ជំនាញគិតបែបត្រិះរិះពិចារណាមានឥទ្ធិពលដល់ការសម្រេចចិត្ត និងឥរិយាបថរស់នៅ

“ការគិតស៊ីជម្រៅ” អាចហៅម្យ៉ាងទៀតថា “ការគិតបែបត្រិះរិះពិចារណា” ប្រែមកពីភាសាអង់គ្លេសថា Critical Thinking ។ ការគិតបែបស៊ីជម្រៅជាជំនាញមួយក្នុងចំណោមជំនាញថ្មីៗសម្រាប់ការអប់រំសតវត្សទី២១ មានដូចជា ជំនាញគិតស៊ីជម្រៅ ជំនាញអក្ខរកម្មព័ត៌មាន ជំនាញទំនាក់ទំនង ជំនាញច្នៃប្រតិដ្ឋ ជំនាញដោះស្រាយបញ្ហាជាដើម ។ បច្ចុប្បន្នជំនាញគិតស៊ីជម្រៅ ឬការគិតបែបស៊ីជម្រៅបានក្លាយជាវិធីសាស្ត្រគិតមួយប្រភេទកំពុងមានឥទ្ធិពលនៅក្នុងវិស័យអប់រំ និងរបៀបរស់នៅរបស់មនុស្ស ។ ការសម្រេចចិត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពកើតចេញពីការគិតបែបត្រិះរិះពិចារណា ។

ការសិក្សាអំពីឥទ្ធិពលនៃការគិតបែបស៊ីជម្រៅរបស់សាកលវិទ្យាល័យ Monash University មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានឱ្យដឹងថា ការគិតបែបស៊ីជម្រៅ (Critical Thinking ) ជាមូលដ្ឋាននៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មនុស្សដោយឆ្លងកាត់ការសាកសួរ ការវិភាគ ការបកស្រាយ ការវាយតម្លៃ និងវិនិច្ឆ័យទៅលើព័ត៌មានដែលទទួលបាន ។ សម្រាប់ការអប់រំនៅសតវត្សទី២១ ជំនាញគិតស៊ីជម្រៅកាន់តែសំខាន់សម្រាប់សិស្សានុសិស្ស ព្រមទាំងជួយសិស្សឱ្យមានគំនិតច្នៃប្រតិដ្ឋថ្មីជានិច្ច ។

ជំនាញគិតបែបត្រិះរិះពិចារណា ឬការគិតបែបស៊ីជម្រៅមិនមែនគ្រាន់តែជាការគិតផ្ដោតលើលទ្ធផលតែមួយមុខនោះទេ ផ្ទុយទៅវិញគឺជាការគិតមានភាពច្បាស់លាស់ ព្រមទាំងអាចរកឃើញបញ្ហាប្រឈមនានា ដែលជាមូលដ្ឋានព័ត៌មានទូលាយគាំទ្រដល់ការសម្រេចចិត្តរបស់បុគ្គល និងក្រុម ។ ការគិតស៊ីជម្រៅបានជួយឱ្យមនុស្សមានលំនឹងផ្លូវចិត្ត និងមានភាពចាស់ទុំខាងគំនិត ព្រមទាំងគិតមានសណ្ដាប់ធ្នាប់ល្អ ។ មនុស្សដែលឆ្លងកាត់ការគិតបែបនេះ តែងចាត់ទុកផ្នត់គំនិតនៃការគិតស៊ីជម្រៅដែលមាននៅក្នុងគំនិតរបស់ខ្លួនជានិច្ច ។

បទពិសោធន៍គិតដោយមានវិធីសាស្ត្រគិតត្រឹមត្រូវធ្វើឱ្យមនុស្សមានការគិតស៊ីជម្រៅ ។ ដើម្បីបណ្តុះទម្លាប់គិតស៊ីជម្រៅ គឺតម្រូវឱ្យបុគ្គលមានភាពឆ្លាតវៃលើសំណួរ ឆ្លាតវៃលើការវិភាគ ឆ្លាតវៃលើការបកស្រាយ ព្រមទាំងឆ្លាតវៃលើការវាយតម្លៃ និងវិនិច្ឆ័យហេតុការណ៍ទុកជាមុន ។ ការគិតស៊ីជម្រៅ (Critical Thinking) មិនមែនមានន័យថា មនុស្សចូលចិត្តគិតនោះទេ តែអាចបង្ហាញថា មនុស្សមានទេពកោសល្យខាងគិត ឬមនុស្សមានសិល្បៈដោះស្រាយបញ្ហាខ្ពស់។

ទន្ទឹមគ្នានេះ ដើម្បីដឹងថា ការគិតផ្ទាល់ខ្លួនស៊ីជម្រៅកម្រិតណា បុគ្គលត្រូវមានទឡ្ហីករណ៍វាស់វែង ៦ចំណុច រួមមាន ភាពច្បាស់លាល់នៃគោលបំណងគិត (clarify), កំណត់សំណួរជាក់លាក់មុននឹងគិត (Question) , កំណត់អត្តសញ្ញាណ ឬមានប្រភពព័ត៌មានឱ្យបានគ្រប់គ្រាន់ (Identify), វិភាគគ្រប់ជ្រុងជ្រោយផ្អែកអំណះអំណាងដែលមានស្រាប់ (analyse), វាយតម្លៃ (evaluate) និងការធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ដោយបង្កើតសកម្មភាព (create) ។ ការធ្វើសេចក្តីសន្និដ្ឋានជាក់លាក់នេះ គឺជាការបង្កើតគំនិតសន្និដ្ឋានមួយដែលសំខាន់បំផុតពីដំណើរការនៃការគិតស៊ីជម្រៅរបស់ខ្លួន ។

គួរបញ្ជាក់ថា សម្រាប់ការអប់រំសតវត្សទី២១ ជំនាញគិតបែបត្រិះរិះពិចារណា ឬការគិតបែបស៊ីជម្រៅកាន់តែសំខាន់ ។ រាល់ការសម្រេចចិត្ត និងបង្កើតគំនិតប្រកួតប្រជែងនានា ទាមទារឱ្យយុវជនមានស្មារតីគិតស៊ីជម្រៅមុននឹងធ្វើសកម្មភាព ឬកំណត់សកម្មភាពរបស់ខ្លួន ។ ជំនាញគិតស៊ីជម្រៅជួយឱ្យមនុស្សត្រៀមខ្លួនជានិច្ចចំពោះមុខបញ្ហាជីវិត និងចេះដោះស្រាយបញ្ហាដោយខ្លួនឯងជាជំហ៊ានៗ មុននឹងស្វែងរកជំនួយបន្ថែម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"