ឥទ្ធិពលវិជ្ជមាន នៃការប្រកាន់ភ្ជាប់របៀបរស់នៅល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

របៀបរស់នៅល្អ ឬផាសុកភាព សំដៅលើការផ្តល់ភាពសំខាន់ចំពោះសុខភាពរាងកាយ តាមរយៈការប្រកាន់ភ្ជាប់នូវទម្លាប់ល្អៗ អាកប្បកិរិយាល្អ និងឥរិយាបថទាំងឡាយណាដែលរួមចំណែក ធ្វើឱ្យរាងកាយកាន់តែមានភាពធន់ និងកាត់បន្ថយហានិភ័យជំងឺ ជារួមគឺជាការប្រព្រឹត្តិសកម្មភាព ដែលផ្តល់ការថែទាំទៅកាន់រាងកាយ។ ដោយឡែកផ្នត់គំនិតវិជ្ជមានវិញសំដៅលើការយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត ក៏ដូចជាសុខុមាលភាពទាំងមូល រួមមានការអភិវឌ្ឍន៍ផ្នត់គំនិត មានឥរិយាបថប្រពៃ និងការប្រើប្រាស់អារម្មណ៍ប្រកបដោយភាពឈ្លាសវៃ។

របៀបរស់នៅ ដែលគិតគួរអំពីការធ្វើសកម្មភាពនាំមកនូវសុខភាពល្អ ជាកត្តារួមចំណែកឱ្យការរស់នៅមានភាពរីកចម្រើន និងរក្សាថាមពលដែលតទល់នឹងបញ្ហាប្រឈមនានា។ យ៉ាងណាក៏ដោយ ការរក្សាទម្លាប់ល្អៗទៅបានពុំមែនជាសកម្មភាពងាយស្រួលពេកទេ គឺត្រូវការ ការរៀបចំកាលវិភាគ ផែនការសកម្មភាព ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់។ តាមរយៈគេហទំព័រ Usfhealth បង្ហាញជូនអំពីសកម្មភាពដែលគួរអុវត្តន៍ដូចតទៅ។

១. រាងកាយត្រូវការមានភាពសកម្មរាល់ថ្ងៃ ៖ សកម្មភាពរាងកាយ យ៉ាងហោចណាស់៣០នាទីរៀងរាល់ថ្ងៃ ក្នុងករណីចាប់ផ្តើមដំបូងៗ គួរបំបែកឱ្យទៅជាបំណែកតូចៗ ដោយអនុវត្តន៍ម្តងត្រឹមតែ១០នាទី ការបន្តធ្វើបែបនេះបន្តិចម្តងៗ រហូតសម្រេចបាននូវផែនការ។ ដោយឡែកសកម្មភាពទាំងនោះមានដូចជា ដើរជុំវិញសួនច្បារ ហាត់កីឡា រាំកម្សាន្ត ការរត់ និងហាត់យូហ្គាជាដើម។

២. តុល្យភាពនៃការទទួលទានប្រចាំថ្ងៃ ៖ ដើម្បីឱ្យមានតុល្យភាពទៅបាន ចាំបាច់កក្នុងការបែងចែកប្រភេទអាហារ ទៅតាមពេលវេលា និងតាមប្រភេទអាហារូបត្ថម្ភ ហើយការជ្រើសរើសអាហារទៀតសោធ គួរជ្រើសអាហារ ឬសាច់ត្រីណាដែលមានជាតិខ្លាញ់ទាប កូលេស្តេរ៉ុលទាប កម្រិតនៃជាតិស្ករ, អំបិល និងខ្លាញ់គួរតែត្រូវកាត់បន្ថយតាមដែលអាចធ្វើបាន ឬតាំងចិត្តធ្វើឱ្យបានតែម្តង! ក្រៅពីនោះត្រូវមានបន្លែផ្លែឈើលាយឡំប្រចាំថ្ងៃ រួមទាំងគ្រាប់ធញ្ញជាតិជាដើម។

៣. ជៀសវាងទម្លាប់ដែលបង្កការរបួស ៖ ដោយសារតែ បែបបទនៃការរស់នៅខុសគ្នា ដំណើរផ្សងព្រេងក៏ខុសគ្នា! ដូចនេះរបៀបនៃការការពារក៏មានភាពខុសប្លែកគ្នាដែរ។ ប៉ុន្តែសកម្មភាពជាទូទៅ ដែលអាចអធិប្បាយបាននោះគឺរៀងរាល់ពេលធ្វើដំណើរគួរពាក់ខ្សែក្រវ៉ាត់ ជាពិសេសពេលជិះរថយន្ត ឬពាក់មួកសុវត្ថិភាពពេលជិះកង់ឬម៉ូតូ បន្ថែមពីនោះប្រើប្រាស់ឧបករណ៍ឆ្លាតវៃតាមដងផ្លូវនៅពេលធ្វើដំណើរតែម្នាក់ឯង ដូចជានាឡិកាមានជីភីអេស(GPS) ជារួមការពារពីការរងរបួស ជាជាងបារម្ភអំពីបញ្ហាគ្រោះថ្នាក់ដែលកើតមាន។

៤. ផ្តាច់បារីប្រសិនបើមានទម្លាប់ជក់ ៖ ផលប៉ះពាល់អំពីការជក់បារី ត្រូវបានផ្សាយជាសាធារណៈសូម្បីតែនៅលើកញ្ចប់សម្បកផលិតផលបារី។ តែយ៉ាងណាក៏ត្រូវមានការរំឮកជាប្រចាំផងដែរ ហើយដើម្បីឱ្យបែបបទ នៃការរស់នៅល្អទៅបាន ការផ្តាច់ ឬជៀសវាងពីការសាកល្បងបារី សុទ្ធសឹងតែជាកត្តាសំខាន់ដើម្បីឈានឱ្យដល់គោលដៅនៃការចង់បាន ការរស់នៅមួយមានផាសុកភាព។

៥. កុំពិសាជាតិអាកុលឱ្យលើសពីកម្រិតដែលអាចគ្រប់គ្រងបាន ៖ ពិសាគ្រឿងស្រវឹង ឬជាតិអាកុល ពិតណាស់ គឺជាជម្រើសរបស់មនុស្សម្នាក់ៗ តែយ៉ាងណាប្រសិនបើលោកអ្នកជ្រើសរើស សូមព្យាយាមកំណត់ពីបរិមាណដែលខ្លួនឯងអាចទទួលទានបាន ដើម្បីជៀសវាងពីការរំខានចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន។ ជាឧទាហរណ៍មិនគួរផឹកស្រានៅពេលដែលដឹងថាខ្លួនត្រូវបើកបរ ហើយជាពិសេសមួយទៀតនោះគឺស្រ្តីមានផ្ទៃពោះមិនអាចទទួលទានសោះឡើយដើម្បីភាពល្អប្រសើរចំពោះសុខភាពខ្លួនឯងនិងកូន។

៦. ការពារខ្លួនពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ ៖ រក្សារាងកាយ ឬស្បែក​ឱ្យនៅ​ឆ្ងាយ​ពីពន្លឺ​ព្រះអាទិត្យ ជាពិសេស​នៅ​ចន្លោះ​ម៉ោង ១០ព្រឹក ដល់ ៣រសៀល។ ដោយប្រើប្រាស់ក្រណាត់ដែលមិនស្រូបកម្តៅដើម្បីដណ្តប់លើរាងកាយ ឬប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *