ជំហានដំបូងទាំង៥ ចំណុចជំរុញខ្លួនឯងឱ្យចូលចិត្តអំណាន

ទោះបីអំណានសំខាន់ និងមានគុណប្រយោជន៍ធំធេងយ៉ាងណាក្តី ក៏ប៉ុន្តែបុគ្គលមួយចំនួននៅតែងតែផ្ដេកផ្ដួល ព្រមទាំងបង្កើតហេតុផលផ្សេងៗឱ្យជាឧបសគ្គចំពោះអំណានផ្ទាល់ខ្លួន ។ ឧបសគ្គអំណានកើតឡើងដោយសារបុគ្គលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាន គ្មានទម្លាប់អាន កង្វះឯកសារអានតាមតម្រូវការ និងគ្មានគោលដៅអានឱ្យពិតប្រាកដ ។

តែបើពិនិត្យឱ្យកាន់តែច្បាស់ ឧបសគ្គប៉ុន្មានចំណុចខាងលើនេះ វាគ្រាន់តែជាហេតុផលរបស់បុគ្គលមិនចង់អានតែប៉ុណ្ណោះ ។ តើធ្វើយ៉ាងដូចម្តេចជំរុញឱ្យបុគ្គលមានឆន្ទៈអាន ឬបណ្តុះទម្លាប់អានជាប្រចាំ? ខាងក្រោមនេះជាវិធីងាយៗ ៥ចំណុចជំរុញបុគ្គលខ្លួនឯងឱ្យចូលចិត្តអំណាន និងចាំផ្តើមអានជាជំហានដំបូង ។

តាមរយៈអត្ថបទសារព័ត៌មាន ជួយ​ឱ្យ​អ្នកដឹងពីព្រឹត្តិការណ៍ផង ព្រមទាំងអាចជួយ​ឱ្យអ្នកដឹងពីគុណតម្លៃនៃអំណានផង

១. អានអត្ថបទព័ត៌មាន ៖ ទម្លាប់អានសៀវភៅអាចចាប់ផ្ដើមដោយរូបភាពអានអត្ថបទងាយស្រួលអានជាមុន ។ អត្ថបទដែលងាយស្វែងរក និងងាយស្រួលអាន គឺជាប្រភេទអត្ថបទសារព័ត៌មាន ។ តាមរយៈអត្ថបទព័ត៌មានប្រចាំថ្ងៃ អាចជួយឱ្យអ្នកអានដឹងពីព្រឹត្តិការណ៍កើតឡើងផង និងអាចជួយឱ្យអ្នកអានមើលឃើញកាន់តែច្បាស់អំពីគុណតម្លៃនៃអំណានផង ។ អត្ថបទសារព័ត៌មានជួយឱ្យអ្នកអានទទួលបានព័ត៌មានថ្មីៗ និងមិនធ្វើឱ្យអ្នកអាចធុញទ្រាន់ឡើយ ។

២. អានសៀវភៅទំព័រតិច ៖ សៀវភៅដែលមានកម្រាស់ក្រាស់ជាឧបសគ្គមួយរារាំងដល់ការអានដំបូងរបស់បុគ្គល ។ ប្រសិនបើចង់ឱ្យការអានទទួលផលល្អ និងបន្តអានជាទម្លាប់នោះ បុគ្គលគួរចាប់ផ្ដើមអានសៀវភៅដែលមានចំនួនទំព័រតិច ។ បន្តិចម្ដងៗ អ្នកអានអាចជ្រើសរើសសៀវភៅដែលមានទំព័រក្រាស់សាកល្បងអាន ។ ជាមួយគ្នានេះ អ្នកអានត្រូវកំណត់គោលដៅអាន ឬចំនួនទំព័រសៀវភៅអានដោយវិធីសាស្រ្តឆ្លាតវៃរបស់ខ្លួន ។

ការកំណត់គោលដៅច្បាស់លាស់មុននឹងចាប់កាន់សៀវភៅអាន ជួយ​ឱ្យ​អំណានហុចផលសម្រាប់អ្នកអាន

៣. អានផ្សាភ្ជាប់គោលដៅ ៖ ទោះបីស្ថិតនៅក្នុងរូបភាពអានដើម្បីកម្សាន្តក៏ដោយ សកម្មភាពអំណាននោះត្រូវមានគោលដៅពិតប្រាកដដែរ ។ គោលដៅនៃអំណាននេះ គឺអានចង់ដឹងព័ត៌មានអ្វីមួយ អានដើម្បីយល់ពីអត្ថន័យខ្លឹមសារសៀវភៅ ឬអានដើម្បីដឹងពីគោលគំនិតរបស់អ្នកនិពន្ធ ។ ការកំណត់គោលដៅច្បាស់លាស់មុននឹងចាប់កាន់សៀវភៅអាន ជួយឱ្យអំណានហុចផលយ៉ាងពិតប្រាកដសម្រាប់អ្នកអាន ។

៤. អានអត្ថបទអក្សរសិល្ប៍ ៖ អត្ថបទអក្សរសិល្ប៍ គឺជាប្រភេទអត្ថបទមួយដែលអាចទាក់ទាញចិត្ត ឬបណ្ដុះគំនិតរបស់បុគ្គលឱ្យចូលចិត្តអាន។ ហេតុអ្វីបានជាអត្ថបទអក្សរសិល្ប៍ជួយបណ្ដុះទម្លាប់បុគ្គលឱ្យចូលចិត្តអានសៀវភៅ ? នោះគឺដោយសារតែអត្ថបទអក្សរសិល្ប៍មានលក្ខណៈពិសេស ព្រោះអ្នកនិពន្ធបានប្រើប្រាស់វិធីសាស្ត្រសរសេរអមសិល្បៈរូបបារម្មណ៍ ដែលអាចញ៉ាំងឱ្យអ្នកអានមានជំនក់ចិត្តរាល់ពេលចាប់កាន់សៀវភៅអាន ។

ការកត់ត្រា ឬការកត់ចំណាំ នឹងជួយ​បង្កើនការចងចាំកាន់តែប្រសើរសម្រាប់អ្នកអាន

៥. កត់ចំណាំពាក្យ ឬឃ្លាប្រយោគ ៖ សម្រាប់អ្នកអានដំបូង ឬអ្នកទើបចាប់ផ្ដើមអាន អ្វីដែលសំខាន់អានអមដោយការកត់ត្រាឃ្លាប្រយោគល្អៗ ឬពាក្យពេចន៍ដែលមានអត្ថន័យនៅក្នុងសៀវភៅចេញមកខាងក្រៅ ។ ការកត់ត្រា ឬការកត់ចំណាំនេះនឹងជួយបង្កើនការចងចាំកាន់តែប្រសើរសម្រាប់អ្នកអាន ហើយនឹងក្លាយជាទម្លាប់ប្រចាំថ្ងៃ ។ ការកត់ត្រានឹងជួយបង្កើនការចង់ចាំមួយកម្រិតទៀតបន្ថែមលើសកម្មភាពអំណាន ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...