សាលារៀនជំនាន់ថ្មីដើរតួនាទីសំខាន់សម្រាប់ការរីកចម្រើននៃការអប់រំសិស្សដែលមានគុណភាពខ្ពស់នៅកម្ពុជា

ក្នុងកម្មវិធីដាក់ដំណើរការគម្រោងគំនិតផ្តួចផ្តើមភាពជាដៃគូសិក្សារវាងសាលារៀនជំនាន់ថ្មី និងសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា  មានប្រសាសន៍ សាលារៀនជំនាន់ថ្មី បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរីកចម្រើននៃការអប់រំសិស្សដែលមានគុណភាពខ្ពស់នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានគូសបញ្ជាក់ថា សម្រាប់អាទិភាពនៃកំណែទម្រង់សាលារៀន ក្រសួងអប់រំមានគោលបំណងបើកសាលារៀនជំនាន់ថ្មី ដោយផ្តោតលើការផ្តល់ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីអប់រំធនធានមនុស្សដែលមានជំនាញសម្រាប់សតវត្សរ៍ទី២១។ សាលាជំនាន់ថ្មីបានចាប់ផ្ដើមដំបូងដោយក្រសួងអប់រំ យុវជន និងកីឡាក្នុងឆ្នាំ២០១៤ ដើម្បីបង្កើតជាសាលារៀនរដ្ឋ “ស្វយ័ត” ជាមួយនឹងមុខងារក្នុងការច្នៃប្រឌិត និងកែលម្អគុណភាពអប់រំ។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ បានបន្ថែមថា តាមរយៈបទពិសោធន៍ជោគជ័យរបស់សាលាជំនាន់ថ្មីនៅកម្ពុជា ក្រសួងអប់រំមានផែនការពង្រីកសាលារៀនជំនាន់ថ្មីកាន់តែច្រើនឡើង នៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិនេះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការសហការប្រកបដោយប្រសិទ្ធភាពរវាងអាជ្ញាធរសាធារណៈ និងភាគីពាក់ព័ន្ធទាំងអស់គឺជាការចាំបាច់។

បើតាម ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ភាពជោគជ័យនៃប្រព័ន្ធសាលារៀនជំនាន់ថ្មី អាស្រ័យលើកត្តាជាច្រើន ជាពិសេសគ្រូបង្រៀនដែលមានគុណវុឌ្ឍិ សិស្សដែលមានសមត្ថភាព សម្ភារៈសិក្សាគ្រប់គ្រាន់ និងការចូលរួមពីក្រុមគ្រួសារ។ ទន្ទឹមនោះ កំណែទម្រង់សំខាន់ៗរបស់ក្រសួងអប់រំផ្តោតលើសាលារៀន ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការអប់រំតាមប្រព័ន្ធឌីជីថល ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការលើកកម្ពស់សុខភាព ការអភិវឌ្ឍយុវជន ដើម្បីលើកកម្ពស់ជំនាញក្នុងសតវត្សទី២១ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពក្នុងគ្រឹះស្ថានឧត្តមសិក្សា ការកសាងប្រព័ន្ធ និងការអភិវឌ្ឍន៍សមត្ថភាព។

គួរជម្រាបជូនថា​ បច្ចុប្បន្ន​មាន​សាលារៀន​ចំនួន​ ១១ ​កំពុង​ដាក់ឱ្យអនុវត្ត​កម្មវិធីសិក្សា​សា​លា​រៀន​ជំនាន់​ថ្មី ​រួមមាន ​១.​សាលា​បឋមសិក្សា​អនុវត្ត​ហ៊ុន សែន ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ ២. សា​លា​បឋមសិក្សា​ស្វាយ​ព្រហូត ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​ ទី​៣. ​សាលាបឋមសិក្សា​អង្គរ​បាន ស្រុក​កង​មាស ខេត្តកំពង់ចាម​ ​៤.​សាលា​បឋម​​សិក្សា​សម្តេច​ព្រះរាជអគ្គមហេសី​​នរោត្តម មុនីនាថ សីហនុ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​,​ ​៥. ​វិទ្យាល័យ​ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម​​ ៦.​ ​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ ទី​៧. ​វិទ្យាល័យ​ហ៊ុន សែន ព្រែកលៀប រាជធានី​ភ្នំពេញ​ ទី​៨. វិទ្យាល័យ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ព្រែក​អញ្ចាញ ខេត្តកណ្តាល​ ទី​៩. ​អនុ​​វិទ្យាល័យ​គោក​ព្រីង ខេត្តស្វាយរៀង​ ​១០. ​វិទ្យាល័យ​ហ៊ុន សែន ពាម​ជី​កង ខេត្តកំពង់ចាម និង​១១. វិទ្យា​​ល័យ ព្រះ​យុគន្ធ រាជធានី​ភ្នំពេញ E2 STEM​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។