ភ្នំពេញ – លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់ រ៉ាយ មានប្រសាសន៍ថា បញ្ហាវិបត្តិផ្លូវចិត្ត ឬជំងឺថប់បារម្ភរបស់មនុស្សកើតឡើងដោយសារកត្តាចម្បងបី រួមមាន កត្តាចិត្តសាស្ត្រ កត្តាជីវសាស្ត្រ និងកត្តាសង្គមដែលបុគ្គលជួបប្រទះ ។ កត្តារួមផ្សំទាំងបីនេះ ងាយនឹងជំរុញឱ្យមនុស្សឈានទៅរកការគ្រប់គ្រងស្ថានភាពផ្លូវចិត្តខ្លួនឯងមិនបានល្អ ហើយឈានទៅប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងលេបថ្នាំផ្សេងៗ ដោយយល់ច្រឡំថា ជាមធ្យោបាយដោះស្រាយបញ្ហាផ្លូវចិត្ត ។
១. កត្តាចិត្តសាស្ត្រ ៖ រាល់ពេលជួបបញ្ហាអ្វីមួយក្នុងដំណើរជីវិត ឬរកដំណោះស្រាយបញ្ហាមិនបាន បុគ្គលដែលមានស្ថានភាពផ្លូវចិត្តទន់ខ្សោយតែងតែប៉ះទង្គិចសុខភាពផ្លូវចិត្តខ្លាំង ហើយជារឿងៗងាយនឹងកើតមានវិបត្តិសុខភាពផ្លូវចិត្ត ។ ទន្ទឹមគ្នានេះ បុគ្គលដែលមានអាការៈព្រួយបារម្ភ អន្ទះសារ ភ័យខ្លាច តានតឹងចិត្ត គិតច្រើន អស់កម្លាំង និងមានសុបិនអាក្រក់ ជាដើម ក៏អាចមានបញ្ហាវិបត្តិផ្លូវចិត្តកើតឡើងដែរ ។

២. កត្តាជីវសាស្ត្រ ៖ ចំណុចនេះផ្តោតសំខាន់លើការគ្រប់គ្រងរាងកាយមិនបានល្អ (ប្រើសារធាតុគីមី) ដូចជា ការប្រើប្រាស់គ្រឿងញៀន ការពិសារគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំពេទ្យច្រើនជាដើម ។ លើសពីនេះ បញ្ហាសុខភាពផ្លូវកាយរបស់បុគ្គល រួមមាន អាការៈឈឺក្បាល ស្រវាំងភ្នែក បេះដូងដើរញាប់ ដង្ហើមខ្លីៗ ចុកឆ្អល់ក្រពះ តឹងទ្រូង និងមានអារម្មណ៍អស់កម្លាំងជាដើម ក៏សុទ្ធសឹងជាមូលហេតុចម្បងនាំឱ្យមានបញ្ហាវិបត្តិសុខភាពផ្លូវចិត្តកើតឡើង ។
៣. កត្តាសង្គម ឬបរិស្ថាន ៖ បរិយាកាសរស់នៅមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពផ្លូវចិត្ត ។ បរិយាកាសរស់នៅអាចផ្តោតទៅលើកត្តាជីវភាព ទំនាក់ទំនងសង្គម គ្រួសារ បរិស្ថានការងារ រងអំពើហិង្សា បញ្ហាសង្គមនានា ព្រមទាំងមហិច្ឆិតាតម្រូវការផ្សេងៗបម្រើឱ្យការរស់នៅរបស់មនុស្ស ។ បុគ្គលរងសម្ពាធផ្លូវចិត្តពីបរិស្ថានជុំវិញខ្លួន អាចជំរុញឱ្យស្ថានភាពផ្លូវចិត្តកាន់តែដុនដាបខ្លាំង ឈានទៅរកបញ្ហាថប់បារម្ភ (Anxiety Disorder) កើតឡើងដោយងាយ ។

គួរបញ្ជាក់ថា ប្រសិនបុគ្គលមានវិបត្តិផ្លូវចិត្តកើតឡើងហើយមិនព្រមព្យាបាល នោះវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចក្លាយជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិត ។ អ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចផ្លូវចិត្តដោយសារកត្តាទាំងបីខាងលើអាចដោះស្រាយបាន ប្រសិនបើបុគ្គលព្យាយាមរកដំណោះស្រាយសមស្របតាមបញ្ហានីមួយៗ ។ ទន្ទឹមគ្នានេះ រាល់ពេលដឹងខ្លួនថា មានស្ថានភាពផ្លូវចិត្តខុសប្រក្រតី ឬអាការៈតានតឹងចិត្តកើតឡើង ការពិគ្រោះយោបល់ពីអ្នកឯកទេសផ្លូវចិត្ត ឬគ្រូពេទ្យជំនាញជាដំណោះស្រាយសមស្របបំផុត ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រដោយធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































