អត្ថប្រយោជន៍ នៃការអានអត្ថបទបែបស្រាវជ្រាវញឹកញាប់

អានគឺជាសកម្មភាពមួយ ដែលផ្តល់ប្រយោជន៍ជារួម​ មិនថាអានសៀវភៅ អានព័ត៌មាន ឬអានប្រភេទឯកសារ​ បែបស៊ីជម្រៅណាមួយ។ យ៉ាងណាមិញ ដើម្បីវាស់វែងពីការអានថា តើឆ្លើយតបនឹងការរំពឹងទុកនឹងខ្លួនឯងបែបណាខ្លះ គឺអាស្រ័យលើការជ្រើសរើស និងការស្គាល់ពីតម្រូវការផ្ទាល់ខ្លួន​​។​ យោងតាមគេហទំព័រ Reachrcher.Life បានបង្ហាញអត្ថប្រយោជន៍ចំនួន៧ នៃការអានអត្ថបទ បែបផ្លូវការ តាមរយ:ការបង្កើត ឬការចងក្រងដោយអ្នកជំនាញ ឬអ្នកសិក្សាស្រាវជ្រាវណាម្នាក់ អត្ថប្រយោជន៍កាន់តែពិសេសនោះគឺសម្រាប់អ្នកកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ បរិញ្ញាបត្រជាន់ខ្ពស់ ឬអ្នកធ្វើការលើជំនាញស្រាវជ្រាវផ្ទាល់តែម្តង។

១. ជំរុញឱ្យកាន់តែចង់ដឹងផ្អែកតាមវិទ្យាសាស្រ្ត ៖ ការអានគំរូអត្ថបទស្រាវជ្រាវ ជាចំណែកដ៏សំខាន់មួយសម្រាប់អ្នកមានបំណងចង់ក្លាយជាអ្នកជំនាញផ្នែកស្រាវជ្រាវ​ មិនថាក្នុងករណីប្រើប្រាស់ទិន្នន័យដើម ឬទិន្នន័យដែលមានស្រាប់នោះទេ។ ទាំងនេះ ក៏ដោយសារតែនៅក្នុងអត្ថបទស្រាវជ្រាវនីមួយៗ ដែលមានឱកាសបោះពុម្ភផ្សាយជាផ្លូវការ មានការពិនិត្យពីអ្នកជំនាញជាច្រើនដង ច្រើនសារ ដែលជាវិធីមួយអាចបញ្ជូនព័ត៌មានកាន់តែលម្អិតទៅកាន់អ្នកអាន។ បន្ថែមពីនោះ តាមរយ:ការអានអត្ថបទស្រាវជ្រាវទៀតសោត ក៏ជាកត្តាជំរុញការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយខ្លះៗ​ អំពីចំណោទបញ្ហាដែលកើតនៅជុំវិញខ្លួន និងក្នុងសង្គម។

២. បង្កើនវិលាសភាពឱកាស ៖ ឱកាសក្នុងន័យនេះ គឺសំដៅលើការជ្រែកខ្លួនទៅក្នុងវិស័យការងារដែលមានភាពចម្រុះផ្សេងៗគ្នា​​ ការបណ្តុះទម្លាប់ខ្លួនឯងឱ្យអានប្រភេទឯកសារបែបស្រាវជ្រាវខ្លីក៏ដោយ វែងក៏ដោយ វាគឺជាពេលវេលាមួយអាចឱ្យយើងបានដឹងរឿងរ៉ាវ ដែលកើតមានចុងក្រោយគេ ឬបញ្ហាអ្វីខ្លះដែលបានដោះស្រាយរួចរាល់ហើយ? ដែលសកម្មភាពអានប្រភេទឯកសារបែបនេះ បានជួយក្នុងការរៀបចំត្រៀមខ្លួន និងស្វែងការអភិវឌ្ឍមួយដែលស្របនឹងការរំពឹងទុក។

៣. អាចរកឃើញភាពច្នៃប្រតិដ្ឋមួយដែលមិនធ្លាប់គិតដល់ ៖ បច្ចេកវិទ្យាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ ធ្វើ​ឱ្យ​គំនិតមានការចែកចាយទូលំទូលាយជាងមុន ដែលតម្រូវឱ្យការអាន​ និងការសិក្សាត្រូវក្លាយជាទម្លាប់មួយដែលអនុវត្តន៍ប្រចាំថ្ងៃដូចគ្នា។

