ការរត់ជាក្រុម ជួយបង្កើនភាពរីករាយ ពង្រឹងសុខភាព និងទំនាក់ទំនង

ការរត់​មិន​ត្រឹមតែ​ដើម្បី​ពង្រឹង​សុខភាព​រាងកាយ​ឱ្យរឹងមាំ​ប៉ុណ្ណោះទេ​ ជាមួយ​គ្នា​នោះ គេអាច​ទាញនូវ​អត្ថប្រយោជន៍​ដទៃៗ​ទៀត​បាន ដូចជា​ ការ​ជួបជុំ ការ​បង្កើត​មិត្ត និង​ការ​បង្កើន​ភាពរីករាយ និង​អារម្មណ៍​ស្រស់ស្រាយ។ គេហទំព័រ​ fleet feet បាន​អធិប្បាយ​អំពី​មូលហេតុ នៃ​ការ​រត់​ជាក្រុម បង្កើន​នូវ​ភាព​រីករាយ និង​ការ​ជំរុញ​ថាមពល។

ការបន្ត​ក្នុង​រយៈពេល​វែង ៖ តាមពិត​ទៅ នៅ​មាន​ហេតុផល​ជាច្រើន​ដែល ជំរុញ​ឱ្យមនុស្ស​សម្រេច​ចិត្ត​រត់​ជាក្រុម ហើយ​ហេតុផល​ជាទូទៅ គឺ​វាផ្តល់​ភាព​ងាយស្រួល ផ្តល់​កម្លាំង​ចិត្តរត់ និង​ភាព​រីករាយ។ មាន​ការ​សាកសួរ​បន្ថែម​ពីអ្នក​រត់​ជាក្រុម ហើយពួកគេ​ឆ្លើយ​ស្រដៀងៗ​គ្នាអំពី​ការ​ពង្រឹង​រាងកាយ​នៅត្រង់​ផ្នែក​ណាមួយ​ដែល​ខ្លួន​ចង់បាន។ ការ​រត់​ម្នាក់ឯង​ក៏ល្អដែរ ប៉ុន្តែ​បើ​មាន​គ្នារត់ រឹងរឹត​តែ​បង្កើន​ប្រសិទ្ធភាព នៃការ​ធ្វើ​លំហាត់ប្រាណ។

ការ​បង្កើត​ទំនាក់ទំនង​ដែល​មាន​អត្ថន័យ ៖​ មនុស្ស​កាន់​តែ​មាន​អារម្មណ៍​រីករាយ នៅ​ពេល​ដែល​បាន​ធ្វើ​ទំនាក់ទំនង​បន្ថែម​នៅ​ក្នុង​សង្គម ហើយ​ការ​រត់​ជាមួយ​អ្នកដទៃ​ក៏​ជា​ឱកាស​ក្នុង​ការ​បង្កើត​នូវ​មិត្តភាព​ពិតប្រាកដ, មិត្ត​ដែល​ឧស្សាហ៍​នាំ ឬ​បបួល​ធ្វើ​សកម្មភាព​វិជ្ជមាន​ទៅ​កាន់​រាងកាយ។ ក្រោយ​សម្រាក​ពីការ​រត់ វាជា​ឱកាស​ក្នុង​ការជំរុញ​ឱ្យមាន​កិច្ចសន្ទនា​មួយ​ដែល​មាន​ការ​បើក​ចំហ និង​ការ​ស្វែងយល់​ពីគ្នា​បាន​ស៊ីជម្រៅ។​ ទោះបីជាស្ថិតក្នុងអាកាសធាតុ​មិន​អំណោយ​ផល​ក៏ដោយ ការរត់ជា​មួយ​ក្រុម បាន​បង្កើន​នូវ​ភាព​រីករាយ និង​ជំរុញ​គ្នាឱ្យទៅមុខ​ជានិច្ច ក៏ដូចជា​ការ​ពង្រឹង​សម្ព័ន្ធ​ភាព​នៅ​ក្នុង​សមាជិក​នៃក្រុម​ទាំងឡាយ។

ប្រភពនៃថាមពល ៖​ កត្តាខាងក្នុង​ខ្លួន​ចាប់ផ្តើម​ពីដំបូង បន្ទាប់​មក​កត្តា​ខាងក្រៅ​ខ្លួន​ត្រូវ​ចាប់ផ្តើម​រក​នៅ​ពេល​អនុវត្តន៍​ជាក់ស្តែង។ ការ​ចាប់​ផ្តើម​សម្រេច​ចិត្ត​អនុវត្តន៍​សកម្មភាព​អ្វីមួយ មិនថា​ផ្តល់​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ សុទ្ធសឹង​តែ​ផ្តើម​ឡើង​ពីខ្លួនឯង តួយ៉ាង​ការរត់​ក៏ត្រូវ​ការ​ចាប់ផ្តើម​ពីខ្លួនឯង​ដែរ ប៉ុន្តែ​ការ​រត់មានគ្នា ការ​រត់​ជាមួយមិត្ត បាន​ជះឥទ្ធិពល​វិជ្ជមាន​បន្ថែម​ទៅ​កាន់ដំណើរ​មួយ​ដែល​មានភាព​ជាប់​លាប់​ដូចជា ការ​បំផុស​ទឹកចិត្ត​ និងការ​ស្រូប​យក​ថាមពល​បន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *