ទម្លាប់គេងយូរ អាចនាំអ្នកឱ្យធ្លាក់ទៅក្នុងវិបត្តិសុខភាពផ្លូវកាយ និងផ្លូវចិត្ត

ការគេងលើសម៉ោង ឬគេងទ្រមួក យូរៗម្ដង ទំនងជានឹងមិនប៉ះពាល់ដល់សុខភាពអ្នកក្នុងរយៈពេលវែងនោះទេ។ ប៉ុន្តែការគេងច្រើនជ្រុលជារៀងរាល់ថ្ងៃ នឹងបង្ករឱ្យមានឥទ្ធិពលអវិជ្ជមានជាច្រើនដល់ការរស់នៅ និងសុខភាពរបស់អ្នក។ បើតាមកាស្រាវជ្រាវរបស់ BetterUp បញ្ហាទាំងនោះ មានចំនួន ៦សំខាន់ៗដូចជា៖

១. ការកើនឡើង នៃការរលាក ៖ ការឆ្លើយតបនៃការរលាក (Inflammation) អនុញ្ញាតឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគ និងជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកមិនមានការឈឺចាប់ ឬមានជំងឺទេ ការឆ្លើយតបនេះ អាចនាំឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកត្រូវបានវាយប្រហារ និងបំផ្លាញជាលិកាខ្លួនឯង។ សារធាតុគីមីមួយ ដែលមានឈ្មោះថា Cytokine នៅក្នុងឈាមរបស់អ្នក បង្ហាញពីការរលាក។ ការសិក្សាបង្ហាញថា ការគេងច្រើនហួសប្រមាណបានបង្កើនកម្រិត Cytokine ហើយសារធាតុគីមីនេះ នឹងបង្កើនសកម្មភាពរបស់ខ្លួនដោយស្វ័យប្រវត្តិ។

ការគេងលើសម៉ោង ឬគេងទ្រមួក យូរៗម្ដង ទំនងជានឹងមិនប៉ះពាល់ដល់សុខភាពអ្នកក្នុងរយៈពេលវែងនោះទេ។ ប៉ុន្តែការគេងច្រើនជ្រុលជារាងរាល់ថ្ងៃ នឹងបង្ករឱ្យមានឥទ្ធិពលអវិជ្ជមាន ជាច្រើនដល់ការរស់នៅ និងសុខភាពរបស់អ្នក។

២. ប្រឈមមុខខ្ពស់នឹងជំងឺភ្លេចភ្លាំង និងជំងឺវង្វេង ៖ ការសិក្សាបង្ហាញថា មនុស្សចាស់ដែលចំណាយពេលគេងច្រើនម៉ោងខ្លាំងពេក នឹងចាប់ផ្ដើមមានសញ្ញានៃការថយចុះមុខងារយល់ដឹងរបស់ខួរក្បាល ព្រមទាំងអាចធ្លាក់ខ្លួនទៅក្នុងជំងឺភ្លេចភ្លាំងលឿនជាងមនុស្សដែលមានវ័យប្រហាក់ប្រហែលគ្នាដែលគេងត្រឹម ៧ម៉ោង។

៣. ខ្សោយសុខភាពបន្តពូជ ៖ ការសិក្សាអំពីអត្រាជោគជ័យនៃការបង្ករកំណើតបង្ហាញថា ស្ត្រីដែលគេងចន្លោះពី ៩ ទៅ ១១ម៉ោង មានអត្រាមានផ្ទៃពោះ ៤៣ភាគរយ ខណៈពេលស្ត្រីដែលគេងចន្លោះពី ៧ ទៅ ៨ម៉ោង មានអត្រាមានផ្ទៃពោះរហូត ៥៣ភាគរយ។

៤. បញ្ហាសុខភាពផ្លូវចិត្ត ៖ យោងតាមការសិក្សារបស់ National Library of Medicine របស់សហរដ្ឋអាមេរិក បានបង្ហាញថា ការគេងច្រើនជ្រុល អាចនាំ​ឱ្យបុគ្គលម្នាក់ធ្លាក់ទៅក្នុងជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ។

ការគេងលើសម៉ោង ឬគេងទ្រមួក យូរៗម្ដង ទំនងជានឹងមិនប៉ះពាល់ដល់សុខភាពអ្នកក្នុងរយៈពេលវែងនោះទេ។ ប៉ុន្តែការគេងច្រើនជ្រុលជារាងរាល់ថ្ងៃ នឹងបង្ករឱ្យមានឥទ្ធិពលអវិជ្ជមាន ជាច្រើនដល់ការរស់នៅ និងសុខភាពរបស់អ្នក។

៥. ចុះខ្សោយថាមពលរាងកាយ ៖ នៅពេលដែលកាលវិភាគនៃការគេងរបស់អ្នកមិនទៀងទាត់ វាអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតនៃថាមពលរបស់អ្នកពេញមួយថ្ងៃ។ ទម្លាប់នេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងជាប្រចាំ។

៦. ចុះខ្សោយមុខងារខួរក្បាល ៖ ការសិក្សារបស់ OXFORD ACADEMIC បានរកឃើញថា នៅពេលដែលមនុស្សម្នាក់គេងច្រើនពេក នឹងធ្វើឱ្យដំណើរការនៃមុខងារយល់ដឹងរបស់គេថយចុះ ដោយមុខងារទាំងនោះរួមបញ្ចូលទាំងការចងចាំ សមត្ថភាពដោះស្រាយបញ្ហា ការទំនាក់ទំនង និងពិបាកស្វែងយល់អំពីរឿងរ៉ាវអ្វីមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...