ភ្នំពេញ – តើខ្ញុំគួររៀនបណ្តើរធ្វើការបណ្តើរឬយ៉ាងណា បានក្លាយជាសំណួរមួយចោទឡើងនៅក្នុងវេទិកាពិភាក្សាមួយស្តីពី Winning University Life ចែករំលែកបទពិសោធន៍ដល់សិស្ស-និស្សិត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ វាគ្មិនជំនាញនៅក្នុងវេទិការនេះ បានលើកឡើងថា រៀនបណ្តើរធ្វើការងារបណ្តើរជាឱកាសមួយដ៏ល្អសម្រាប់យុវជនបង្ហាញពីសក្តានុពលរបស់ខ្លួនតស៊ូក្នុងជីវិតសិក្សានិងការងារ ។ សម្រាប់យុវជនដែលពុំមានជីវភាពល្អប្រសើរ ឬគ្រួសារក្រីក្រ រៀនបណ្តើរធ្វើការបណ្តើរជាជម្រើសល្អបំផុតបានទាំងថវិកាផ្គត់ផ្គង់ការសិក្សា និងបានទាំងចំណេះដឹងពីការងារ ។
លោក ង៉ែត សុខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិយាយថា លទ្ធផលសិក្សាជោគជ័យមិនប្រកាន់ជីវភាពមាន ឬក្រនោះទេ សំខាន់បំផុតការប្តេជ្ញាចិត្ត តស៊ូប្រឹងប្រែង ហើយអ្វីដែលនិស្សិតអាចធ្វើបានគឺបង្កើតក្ដីសង្ឃឹម និងមិនត្រូវចុះចាញ់ឧបសគ្គក្នុងដំណើរជីវិត។ លោកថា ធ្វើការបណ្តើររៀនបណ្តើរអាចជួយឱ្យនិស្សិតមានលទ្ធភាពផ្គត់ផ្គង់ការសិក្សា និងមានឱកាសសាកល្បងការងារ ដើម្បីសម្រេចបំណងគោលដៅនៅថ្ងៃអនាគត។

លោក ង៉ែត សុខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍
“ខ្ញុំក៏ធ្លាប់ជានិស្សិតម្នាក់ដែលរៀនផងនិងឆ្លៀតទៅធ្វើការងារក្រៅម៉ោងផងដែរ ទោះជានិស្សិតក្រទ្រព្យសម្បត្តិ តែទឹកចិត្តខ្ញុំមិនក្រនោះទេ ។ សេចក្ដីព្យាយាម និង មិនងាយបោះបង់អ្វីមួយពេលជួបបញ្ហា ជាអ្វីដែលខ្ញុំតែងប្រកាន់ជំហរដោះស្រាយជានិច្ច”
នៅក្នុងវេទិកាពិភាក្សានេះដែរ អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) មានប្រសាសន៍ថា រៀនបណ្តើរធ្វើការបណ្តើរមិនមែនជាឧបសគ្គសម្រាប់ការសិក្សារបស់និស្សិតនោះទេ ។ អ្នកស្រីបានបន្ថែមថា យុវជនគួរផ្តល់ឱកាសឱ្យខ្លួនឯងរៀនសូត្រពីការងារ និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមពីការងារ ។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS)
“ពេលខ្លះយើងត្រូវធ្វើអ្វីដែលយើងមិនស្រឡាញ់សិន ដើម្បីជាស្ពានឈានទៅរកអ្វីដែលយើងស្រឡាញ់”

ទន្ទឹមគ្នានោះដែរ អ្នកស្រីបានលើកទឹកចិត្តសិស្សនិស្សិត ត្រូវគិតគូពីសុខភាពជាចម្បង ការគេង និងទទួលទានឱ្យបានគ្រប់គ្រាន់ ។ មួយវិញទៀតរៀនគិតឱ្យបានស៊ីជម្រៅ និងមានទំនួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជាមនុស្សពេញវ័យម្នាក់ ។ ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ CHARLESDARWIN បានបង្ហាញថា ពេលដែលនិស្សិតរៀនផងធ្វើការផង មិនមានផលប៉ះពាល់ដល់ការសិក្សាឡើយ សំខាន់និស្សិតចេះពិគ្រោះយោបល់ជាមួយនិយោជក ប្រធានផ្នែក ឬអ្នកពាក់ព័ន្ធណាម្នាក់ឱ្យបានដឹងច្បាស់ព័ត៌មានអំពីវិស័យការងារដែលគេកំពុងបំពេញ។ និស្សិតអាចប្រាប់ ឬជជែកអំពីគោលដៅនៃការសិក្សាឱ្យបានយល់គ្នាជាមុនសិន ថាតើការសិក្សាពួកគេនាពេលបច្ចុប្បន្ន ពាក់ព័ន្ធអ្វីខ្លះជាមួយអាជីពការងារ ។ ដូច្នេះនិយោជកងាយនឹងដឹងពីប្រភេទការងារដែលសាកសមជាមួយនឹងអ្វីដែលនិស្សិតកំពុងរៀន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...




































































