ទម្លាប់ក្រគេងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងការសិក្សារបស់យុវជន

ទម្លាប់ក្រគេង ឬគេងមិនលក់ជារឿយៗ ជាវិបត្តិដំណេកដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្ស ។ ទម្លាប់គេងមិនលក់ជាប្រចាំធ្វើឱ្យគុណភាពការងារ និងការសិក្សារបស់យុវជនចុះអន់ថយ ព្រមទាំងបង្កើតឱ្យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។ បច្ចុប្បន្នវិបត្តិដំណេកកើតមានកាន់តែច្រើនឡើងលើបុគ្គលដែលមមាញឹកខ្លាំងក្នុងការងារ ឬការសិក្សា ហើយវាកំពុងបង្កើតផលអវិជ្ជមានសម្រាប់យុវវ័យ ។

ការសិក្សារបស់មូនិធិមួយឈ្មោះថា SLEEP FOUDATION បានរកឃើញថា បច្ចុប្បន្ន ៣៥% នៃយុវជនមានបញ្ហាវិបត្តិដំណេក ឬទម្លាប់ក្រគេង ដែលប្រការនេះនឹងផ្តល់ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងគុណភាពធនធាននៅថ្ងៃអនាគត ។ ទន្ទឹមគ្នានេះដែរ ក៏មានមូលហេតុមួយចំនួនបណ្តាលឱ្យយុវជនក្រគេង ឬគេងមិនគ្រប់ចន្លោះពី ៦-៨ម៉ោងក្នុងមួយថ្ងៃ ។

១. ឥទ្ធិពលបច្ចេកវិទ្យាអេឡិកត្រូនិច ៖ ខណៈពិភពលោកកំពុងរីកចម្រើនលើនិន្នាការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពិសេសឧបករណ៍បច្ចេកវិទ្យាស្មាតហ្វូនកំពុងកើតឡើងជាហូរហែ យុវជនមួយចំនួនបានបណ្តោយខ្លួនឱ្យកម្មវិធីបច្ចេកវិទ្យាទាំងនោះអូសទាញខ្លួនរហូតដល់លែងចង់ដេកពួន ។ ពួកគេជក់និងវក់នឹងបណ្តាញសង្គម ល្បែងហ្គេម និងកម្មវិធីអេឡិកត្រូនិចជាច្រើនទៀត រហូតដល់រុញខ្លួនឯងទៅក្នុងស្ថានភាពមួយញៀនបណ្តាញសង្គម ។

២. មនុស្សតានតឹងចិត្ត ៖ ចិត្តមិនស្ងប់ ខ្វល់ខ្វាយចិត្ត គិតច្រើន អាចបណ្តាលឱ្យមនុស្សគេងមិនលក់ ។ អាការៈគេងមិនលក់និងតានតឹងក្នុងចិត្តនេះ រុញឱ្យមនុស្សចាប់យកឧបករណ៍អេឡិកត្រូនិកជាមិត្តដោយមិនដឹងខ្លួន ព្រមទាំងបណ្តោយខ្លួនទៅតាមភាពទាក់ទាញរបស់កម្មវិធីបណ្តាញសង្គម ។ ដំណោះស្រាយបែបកាត់បន្ថយពេលវេលាដំណេករបស់ខ្លួនបែបនេះ ធ្វើឱ្យមនុស្សមានស្ថានភាពផ្លូវចិត្តលំបាកកាន់តែខ្លាំង ព្រមទាំងមានវិបត្តិលែងចង់និយាយស្តីជាមួយនរណាម្នាក់ ឬអាចក្លាយជាមនុស្សមានវិបត្តិទំនាក់ទំនង ។

៣. ការទទួលទានជាតិកាហ្វេអ៊ីនច្រើន ៖ ទន្ទឹមនឹងភាពសម្បូរបែបនៃចំណីអាហារដែលមនុស្សម្នាក់ៗទទួលទាន អាហារមួយចំនួនក៏មិនបានជួយដល់សុខភាពដែរ នៅក្នុងករណីទទួលទានលើសកំណត់ ។ នំកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអាចជាផ្នែកមួយធ្វើឱ្យមនុស្សមិនងងុយដេករាល់ពេលទទួលទានច្រើន ។ សម្រាប់យុវវ័យ ឬសិស្សនិស្សិតការកម្រិតរបៀបទទួលទានជាតិកាហ្វេអ៊ីនជាប្រការចាំបាច់បំផុត បើពុំនោះទេនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពដំណេក ។ 

៤. ទទួលទានគ្រឿងស្រវឹង ៖ ជាធម្មតាការទទួលទានគ្រឿងស្រវឹងងាយឱ្យមនុស្សមានអាការៈឆាប់ដេកលក់ ។ ប៉ុន្តែទន្ទឹមគ្នានេះ វាក៏អាចឱ្យមនុស្សមិនចង់ដេកផងដែរ ប្រសិនបើការទទួលទាននោះលើសពីកម្រិតដែលខ្លួនទប់ទល់បាន ។ ក្រៅពីធ្វើឱ្យគុណភាពខួរក្បាលចុះខ្សោយ គ្រឿងស្រវឹងអាចធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តកើតឡើង ។ មនុស្សមានវិបត្តិផ្លូវចិត្តដេកមិនលក់ ដេកមិនលក់ទទួលទានគ្រឿងស្រវឹង ដេកមិនលក់វក់នឹងបច្ចេកវិទ្យាបណ្តាញសង្គម រូបភាពទាំងនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិត និងការសិក្សារបស់យុវជន ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...