់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត មិនត្រឹមតែទាមទារឱ្យមានការយល់ និងដំណោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងការសួរ បញ្ជាក់អំពីរឿងរ៉ាវដែលកើតមានផងដែរ។

៤. មិនវិនិច្ឆ័យ ៖ មិនមាននរណាម្នាក់ចូលចិត្តទទួលបានការវិនិច្ឆ័យពីអ្នកដទៃនោះទេ ពីព្រោះនៅពេលមនុស្សស្ថិតក្នុងស្ថានភាពពិបាក ជារឿយៗ ពួកគេបានបន្ទោសខ្លួនឯងរួចទៅហើយ។ ដូច្នេះពួកគាត់មិនចង់ឮពាក្យរិះគន់បន្ថែម ជាពិសេសខណៈគាត់ត្រូវការកម្លាំងជំរុញបន្ថែមផ្នែកផ្លូវចិត្ត។

៥. កុំទាន់ផ្តល់ឱវាទ ៖  អ្នកប្រហែលជាធ្លាប់ដឹងពីមុនមកហើយថា ការជួយជាគំនិត ឬផ្តល់សេចក្ដីទូន្មាន គឺជាផ្នែកមួយក្នុងការជួយដោះស្រាយបញ្ហា ប៉ុន្តែមនុស្សមួយចំនួនមិនចង់ឮ ការទូន្មានដោយគ្មានសេចក្ដីស្នើសុំពីម្ចាស់ខ្លួនគេផ្ទាល់នោះទេ។ ទោះបីជាអ្នកដឹងថា វាពិតជាមានដំណោះស្រាយដ៏ត្រឹមត្រូវក៏ដោយ សូមកុំទាន់និយាយទៅកាន់មនុស្សដែលកំពុងស្ថិតក្នុងស្ថានភាពមិនល្អ។ ប៉ុន្តែអ្នកអាចនិយាយបាន តែក្នុងករណីណាដែលភាគីម្ខាងទៀតសួរអ្នកដោយត្រង់ៗប៉ុណ្ណោះ។

៦. ផ្តល់ឱ្យតាមលទ្ធភាពជាងគិតអំពីភាពឥតខ្ចោះ ៖ នៅពេលអ្នកចង់ផ្តល់កម្លាំងចិត្តទៅកាន់នរណាម្នាក់ សូមកុំបារម្ភខ្លាំងពេកអំពីលទ្ធផល និងប្រសិទ្ធភាព ឬថាតើវាខុស ឬត្រូវ ពីព្រោះមនុស្សត្រូវការជំនួយខុសៗគ្នា ដូច្នេះមិនជាបញ្ហាអ្វីនោះទេ បើក្នុងស្ថានភាពខ្លះ វិធីសាស្រ្តក្នុងការផ្តល់ការគាំទ្រទៅកាន់ពួកគាត់ មានការបត់បែន និងខុសពីអ្វីដែលបានរៀបរាប់កន្លងមក។

៧. ជំរុញឱ្យក្រោកឈរ ៖ នៅពេលដែលមនុស្សជួបរឿងពិបាកៗ ជាពិសេសនៅពេលទទួលបានការបដិសេធច្រើន គឺអាចនឹងជំរុញឱ្យពួកគាត់មានអារម្មណ៍ធ្លាក់ចុះ ថែមទាំងបង្កើតភាពសង្ស័យចំពោះសមត្ថភាពផ្ទាល់ខ្លួន។ បើសិនជាអ្នកកត់សម្គាល់ឃើញថា មនុស្សដែលអ្នកកំពុងតែយកចិត្តទុកដាក់ហាក់មានស្ថានភាពមិនល្អ ឬកំពុងពិបាកជាងសព្វមួយដង ឬក៏កំពុងមិនទុកចិត្តចំពោះសមត្ថភាពនៃខ្លួនឯង សូមសរសើរ និងលើកទឹកចិត្តពួកគាត់ឱ្យបានច្រើន ហើយជំរុញឱ្យមើលរឿងរ៉ាវផ្សេងៗក្នុងរូបភាពមួយដែលអាចឆ្ពោះទៅមុខជានិច្ច។

៨. គាំទ្រដំណោះស្រាយ ៖ នៅពេលមនុស្សជិតស្និត ប្រាប់ពីការរកឃើញដំណោះស្រាយចំពោះបញ្ហាដែលពួកគេជួបប្រទះ អ្នកគួរឱ្យតម្លៃនូវការរកឃើញរបស់ពួកគាត់ ទោះបីជាមើលទៅហាក់មិនដំណើរការក៏ដោយ លុះត្រាតែក្នុងករណីដំណោះស្រាយនោះស្ថិតក្នុងសភាពគ្រោះថ្នាក់ សឹមផ្តល់ជំនួយទៅកាន់ពួកគាត់។ ប៉ុន្តែបើក្នុងករណីគេបានសួររាល់គំនិតយល់ឃើញរបស់អ្នក គឺគ្រាន់តែផ្តល់គន្លឹះដែលអាចជួយសម្រេចគោលដៅឱ្យកាន់តែជោគជ័យ។  ទោះបីជាពួកគេស្នើឱ្យមានការជជែកដែលចេញពីចិត្តក៏ដោយ សូមជៀសវាងនូវការចែករំលែកបែបអវិជ្ជមាន ឬជាការរិះគន់ទៅកាន់ផែនការគោលដៅរបស់គេ។

