ទំនាក់ទំនង រវាង សម្ពាធ ការឈឺចាប់លើដើមទ្រូង និងភាពតានតឹង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សម្ពាធ និងការឈឺចាប់លើដើមទ្រូង គឺជារោគសញ្ញា ដែលទាក់ទងយ៉ាងខ្លាំងទៅនឹងភាពតានតឹង ការថប់បារម្ភ និងបញ្ហាស្រឺត។ នៅពេលដែលអ្នកតានតឹង ឬស្លន់ស្លោ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនស្ត្រេស ដែលអាចបណ្ដាលឱ្យមានរោគសញ្ញារាងកាយជាច្រើន ហើយការមានសម្ពាធ ឬកាឈឺចាប់លើដើមទ្រូង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងនោះ។ បើតាម American Family Physician អ្នកអាចសិក្សា និងអនុវត្តបច្ចេកទេសមួយចំនួន ដើម្បីគ្រប់គ្រងភាពតានតឹង និងរោគសញ្ញាថប់បារម្ភរបស់អ្នកបាន។ ការគ្រប់គ្រងនេះ នឹងធ្វើឱ្យស្ថានភាពមិនស្រួលនៃរាងកាយរបស់អ្នកថយចុះ។ 

ទំនាក់ទំនងរវាង ភាពតានតឹង និងសំពាធលើដើមទ្រូង

បើតាមការសិក្សារបស់ NIH បានបង្ហាញថា អំឡុងពេលអ្នកស្ថិតក្រោមស្ថានភាពតានតឹង ឬជួបប្រទះការថប់បារម្ភ មុខងាររាងកាយរបស់អ្នកនឹងធ្លាក់ទៅក្នុងស្ថានភាព «ប្រយុទ្ធ ឬការផ្ដាច់ខ្លួន ដើម្បីសុវត្ថិភាព – flight or flight mode» ដែលបណ្ដាលឱ្យមានរោគសញ្ញារាងកាយ អារម្មណ៍ និងអាកប្បកិរិយាជាច្រើន។ នេះគឺជាការឆ្លើយតបដោយស្វ័យប្រវត្តិ ដែលអ្នកប្រហែលជាមិនដឹងខ្លួន ហើយវាអាចកើតឡើង មិនថាអ្នកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាក់ស្ដែង (ដូចជា ឆ្កែខាំ ឬការប្រយុទ្ធជាមួយអ្វីមួយ) ឬគ្រាន់តែតានតឹង ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ។

ការសិក្សានេះបង្ហាញទៀតថា នៅក្រោមភាពតានតឹង រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនមួយចំនួនដូចជា អាដ្រេណាលីន និងករទីសូល ដែលមានឥទ្ធិពលខ្លាំងលើរាងកាយ និងស្មារតីរបស់អ្នក។ មនុស្សគ្រប់រូប អាចឆ្លើយតបខុសៗគ្នា និងជួបប្រទះនឹងភាពតានតឹងក្នុងរូបភាពប្លែកៗពីគ្នា។ ប៉ុន្តែមានរោគសញ្ញាមួយ ដែលអ្នកគ្រប់គ្នាអាចជួបប្រទះ គឺមានអារម្មណ៍ថា មានសម្ពាធ និងការឈឺចាប់លើដើមទ្រូង។

ក្រៅពីសម្ពាធ និងការឈឺចាប់លើដើមទ្រូង ការឆ្លើយតប នឹងអារម្មណ៍ស្ត្រេស អាចរួមបញ្ចូលនូវអាការៈមួយចំនួនទៀតដូចជា ៖ មានអារម្មណ៍ថាធ្ងន់នៅលើដើមទ្រូង, ជាប់ថ្គាម, មានអារម្មណ៍ថា ភ័យខ្លាច, មានអារម្មណ៍ចង់ផ្ដាច់ខ្លួនពីអ្នកដទៃ និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង, ដកដង្ហើមញាប់ និងខ្លីៗ, ចង្អោរ ឬរាគ, ញ័រ, ពិបាកផ្ដោតអារម្មណ៍, ឆាប់ខឹង និងងាយប៉ះទង្កិចអារម្មណ៍, ចូលចិត្តគិត ឬបង្កើតរូបភាពគួរឱ្យខ្លាច និងមានអារម្មណ៍ថា គ្រប់គ្រងខ្លួនលែងបាន

ការទប់ទល់នឹងភាពតានតឹង និងសំពាធលើដើមទ្រូង

បទពិសោធនៃការមានសម្ពាធលើដើមទ្រូង អាចបណ្ដាលមកពីភាពតានតឹងខ្លាំងពេក។ នៅពេលដែលអ្នកដឹងមូលហេតុនេះច្បាស់ ធ្វើឱ្យអ្នកអាចធានាបានថា អ្នកអាចដឹងពីរោគសញ្ញារាងកាយខ្លួនឯងច្បាស់ ថាបណ្ដាលមកពីភាពតានតឹង និងមិនមែនជាស្ថានភាពសុខភាពផ្សេងទៀតនោះទេ។ ដូច្នេះ អ្នកនៅតែត្រូវដោះស្រាយភាពតានតឹង ដែលអ្នកកំពុងប្រឈមក្នុងជីវិតរបស់អ្នក ដោយភាពតានតឹងទាំងនោះ អាចបណ្ដាលមកពីការងារ ទំនាក់ទំនង ស្ថានភាពហិរញ្ញវត្ថុ ឬបរិយាកាសរស់នៅជាដើម។

យោងតាម សមាគមន៍នៃការថប់បារម្ភ និងបាក់ទឹកចិត្តអាមេរិក (ADAA) បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ អាចជួយអ្នកគ្រប់គ្រងភាពតានតឹង និងបញ្ហាថប់បារម្ភរបស់អ្នកបាន ដោយទម្លាប់ទាំងនោះមានដូចជា ៖ ហាត់ប្រាណឱ្យសមស្របទៅនឹងស្ថានភាពសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃ, ត្រូវប្រាកដថាអ្នកបានគេងគ្រប់គ្រាន់, ទទួលទានអាហារបានទៀងទាត់, ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុល ក្នុងកម្រិតសមល្មម, សម្រាក ហើយដកដង្ហើមវែងៗ, បង្ហាញអារម្មណ៍របស់អ្នកទៅកាន់មនុស្សយល់ចិត្ត និងបង្កើតទម្លាប់សម្មាធិជារៀងរាល់ថ្ងៃ បើទោះជាក្នុងរយៈពេលខ្លីក៏ដោយ



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...