ភ្នំពេញ – នាពិធីឱកាសប្រកាសបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងចំណងមិត្តភាព ។ ទន្ទឹមគ្នានេះ វិស័យកីឡារួមចំណែកដល់ការបង្កើនមូលធនសង្គម ព្រមទាំងសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ៖
“ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ”
សម្តេតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់របស់កីឡាសម្រាប់សុខភាពដែរថា កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយភាពធន់ និងចីរភាព ។

ថ្លែងទៅកាន់មហាជនចូលរួមច្រើនកុះករក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៣ សម្តេចបន្តថា លេងកីឡាជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ រស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ។ បុគ្គលមានកីឡាអាចធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់ ។
ទន្ទឹមគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា វិស័យកីឡាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ចាប់ផ្តើមប្រារព្ធពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ តាមរយៈការប្រកួតកីឡាជាតិលើកទី៣ រាជរដ្ឋាភិបាល ជឿជាក់ថា កីឡាករគ្រប់វិញ្ញាសានឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...

ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