៤. ងាយស្រួលក្នុងការស្តុកទុកនូវឯកសារយោង ៖ ការអានអត្ថបទស្រាវជ្រាវ គឺជាភាពចាំបាច់មួយ ជាពិសេសសម្រាប់អ្នកធ្វើការលើផ្នែកស្រាវជ្រាវ ឬអ្នកវិភាគទិន្នន័យ និងអ្នកថែររក្សាឯកសារក្នុងបណ្ណាល័យជាដើម។ ព្រោះនៅក្នុងឯកសារស្រាវជ្រាវនីមួយៗ សុទ្ធតែមានបង្កប់នូវពាក្យគន្លឹះសំខាន់ៗ មានបញ្ជាក់ទិន្នន័យច្បាស់ៗ និងធាតុផ្សំដទៃទៀតដែលអាចប្រើប្រាស់ជាឯកសារយោងបាន។ បុគ្គលដែលមានទម្លាប់អានឯកសារស្រាវជ្រាវ ពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកវិធីសាស្រ្តបែងចែកប្រភេទឯកសារ ទៅតាមលំដាប់លំដោយ ទោះបីជាឯកសារយោងចម្រុះបែប និងច្រើនយ៉ាងណាក្ដី។ មួយវិញទៀត បណ្ណារក្ស ឬអ្នករៀបចំឯកសារដែលបានអានអត្ថបទស្រាវជ្រាវ មានសមត្ថភាពផ្តល់ភាពលឿនរហ័សជួយស្វែងរកឯកសារ សម្រាប់អ្នកដែលត្រូវការប្រើប្រាស់ឯកសារពីក្នុងបន្ទប់បណ្ណាល័យ។

៥. អភិវឌ្ឍន៍ជំនាញការគិតពិចារណា ៖ អត្ថប្រយោជន៍សំខាន់មួយទៀត នៃការអានឯកសារស្រាវជ្រាវ គឺជំរុញឱ្យអភិវឌ្ឍន៍សមត្ថភាពនៃការគិតប្រកបដោយការពិចារណា ព្រោះក្នុងឯកសារស្រាវជ្រាវមានប្រភពច្រើនជ្រុង មានការបង្ហាញពីបញ្ហាជាក់ស្តែង និងការស្វែងរកឱ្យឃើញភាពខុសប្លែកពីការស្រាវជ្រាវដទៃៗទៀត។ បន្ថែមពីនោះ បន្ទាប់ពីអានអត្ថបទបែបស្រាវជ្រាវ ក៏បានជំរុញឱ្យការចងចាំព័ត៌មាន និងចងចាំប្រភពសំខាន់ៗ សម្រាប់ប្រើប្រាស់នៅពេលក្រោយៗ ផងដែរ។

៦. អត្ថបទស្រាវជ្រាវ បង្រៀនឱ្យស្គាល់ប្រភពឯកសារដែលអាចប្រើប្រាស់បាន ៖ នៅក្នុងបណ្តាញសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយបានផ្តល់ភាពងាយស្រួលក្នុងការទាញបាននូវព័ត៌មានទូទៅ ឬរឿងរ៉ាវដែលកើតមានរាល់ថ្ងៃជុំវិញខ្លួន ជុំវិញពិភពលោក។ ប៉ុន្តែបើត្រូវការឯកសារ ដែលមានលម្អិតទិន្នន័យ និងមានវិភាគចាប់ពីបច្ចុប្បន្ន និងអនាគត សូមក្រឡេកទៅមើលអត្ថបទស្រាវជ្រាវវិញ ព្រោះនៅក្នុងឯកសារស្រាវជ្រាវ អ្នកផលិតកម្រិតបឋម យ៉ាងហោចណាស់ក៏ជានិស្សិតដែលទទួលបានការបណ្តុះបណ្តាលពីសាលា ហើយមានការត្រួតពិនិត្យវាយតម្លៃ ពីសាស្រ្តាចារ្យជំនាញផងដែរ។ ដូច្នេះ បើនិយាយាពី​បរិមាណដែលគួរដាក់ទុនជាទំនុកចិត្តវិញ ឯកសារសិក្សាស្រាវជ្រាវ ប្រភពដែលអាចទុកចិត្តបានក្នុងភាគរយខ្ពស់ដែលអាចយកជាឯកសារយោងបាន។ ម្យ៉ាងវិញទៀត អត្ថប្រយោជន៍ដ៏សំខាន់មួយ នៃការអានឯកសារស្រាវជ្រាវ អ្នកអាននឹងដឹងកាន់តែច្បាស់ថា អ្វីទៅជាព័ត៌មាន ដែលគួរឱ្យទុកចិត្ត និងឯកសារដែលមិនគួរយកមកប្រើប្រាស់។

៧. ពង្រឹងទំនាក់ទំនង ៖ អត្ថប្រយោជន៍ នៃអត្ថបទស្រាវជ្រាវ ជំរុញឱ្យមានការទំនាក់ទំនងគ្នា រវាងអាជីពមួយ ទៅអាជីពមួយទៀត និងជាឱកាសក្នុងការបង្កើនវិសាលភាពការងារ និងការយល់គ្នាជាមួយមនុស្សចម្រុះ មិនថាអ្នកមានទស្សនៈដូចគ្នា ឬផ្ទុយគ្នានោះទេ ដែលនេះជាការរក្សាបណ្តាញដើម្បីគាំទ្រគ្នាសម្រាប់រយៈពេលខ្លី និងរយៈពេលវែង៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *