ភ្នំពេញ- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ដោយយោងទៅលើអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថល និងជាការផ្តល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ ក៏ដូចជាមន្រ្តីរាជការ បុគ្គលិកស្ថាប័នរដ្ឋ ឯកជន និងសាធារណជន កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ-Techo Digital Talent Scholarship នឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងនៅឆ្នាំសិក្សា២០២៣ លើជំនាញឌីជីថល។

បើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ អាហារូបករណ៍ដែលគ្រោងនឹងផ្តល់ជូន គឺរួមមាន ៖ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួនពី៣០០ទៅ៥០០នាក់ ក្នុងគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស, វគ្គបណ្ដុះបណ្ដាលអ្នកជំនាញឌីជីថលរយៈពេល ៣ខែ ទៅ១ឆ្នាំ
ចំនួន១ពាន់ ទៅ ២ពាន់នាក់ និងវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការលើជំនាញឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារចំនួន២ពាន់ ទៅ៥ពាន់នាក់ ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យលម្អិត ខាងក្រសួងប្រៃសណីយ និងទូរគមនាគមន៍នឹងជូនដំណឹងបន្ថែមនៅពេលខាងមុខ។

សូមបញ្ជាក់ថា កម្មវិធី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ-Techo Digital Talent Scholarship ” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលធនធានមនុស្ស ការលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹកនាំអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































