ជោគជ័យរបស់ក្រុមកើតឡើងពីសាមគ្គីភាព និងការឯកភាពគំនិតគ្នាក្នុងគោលដៅរួមមួយ ។ ប៉ុន្តែពេលខ្លះការធ្វើកិច្ចការងារក្រុមអាចមានទំនាស់កើតឡើង ហើយក្លាយជារឿងធម្មតា មិនថានៅក្នុងការសិក្សា ឬកន្លែងធ្វើការងារនោះទេ ពិសេសគឺការបញ្ចេញគំនិតដល់ក្រុម។ ការចេញផ្សាយរបស់ Havard Business Review បានកំណត់អត្តសញ្ញាណអ្នកដឹកនាំយុទ្ធសាស្ត្រជាច្រើន ហើយខាងក្រោមនេះជាគន្លឹះអនុវត្ត ៥ចំណុចជួយឱ្យក្រុមដំណើរការដោយរលូនប្រកបដោយគំនិតច្នែប្រតិដ្ឋ ។

១. ការពង្រីកគំនិត៖ ការនិយាយឡើងវិញជាសាធារណៈពីគំនិតល្អរបស់អ្នកដទៃអាចជួយជំរុញវាទៅមុខបានយ៉ាងលឿននៅក្នុងការងារក្រុម។ ការលើកឡើងនៅគំនិតរបស់ល្អរបស់សមាជិកក្នុងក្រុមមកវានឹងធ្វើឱ្យមានបង្ហាញឡើងនូវគំនិតថ្មីផ្សេងទៀត។ យុទ្ធសាស្ត្រនេះ មានប្រសិទ្ធភាពខ្ពស់ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងជាច្រើន ធានាថាគំនិតនេះ នឹងអាចធ្វើឱ្យក្រុមរបស់អ្នកកាន់តែមានគំនិតច្នៃប្រតិដ្ឋថ្មីៗ ។

២. រក្សាការអភិវឌ្ឍ ៖ សួរសំណួរឱ្យច្បាស់លាស់អំពីគំនិតមួយជាជាងឥរិយាបថមិនលើកមកនិយាយ ព្រោះវាអាចជួយឱ្យអ្នកដទៃយល់វាកាន់តែប្រសើរ។ យុទ្ធសាស្ត្រនេះ មានប្រយោជន៍ជាពិសេសលើក្រុមអន្តរកម្មសិក្សា ដែលមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាតែងតែនិយាយជាមួយគ្នា ដោយប្រើភាសា និងលំនាំភាសាខុសៗគ្នា។
៣. ស្របគ្នាគំនិតគ្នា ៖ ការទទួលបានយកគំនិតពីមនុស្សគ្រប់គ្នា ដែលអ្នកជឿជាក់គឺសំខាន់សម្រាប់ជោគជ័យរបស់ពួកគេ។ នេះគឺជាមធ្យោបាយដ៏មានប្រយោជន៍ដើម្បីធានាថាអ្នកមិនច្រានចោលគំនិតល្អៗ ពីសមាជិកក្នុងក្រុមណាម្នាក់ឡើយ។ ជាពិសេសទោះពីគំនិតនោះ បែបណាក៏ដោយ ប៉ុន្តវាធ្វើឱ្យសមាជិកក្នុងក្រុមមានអារម្មណ៍អ្នកយកចិត្តទុកដាក់ចំពោះពួកគេ។

៤. ចេះលើកឧទាហរណ៍៖ ការស្វែងរកវិធីដើម្បីបង្ហាញថាគំនិតដែលបានបដិសេធពីមុនគឺអាចធ្វើទៅបានអាចជួយឱ្យវារស់ឡើងវិញបាន។ ការផ្តួចផ្តើមគំនិតដើម្បីបង្ហាញពីរបៀបដែលគំនិតមួយអាចដំណើរការក្នុងការអនុវត្ត ប្រមូលទិន្នន័យលើប្រធានបទ ឬការពិភាក្សាភ្លាមៗដែលអាចដើម្បីដោះស្រាយវាភ្លាម។
៥. ការលើកបញ្ហា៖ អ្នកមិនចាំបាច់ផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌគ្រប់គំនិតនោះទេ។ ការនិយាយដោយភាពស្មោះត្រង់គឺជារឿងល្អនៅក្នុងការងារក្រុម ហើយការលើកឡើងពីចំណុចនៃគំនិតសមាជិកម្នាក់មកពិភាក្សា វាជួយជំរុញវាទៅមុខនៃការងារមួយនោះ ដោយផ្តល់ឱកាសឱ្យមនុស្សបង្កើតដំណោះស្រាយដោយបើកចំហ និងដោះស្រាយដោយផ្ទាល់ជាមួយគ្នា។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2026
សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































