៦ហេតុផលបញ្ជាក់ពីអត្ថប្រយោជន៍ នៃការចេញទៅជាមួយធម្មជាតិ សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត

មនុស្សមួយចំនួនអាចនឹងទទួលបានដំបូន្មានតាំងពីកុមារភាពមកថា បរិយាកាសធម្មជាតិ ផ្តល់សារៈសំខាន់ ទៅកាន់ខួរក្បាល និងរាងកាយ តាមរយៈខ្យល់បរិសុទ្ធ ឬរូបភាពប្លែកៗ។ ចំពោះគ្រួសារដែលមានលទ្ធភាពមួយចំនួន បានផ្តល់តម្លៃលើចំណុចនេះ ហើឧស្សាហ៍រៀបចំផែនការចេញក្រៅ ដើម្បីរក្សាតុល្យភាពទំនាក់ទំនង និងសុខដុមរមនាទៅកាន់គ្រួសារ។ តាមរយៈគេហទំព័រ Healthmint បានបង្ហាញហេតុផល៦ចំណុច ដែលបញ្ជាក់អំពីអត្ថប្រយោជន៍នៃការឧស្សាហ៍ចេញក្រៅផ្ទះ។

១. ពង្រឹងសុខភាពរាងកាយ ៖ ការចេញក្រៅ ជាសកម្មភាពដែលពាំនាំបាននូវគុណតម្លៃយ៉ាងអនេកមួយ គឺធ្វើឱ្យរាងកាយរឹងមាំ មានសុខភាពល្អ ក៏ដូចជា ការបង្កើនភាពលឿនរហ័ស និងបត់បែន កាត់បន្ថយអាការស្រ្តេស និងបញ្ចៀសហានិភ័យចង្វាក់បេះដូងដើរមិនប្រក្រតី។

២. គុណភាពនៃការគេង ៖ កម្រិត នៃភាពស្មុគស្មាញត្រូវបានទម្លាក់ចុះ​ឱ្យនៅកម្រិតទាប នៅពេលដែលមានទម្លាប់ចំណាយពេលនៅខាងក្រៅផ្ទះបានច្រើន។ បើក្នុងករណីដែលទទួលទានដំណេក មិនបានគ្រប់គ្រាន់នៅពេលយប់ គួរតែដល់ពេលងាកមកចាប់អារម្មណ៍ការចំណាយពេលនៅជាមួយធម្មជាតិនៅពេលថ្ងៃ ឬក៏អនុញ្ញាតឱ្យរាងកាយទទួលពន្លឺព្រះអាទិត្យ ដើម្បីជួយឱ្យស្ថានភាពផ្លូវចិត្តស្ងប់ និងជួយសម្រួលដល់ការគេងនៅពេលយប់។

៣. បង្កើនអារម្មណ៍ល្អប្រសើរ ៖ បរិយាកាសខាងក្រៅផ្ទះ ជាកត្តាកាត់បន្ថយអាការថប់បារម្ភ និងបញ្ចៀសពីជំងឺបាក់ទឹកចិត្ត។ បន្ថែមពីនោះ ការអនុញ្ញាតឱ្យពន្លឺខាងក្រៅផ្ទះ ជះចូលទៅក្នុងបន្ទប់ ឬក៏ផ្ទះ ក៏ជាចំណែកជួយកែច្នៃសុខភាពផ្លូវចិត្តឱ្យល្អប្រសើរបានមួយចំណែកធំ ហើយពន្លឺពីខាងក្រៅរួមចំណែកពង្រឹងស្មារតីឱ្យមានការផ្តោតចំពោះបច្ចប្បន្នភាព។

៤. ជំរុញភាពច្នៃប្រតិដ្ឋ ៖ មូលហេតុដែលអះអាងថា ភាពច្នៃប្រតិដ្ឋនឹងកើតមានតាមរយៈការចេញទៅក្រៅ ព្រោះបរិយាកាសខាងក្រៅបង្កើនបានរូបភាពថ្មីៗ ហើយបរិយាកាសខាងក្រៅជំរុញដល់គុណភាពគេង ដែលទាំងអស់នេះហើយ ជាកត្តារួមផ្សំនាំឱ្យលេចចេញនូវគំនិតថ្មីៗ។

៥. អភិវឌ្ឍន៍ទូទៅនៃរាងកាយ ៖ សកម្មភាពលំហាត់ប្រាណរាងកាយជាច្រើន​ ដែលជាកត្តាជំរុញឱ្យចេញក្រៅផ្ទះ ហើយនាំបាននូវសុខភាពល្អត្រឡប់មកវិញ មានដូចជា ដើរស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក ស្រូលខ្យល់អាកាសបរិសុទ្ធនៅកន្លែងមានធម្មជាតិ ទៅធ្វើលំហាត់ប្រាណនៅទីតាំងណាមួយ រត់ឬធ្វើយូហ្កានៅតាមសួនសាធារណៈ ដែលសកម្មភាពទាំងនេះគឺជាការវិនិយោគថវិកាក្នុងកម្រិតទាប ហើយទទួលផលក្នុងកម្រិតខ្ពស់។

៦. ឱកាសជួបមនុស្សថ្មីៗ ៖ ការចេញទៅមជ្ឈដ្ឋានថ្មីៗ មិនត្រឹមតែផ្តល់គុណសម្បត្តិចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយនោះទេ ទន្ទឹមគ្នានោះ គេអាចឆ្លៀតយកឱកាសនេះ ក្នុងការធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សថ្មីៗ ទៅកាន់ជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា និងការងារ ដែលជាកត្តានាំឱ្យមានការចែករំលែកបទពិសោធន៍ ឬការសួរសុខទុក្ខគ្នា ឬការស្វែងរកមនុស្សដែលមានទស្សនៈស្រដៀងគ្នា ដែលអាចកាត់បន្ថយភាពតានតឹង និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *