ឯកឧត្តម ហ៊ុន ម៉ានី ៖ ជំនាញឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់​ក្នុងការពង្រឹងនូវ​ប្រសិទ្ធភាព​ការងារ​របស់យុវជន

ការវិវឌ្ឍន៍​យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា បានបង្កើត​នូវ​ជំនាញថ្មីៗ​ជាច្រើន ដែលទាមទារ​ឱ្យ​កម្លាំង​ពលកម្មសកម្ម​មាននូវ​ជំនាញពិតប្រាកដ ទាំងជំនាញគោល និងជំនាញឌីជីថល​បន្ថែម ។ លើក​ឡើង​ក្នុង​ឱកាសចូលរួមជាអធិបតី​ក្នុង​វេទិកា​កម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​ក្រុមប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌល​កម្ពុជា ៤.០ និងជា​ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា មានប្រសាសន៍ថា ចំពោះ​កម្ពុជា យើង​ត្រូវ​ការ​យុវជន​ដែលមានជំនាញឌីជីថល ដើម្បីបំពេញតម្រូវការ​នៅ​ក្នុង​ទីផ្សារ​ការងារ ទាំង​ការ​ចាប់យកអាជីពទូទៅ និង​អាជីពជាអ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា ដូច្នេះ ការ​ដែលមានជំនាញឌីជីថល នឹង​ដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការងារ របស់យុវជន។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា នាពេលបច្ចុប្បន្ននេះ ភាគច្រើន នៃអាជីពការងារស្ទើរតែទាំងអស់ ដែលផ្តល់ប្រាក់ចំណូលសមរម្យ គឺពុំអាចកាត់ផ្តាច់ពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបំពេញការងារបាននោះឡើយ ។ ក្នុងន័យនេះ ឯកឧត្តមបានដាក់ជាសំណួរថា តើកម្លាំងពលកម្មរបស់យើងគួរមានការយកចិត្តទុកដាក់ក្នុងការទទួលការរៀបចំជំនាញឡើងវិញ និង​ការ​បង្កើតជំនាញឌីជីថលថ្មីៗបន្ថែមទៀត (Re-Skilling and Up-Skilling) ដើម្បីអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃអាជីពនីមួយៗ​ដែរ ឬទេ?

យ៉ាងណាក៏ដោយ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហ៊ុន ម៉ានី ស្ថិតក្នុងបរិយាកាស នៃការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃបរិបទសេដ្ឋកិច្ចសង្គម ការ​ចាប់យក​បច្ចេកវិទ្យា ពិតជាមានភាពចាំបាច់ និងចំពេលវេលា ខណៈដែលរាជរដ្ឋាភិបាលបានកំណត់ទិសដៅក្នុងការកសាងសេដ្ឋកិច្ច និង​សង្គមឌីជីថល ដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជា ជាមួយ​នឹង​ការ​បន្ត​ជំរុញពិពិធ​កម្ម​​ក្នុងគ្រប់វិស័យអាទិភាព សំដៅសម្រេច​ឱ្យ​បានចក្ខុវិស័យឆ្នាំ២០៣០ និង​២០៥០ ដែលមានប្រជាជនជាអាទិភាពចម្បងបំផុត​ក្នុងការ​កសាងគំរូសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

ក្នុងនោះ កត្តាចម្បងបំផុតដែលមិនអាចខ្វះបានដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថលមួយពេញលេញស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា គឺមូលធនមនុស្ស ពោលគឺមនុស្ស និង​បច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដោយ​តម្រូវ​ឱ្យ​កម្លាំងពលកម្មមានចំណេះ និង​ជំនាញអាចប្រើប្រាស់នូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និង​សុវត្ថិភាព ដើម្បីទាញយកនូវសក្តានុពល និង​ផលប្រយោជន៍ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតីនវានុវត្ត និង​ការ​សិក្សា​ស្រាវជ្រាវបង្កើតថ្មី សំដៅបង្កើនភាពប្រកួតប្រជែង និង​ធានានិរន្តភាព នៃការ​អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន។

ក្នុង​ឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏​បានវាយតម្លៃខ្ពស់​ចំពោះវេទិកាកម្ពុជា ៤.០ លើកទី១ ដោយថា វេទិកានេះបានបង្ហាញ​ឱ្យ​ឃើញ​ពីតួនាទី និង​សារៈសំខាន់ នៃការចូលរួម​របស់យុវជន​នៅ​ក្នុង​ដំណើរ​ការ​បរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយសារ​យុវជន​ជាកម្លាំង​ចលករ​ប្រកបដោយ​ថាមភាព​ក្នុងការជំរុញ​ការកសាងសេដ្ឋកិច្ច និង​សង្គមឌីជីថល។

សូមបញ្ជាក់ថា វេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន៤.០» បានប្រព្រឹត្តធ្វើ​នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៣ រៀបចំឡើងដោយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជន​កម្ពុជា ។ ក្នុងវេទិកានោះ បានរៀបចំជាកិច្ចពិភាក្សា​ចំនួន២វគ្គ ដោយវគ្គទី១ ក្រោមប្រធានបទ «យុវជន និង​ការ​អប់រំឌីជីថល, ជំនាញឌីជីថល និង​អាជីពឌីជីល» និងកិច្ចពិភាក្សាវគ្គទី២ ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យា និង​សុខភាព​ផ្លូវ​ចិត្ត​របស់យុវជន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។