៩. ផ្តល់ក្ដីបារម្ភតាមរយៈការប៉ះផ្ទាល់ ៖  វាជាការបង្ហាញក្ដីស្រឡាញ់ និងការព្រួយបារម្ភតាមរយៈភាសារាងកាយដូចជា អោប ថើប និងសកម្មភាពនានា ដែលភាគីម្ខាងទៀតទទួលបានអារម្មណ៍កក់ក្ដៅ។ គួរកត់សម្គាល់ដែរថា វិធីសាស្រ្តនេះមិនអាចប្រើបានគ្រប់កាលៈទេសៈនោះទេ គឺអាស្រ័យទៅតាមបរិបទជាក់ស្ដែង និងប្រភេទទំនាក់ទំនងនោះ មានភាពស្និតស្នាលកម្រិតណាប៉ុណ្ណោះ។

១០. បណ្តោយតាមដំណើរ ៖ មនុស្សតែងជួបរឿងមិនសប្បាយចិត្តនៅក្នុងជីវិត ដែលជាបញ្ហាប្រឈមមួយប៉ះពាល់ទៅកាន់មនុស្សជុំវិញខ្លួន ប៉ុន្តែត្រូវទទួលយក និងបណ្តោយតាមរបៀបធម្មជាតិ បើក្នុងករណីមិនអាចគ្រប់គ្រងបាន។

១១. បង្ហាញទង្វើផ្តល់ក្ដីបារម្ភ  ៖ ជាធម្មតា មនុស្សដែលអ្នកបារម្ភអាចនឹងកំពុងតែព្យាយាមគ្រប់គ្រងអារម្មណ៍មិនល្អ ដែលជំរុញឱ្យបាត់បង់សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចប្រចាំថ្ងៃ។ លោកអ្នកគួរតែចំណាយពេលមួយចំនួនក្នុងការជួយដល់ពួកគាត់តាមរយៈសកម្មភាពដែលគាត់ត្រូវការ ហើយអ្នកក៏អាចធ្វើបានដូចគ្នា។ ឧទាហរណ៍ដូចជា កិច្ចការផ្ទះ ធ្វើម្ហូបអាហារជាដើម ឬក៏ខ្ចប់ផ្កា យកភេសជ្ជៈ ឬនំចំណីទៅឱ្យជាដើម។

១២. កាត់ផ្តាច់សកម្មភាពមិនសប្បាយចិត្ត ៖ សកម្មភាពពិបាកខ្លះ គឺគ្មានដំណោះស្រាយតែម្តង ដូច្នេះដើម្បីគាំទ្រស្ថានភាពផ្លូវចិត្តពួកគាត់បាន លោកអ្នកគ្រាន់តែស្ដាប់ភាពឈឺចាប់ដោយយកចិត្តទុកដាក់ ហើយផ្តល់ជំនួយទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយសារតែពួកគាត់អាចនឹងត្រូវការកាត់ផ្តាច់ខ្លួនពីបញ្ហាស្រ្តេស និងពោរពេញដោយការព្រួយបារម្ភ ប៉ុន្តែមិនដឹងថាត្រូវដោះស្រាយយ៉ាងដូចម្តេច។

១៣. ពិនិត្យស្ថានភាព ៖ លោកអ្នកអាចធ្វើបច្ចុប្បន្នភាព ដោយបំផុសសំណួរដូចជា តើអ្នកមានសភាពធូរស្រាលដែរទេ បន្ទាប់ពីមានរឿងមិនល្អកើតឡើងប៉ុន្មានថ្ងៃនេះ? ឬក៏អាចនិយាយបានថា បើមិនប្រសើរទេអ្នកអាចនិយាយជាមួយខ្ញុំបាន? ការបំផុសសំណួរបែបនេះ លោកអ្នកមិនចាំបាច់រំលឹកវារៀងរាល់ថ្ងៃនោះទេ ប៉ុន្តែលើកឡើងនៅពេលអ្នលចង់បង្ហាញប្រាប់មនុស្សដែលអ្នកបារម្ភឱ្យបានដឹងថា អ្នកបានយកចិត្តទុកដាក់ជាមួយពួកគាត់ជានិច្ច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។